របរ​តាម​ចិញ្ចើម​ផ្លូវ​ថយ​ចុះ​ចំណូល​នៅ​រដូវ​ធ្លាក់ភ្លៀង​

07-08-2014 5:13 pm 1818

​រដូវវស្សា​ឆ្នាំ​នេះ ប្រទេស​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​ច្រើន​និង​ជា​តំបន់​។ ខេត្ត​មួយចំនួន​ត្រូវបាន​លិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង ប៉ុន្តែ​ខេត្ត​មួយចំនួន​ក៏​កំពុង​ជួប​ភាពរាំងស្ងួត​ផងដែរ​។ សម្រាប់​ប្រជាពលរដ្ឋ​រដូវភ្លៀង​ធ្លាក់ ជា​រដូវ​មួយ​ដែល​ធ្វើឲ្យ​ការរកស៊ី លក់ដូរ​តាម​ផ្លូវ​សាធារណៈ​នានា ជាពិសេស​របរ​ដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​តូច​ថយ​ចុះ​ចំណូល​៖ ជា​បន្ដ​សូម​លោក​អ្នកនាង​ស្ដាប់​យកការណ៍ រៀបចំ​ដោយ​៖​រំដួល ចិ​ត្រា ដូចតទៅ​៖

 


​រដូវវស្សា​ចូលមក​ដល់ បាន​បង្ក​ឲ្យមាន​ភ្លៀង​ធ្លាក់​ជាច្រើន ជាង​រដូវប្រាំង ប៉ុន្ដែ​រដូវភ្លៀង​នេះ​ក៍​បាន​ផ្ដល់​នូវ​ការលំបាក​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ​។​ការលំបាក​ដោយសារ​តែ​ភ្លៀង​ធ្លាក់​ច្រើន​នេះ គឺ​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន ដែល​បាន​ប្រកប​របរ​រកស៊ី លក់ដូរ​តាម​ដងផ្លូវ​សាធារណៈ និង​របរ​ដើរ​លក់​ចំណីរ​តាម​ផ្ទះ​នានា ពិបាក​និង​រក​ប្រាក់ចំណេញ​សម្រាប់​ផ្គត់​ផ្គង​គ្រួសារ​របស់​ពួកគេ ជាង​រដូវក្ដៅ​។​
​ជា​អ្នកលក់ដូរ​ផ្លែ​ឈើ​នៅ​ផ្ទះ​មួយ​កន្លែង នៅ​ម្ដុំ​ទឹកថ្លា បងស្រី​ដាលីន បាន​និយាយថា ចាប់តាំងពី​រដូវភ្លៀង​ចូលមក ការរកស៊ី​របស់គាត់​មាន​សភាព​តឹង ហើយ​ការ​ចំណេញ​មាន​ការធ្លាក់ចុះ​។​ធ្លាក់​ចុះ​ដោយសារ​ភ្លៀង​ធ្លាក់​ច្រើន ដែល​បណ្ដាល​ឲ្យ​ភ្ញៀវ​ដែល​ធ្លាប់​ទិញ​ពី​មុន​គេ​មិនសូវ​បាន​មក​ទិញ​ដូច​មុន​។​

 


សម្លេង​បងស្រី​ដាលីន​៖

 


​មាន​សម្បុ​ល​ខ្មៅ​ស្រអែម ជា​អ្នក​រុញ​គ្រឿង​ម្ជូរ​លក់​តាម​ផ្លូវ បងប្រុស​សុភាព បាន​និយាយថា កាល​ពី​រដូវប្រាំង​សុភាព​លក់​គ្រឿង​ម្ជូរ​នេះ​ចំណេញ​មួយ​ថ្ងៃ​បាន​៤​ទៅ​៥​ម៉ឺន ប៉ុន្ដែ​ចាប់តាំងពី​រដូវភ្លៀង​ធ្លាក់​នេះ​ចូលមក​ដល់ គាត់​លក់​បាន​ប្រាក់ចំណេញ​តិចជាង​មុន​។ ចំណេញ​តិចជាង​មុន ដោយសារ​ភ្លៀង​ធ្លាក់​មក មនុស្ស​ភាគច្រើន​នៅ​តែ​ក្នុងផ្ទះ​។​

 


​សម្លេង​បងប្រុស​សុភាព​៖

 


​មិន​ខុស​គ្នា​នោះទេ ប្អូនប្រុស​សុជាតិ ជា​អ្នក​លក់​ពងមាន​អាំង បាន​និយាយថា ភ្លៀង​ធា្ល​ក់​មក​ម្ដងៗ ធ្វើ​ឲ្យ​ប្អូន​ពិបាក​លក់​ណាស់ ដោយសារតែ​មនុស្ស​គេ​មិន​ហាន​ចេញ​ក្រៅ​ផ្ទះ ហើយ​ណាមួយ​ប្អូន​ត្រូវ​នៅ​ជ្រក​ភ្លៀង​ដែរ ដែលជា​មូលហេតុ​ធ្វើ​ឲ្យ​ប្អូន​លក់​បាន​ចំណេញ​តិច​ជាង​ខែ​ក្ដៅ​។​

 


​សម្លេង​ប្អូនប្រុស​សុជាតិ​៖

 


​កំពុង​អង្គុយ​ចៀន​ប្រហិត និង​អាំង​ស្លាបមាន់ អ្នក​មីង​ដាវិន ដែលជា​អ្នក​ប្រកប​របរ​នេះ​អស់​រយៈពេល​ជិត​៤​ឆ្នាំ​មកហើយ បាន​មានប្រសាសន៍ថា ការ​លក់ដូរ​នៅ​ខែ​ភ្លៀង គឺ​រកស៊ី​តឹង​ជាង​ខែប្រាំង តឹង​ដោយសារ​ភ្លៀង​ធ្លាក់ ហើយ​បាន​ធ្វើឲ្យ​ដី​មាន​ភក់ជ្រាំ និង​តាម​ផ្លូវ​នៅ​ជិត​កន្លែង​លក់​អ្នក​មីង មានទឹក​ដក​និង​លិច ដូចនេះ​គេ​មិនសូវ​ចូលមក​ទិញ​នោះ​ទេ ពេល​មាន​ភ្លៀង​ធ្លាក់​ម្ដងៗ​។​

 


​សម្លេង​អ្នក​មីង​ដាវិន​៖

 


​ជា​ការពិត​ណាស់​រាល់ពេល​ភ្លៀង​ធ្លាក់​មក​ម្ដងៗ មនុស្ស​ភាគច្រើន​តែងតែ​សំងំ​នៅក្នុង​ផ្ទះ ព្រោះ​មិន​អាច​ចេញមកក្រៅ​បាន ហើយ​ម្យ៉ាងវិញទៀត​ក្រោយ​ពេល​ភ្លៀង​ធា្ល​ក់មក បាន​បន្សល់​នូវ​ទឹក​ដក​លិច​ផ្លូវ​ជា​ដើម ដែលជា​មូលហេតុ​ធ្វើឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា មិន​ចង់​ចេញ​ក្រៅ​ពេល​មាន​ភ្លៀង​។

ព័ត៌មានផ្សេងទៀត