ឥណ្ឌា​​និង​ជប៉ុន​​បើក​​កិច្ច​ពិភាក្សា​​ពង្រឹង​​វិស័យ​​សេដ្ឋកិច្ច​​និង​​សន្តិសុខ

01-09-2014 5:03 pm 2416
លោកនាយករដ្ឋមន្រ្តីឥណ្ឌានិងលោកនាយករដ្ឋមន្រ្តីជប៉ុនក្នុងដំណើរទស្សនកិច្ចនៅក្នុងទីក្រុងតូក្យូកាលពីថ្ងៃអាទិត្យទី៣១សីហា

​លោក​នាយក​រដ្ឋមន្ត្រី​​ឥណ្ឌា Narendra Modi និង​​លោក​​នាយករដ្ឋមន្ត្រី​​ជប៉ុន Shinzo Abe បាន​​ក្តោប​​ក្តាប់​នូវ​​កិច្ច​ពិ​ភាក្សា​​ធំ​​មួយ​​នៅ​​ទីក្រុង​​តូ​ក្យូ​​នា​​ថ្ងៃ​​ចន្ទ​​ទី​​០១​​កញ្ញា​​នេះ​។ ទំព័រ​​ថ្មី​​សម្រាប់​​លោក​នាយករដ្ឋមន្ត្រី​​ឥណ្ឌា​​នៅ​ក្នុង​​អនុ​​ទ្ធីប​​នៃ​​ប្រទេស​​ជប៉ុន បន្ទាប់ពី​លោក​ជាប់​ជា​នាយករដ្ឋមន្ត្រី​។ លោក​និង​នាយករដ្ឋមន្ត្រី​ជប៉ុន នឹង​និយាយ​ពី​ការបង្កើន​ទំនាក់ទំនង​រួម​ឲ្យបាន​ស្អិតរមួត ទាំង​ផ្នែក​សេដ្ឋកិច្ច​និង​សន្តិសុខ​។

 

​សម្រាប់​លោក Narendra Modi ដែល​ធ្លាប់​ប្រកាសប្រាប់​ប្រជាជន​របស់​ខ្លួន​ថា លោក​នឹង​រំលេច​ប្រទេស​ឥណ្ឌា​ឲ្យក្លាយ​ជាប្រទេស​ដែល​មាន​ប្រជា​ប្រិយ​ភាព នៅក្នុង​ចំណោម​ប្រទេស​មហាអំណាច​។ ដូច្នេះ​នៅក្នុង​កិច្ចពិភាក្សា​នេះ ឥណ្ឌា​ប៉ុនប៉ង​ឲ្យ​ជប៉ុន​បោះទុន​វិនិយោគ​នៅក្នុង​ប្រទេស​ឥណ្ឌា ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង មានដូចជា​សំណង់​ផ្លូវដែក​ជា​ដើម​។

 

​ឆ្លើយតប​ទៅ​និង​បច្ចេកវិទ្យា​ជៀន​លឿន​របស់​ជប៉ុន ឥណ្ឌា​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង អនុញ្ញាតិឲ្យ​មាន​ការនាំចូល​ដី​កម្រចូល​ទៅ​ក្នុង​ប្រទេស​ជប៉ុន​។ ដី​កម្រ​គឺជា​ប្រភេទ​ដី​ដែល​មាន​ផ្ទុក​លោហៈ​គីមី​សំខាន់ៗ ជា​វត្ថុធាតុដើម​នៅក្នុង​ការបង្កើត​ជា​ប្រភេទ ម៉ាស៊ីនរថយន្ត​ដែល​ដើរ​ដោយ​ចរន្ត​អគ្គីសនី និង​ប្រភេទ​ទូរ​សព្ទ​ទំនើបៗ​ជាដើម​។ ទាំងនេះ​មិនមែន​ជា​អ្វី​ដែល​ជប៉ុន​តែង​ប្រាថ្នា​ចង់​បាន​ទេ​ឬ​? បើ​តាម​ប្រភព​ព័ត៌មាន​ដី​ម្រនេះ នឹង​ត្រូវ​ធ្វើ​ពាណិជ្ជកម្ម​ចូល​ក្នុង​ប្រទេស​ជប៉ុន នៅ​អំឡុង​ខែ​កុម្ភៈ​ខាង​មុខ​។​

 

​អ្វី​ដែល​ជា​ចំណុចរសើប​នោះ កិច្ចពិភាក្សា​នេះ​បាន​ពន្លិច​ពី​ការចរចា​បញ្ហា​ថាមពលនុយក្លេអ៊ែរ​ផងដែរ នៅ​ក្នុងនាម​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ និង​ជា​ប្រទេស​ដែល​មាន​នុយក្លេអ៊ែរ​ដូចគ្នា​។ ជា​ការកត់សំគាល់ ជប៉ុន​និង​ឥណ្ឌា​មាន​ជំហ​តែមួយ​ដូចគ្នា នោះ​គឺ​សេ​ក្តី​ស្អប់ខ្ពើ​មរិ​ទ្ធ​អំណាច​របស់​ចិន ដែល​តែងតែ សំដែងឡើង​នៅក្នុង​ជម្លោះ​ដណ្តើម​ទឹកដី​។

 

​គួរបញ្ជាក់​ថា លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​សៅរិ៍​ទី​៣០​សីហា​។ កាលពី​ថ្ងៃអាទិត្យ លោក​ត្រូវបាន​អមដំណើរ​ដោយ​លោក Shinzo Abe ទស្សនា​ប្រសាទ​បុរាណ​ដែល​មាន​អាយុកាល​ជាច្រើន​សហ​វត្ស​មកហើយ​។ បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេនោះ ថ្ងៃ​ពុធ​ទី​០៣​កញ្ញា​លោក​នឹង​ធ្វើ​ដំណើរ​ចាកចេញ​ពី​ទីក្រុង​តូ​ក្យូប្រទេស​ជប៉ុន​៕(​ដោយ​៖​អ៊ុន សុខ​ឡា​)


 

ព័ត៌មានផ្សេងទៀត