សិស្ស​មាន​លទ្ធភាព​បង់ថ្លៃ​សិក្សា​តែ​មិន​ប្រាកដ​​ថា​អាច​​រៀន​នៅ​សា​សា​ស្តង់ដារ​

16-09-2014 4:01 pm 4404

​សាកលវិទ្យាល័យ នៅ​ទូទាំង​ប្រទេស នាពេល​បច្ចុប្បន្ន​នេះ មាន​មិន​តិច​ឡើយ​សម្រាប់ ទទួលយក​សិស្ស​ប្រឡង​ជាប់​បាក់​ឌុប ចូល​សិក្សា​។​ប៉ុន្តែ​ជា​ការកត់សំគាល់ ឃើញថា មាន​សាកលវិទ្យាល័យ​មួយ បានប្រកាស​ខ្លួន​ថា ជា​សាកលវិទ្យាល័យ​កំរិត​ស្តង់ដារ អន្តរជាតិ​។ កំរិត​ស្តង់ដា ទាំង ការសិក្សា និង​តំលៃ​សិក្សា​ផងដែរ​។ នោះ​គឺ​សាកលវិទ្យាល័យ​អាមេរិកកាំង​ភ្នំពេញ ហៅ​កាត់​ថា AUPP ។​យ៉ាងណាក៏ដោយ សម្រាប់​ឆ្នាំ​សិក្សា ២០១៤​នេះ AUPP បានផ្តល់​អាហារូបករណ៍​រយៈពេល​បួន​ឆ្នាំ ដល់ សិស្ស ចំនួន​៧​នាក់​ហើយ​ដើម្បី​បាន​សិក្សា​នៅ​សាកលវិទ្យាល័យ​នេះ ដោយ​ឥត​បង់ថ្លៃ​រយៈពេល​៤​ឆ្នាំ សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជាង​៤​ម៉ឺន​ដុល្លារ​។​

 

លោក ពុយ គា អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ជប៉ុន​ក្យូ​ដូ និង​ជា​ទីប្រឹក្សា​សាកលវិទ្យាល័យ AUPP បានបញ្ជាក់​ថា មាន​សិស្ស​ខ្លះ មាន​លទ្ធភាព​បង់​ថ្លៃ​សិក្សា​ប៉ុន្តែ​មិន​ប្រាកដ​ថា​អាច​ចូល​រៀន​នៅ​សា​សា​ស្តង់ដា​នេះ​បាន​ឡើយ មិន​បាន​ដោយសារ​កំរិត​ភាសា​អង់គ្លេស​នៅមានកំរិត​។​

 

​ជា​បន្ត​សូម​លោក​អ្នកនាង​ស្តាប់ កិច្ចសំភាសន៍​រវាង ឆេង សូរិយា ជាមួយ លោក ពុយ គា អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ជប៉ុន​ក្យូ​ដូ និង​ជា​ទីប្រឹក្សា​សាកលវិទ្យាល័យ AUPP​ដូចតទៅ​៖

សំឡេង

ព័ត៌មានផ្សេងទៀត