នាយក​រដ្ឋមន្ត្រី​​ជប៉ុន​​ទស្សនកិច្ច​​នៅ​​បង់​ក្លា​ដេស​​និង​​ស្រីលង្កា​​ដើម្បី​​រិត​ចំណង​​សេដ្ឋកិច្ច​​និង​​សន្តិសុខ​

06-09-2014 2:45 pm 3260

​លោកនាយក​រដ្ឋមន្ត្រី​​ជប៉ុន​​ស៊ីន ស៊ូ​អាបេ​បាន​​ធ្វើ​ដំណើរ​​ទៅដល់​​ទីក្រុងដា​កា ប្រទេស​​បង់​ក្លា​ដេស​​ហើយ​​នៅ​ថ្ងៃ​​សៅរិ៍​​ទី​​០៦​ខែ​កញ្ញា​​នេះ​។ តាម​​គម្រោង​​បន្ទាប់​ពី​​បញ្ចប់ដំណើរ​​ទ្សសន​កិច្ច​​នៅ​ប្រទេស​​បង់ក្លា​ដេស លោក​​និង​​បន្ត​ដំណើរ​​ទៅ​​កាន់​​ប្រទេស​​ស្រីលង្កា​​នៅ​ថ្ងៃ​អាទិត្យ​ទី​០៧​កញ្ញា​។ ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​បី​ថ្ងៃ​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន ធ្វើឡើង​ដើម្បី​រិត​ចំណង​មិត្តភាព ឲ្យ​កាន់តែ​ស៊ីជម្រៅ​ទាំង​ផ្នែកសេដ្ឋកិច្ច​និង​សន្តិសុខ​។​

 

​គួរបញ្ជាក់​ថា នៅ​ប្រទេស​បង់​ក្លា​ដេស​លោក​អាបេ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​សម​ភាគី​របស់​លោកស៊ីខ ហាស៊ីណា ហើយ​នៅ​ទីក្រុង​ដា​កា​។ នៅ​ថ្ងៃ​អាទិត្យ​លោក​នឹង​ជួប​ពិ​ភាក្សា​ជាមួយ​សម​ភាគី​ស្រី​លង្កា​​លោក​ប្រធានាធិបតី ម៉ាហ៊ីនដា រ៉ាចាប៉ាកស៊េ នៅក្នុង​ទីក្រុង​កូឡុំបូ​៕

ព័ត៌មានផ្សេងទៀត