ការ​​តំឡើង​​ប្រាក់​បៀវត្ស៍​​ជូន​​គ្រូ​បង្រៀន​និង​​គ្រូពេទ្យ​​គ្រាន់​តែ​​ជា​​ចំណុច​​ចាប់ផ្តើម​

26-09-2014 3:41 pm 3758

លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​ប្រកាស​ជា​សាធារណៈ កាលពី​ថ្ងៃ​ទី​២៥​កញ្ញា ដោយ​បាន​ប្រកាស​ថា​សម្រាប់ គ្រូបង្រៀន អ្នក​ដែល​មាន​ប្រាក់ខែ ទាប​បំផុត ថ្នាក់បឋមសិក្សា ឡើង​ទៅ​អាច​ទទួល បាន​៤៨​ម៉ឺន​រៀល ក្នុង​ខែ​កញ្ញា​នេះ ។ ចំនែកឯ គ្រូពេទ្យ​វិញ នឹង​ចាប់​អនុវត្តន៍​ពី ខែតុលា​តទៅ គឺ ឡើង​ចាប់ ពី​៤៤​ម៉ឺន​រៀល ក្នុង​មួយ​ខែ​ដល់​៥៥​ម៉ឺន​រៀល ក្នុង​មួយ​ខែ​សម្រាប់​ប្រាក់ខែ ដែល​ទាប​បំផុត​។​ការប្រកាស​ចេញ​ពី​លោក នាយករដ្ឋមន្ត្រី​ហ៊ុន សែន​នេះ បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ទូទៅ សាទរ ជាពិសេស គឺ​គ្រូ​បង្រៀន និង​គ្រូពេទ្យ​ផ្ទាល់​តែម្តង​។ លោក ពុយ គា បច្ចុប្បន្ន​ក្រៅ ពី​អាជីព​ជា​អ្នកសារព័ត៌មាន លោក ក៏​ជា​ទីប្រឹក្សា​សាកលវិទ្យាល័យ អាមេរិកកាំង​ភ្នំពេញ​AUPP បាន​បញ្ចេញ​ទស្សនៈ​ថា ការតំឡើង​ប្រាក់ខែ ជូន​គ្រូបង្រៀន និង​គ្រូពេទ្យ ជា​សញ្ញាណ​មួយ​ដ៏​ល្អ​។ ជា​ការ​ល្អ​ប្រសើរ​ពីព្រោះ ក្រប​ខណ្ឌ​ទាំង​ពីរ​ខាងល់នេះ បាន​ចូលរួមចំនែក ជួយ​សង្គម​កម្ពុជា ជាពិសេស​ពី​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ដែល​ជា​ទំពាំង​ស្នង​ឫស្សី​។ លោក ពុយ គា បន្តថា យ៉ាងណាក៏ដោយ នេះ​គ្រាន់តែ​ជា​ការចាប់ផ្តើម​តែប៉ុណ្ណោះ​។​

 

​ជា​បន្ត​សូម​លោក​អ្នកនាង​ស្តាប់​កិច្ចសំភាសន៍​រវាង ឆេង សូរិយា ជាមួយ លោក ពុយ គា អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ជប៉ុន​ក្យូ​ដូ និង​ជា​ទីប្រឹក្សា​សាកលវិទ្យាល័យ អាមេរិកកាំង​ភ្នំពេញ​AUPP​ដូចតទៅ​៖

សំឡេង៖

ព័ត៌មានផ្សេងទៀត