ជប៉ុន​ចុះ​​កិច្ច​ព្រមព្រៀង​​ជាមួយ​​ឈី​លី​​ស្ដីពី​​ពាណិជ្ជកម្ម​​និង​​បច្ចេកវិទ្យា​

01-08-2014 4:01 pm 1904
នាយករដ្ឋមន្រ្ដីជប៉ុនស៊ីនហ្សូអាបេនិងប្រជានាធិបតីប្រទេសឈីលីលោកស្រី Michelle Bachelet​

ថ្លែង​នៅក្នុង​កិច្ចពិភាក្សា​មួយ នៅក្នុង​វិមាន ប្រទេសឈី​លី រវាង ប្រធានាធិបតី​ប្រទេសឈី​លី និង​នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ី​នហ្សូ​អាបេ បាន​ចុះ​កិច្ចព្រមព្រៀង​មួយ ស្ដីពី​ពាណិជ្ជកម្ម និង បច្ចេកវិទ្យា ។ បន្ថែម​ពី​នេះ​ទៀត លោក​អាបេ​បានបញ្ជាក់​ថា ប្រទេសឈី​លី និង​ប្រទេស​ជប៉ុន រួម​សហការ​គ្នា ទាក់ទង​ទៅ​និង​សេដ្ឋកិច្ច ក៏ដូចជា កិច្ចសហប្រតិបត្តិការ ខាង​នយោបាយ​ជាដើម ។ លោក​បាន​បន្តទៀតថា ប្រទេសឈី​លីជា​ដៃគូរ​សំខាន់ ព្រោះ​អាច​ចែករំលែក ពី​សេដ្ឋកិច្ច​ទីផ្សារ និង​ចែករំលែក​ពី សិទ្ធមនុស្ស ជាដើម​។​


​ជា​ការឆ្លើយតប ប្រធានាធិបតីឈីលី​បាន​បញ្ជាក់ថា  ប្រទេស​របស់​ខ្លួន បច្ចុប្បន្ន​កំពុងតែ​ខ្វះខាត​ខាង​ផ្នែក​បច្ចេកវិទ្យា ដូច្នេះ​នឹង​សង្ឃឹមថា ជប៉ុន​នឹង​ជួយ​ចែករំលែក​ខាង​បច្ចេកវិទ្យា​នេះ ដើម្បី​ឱ្យ​ប្រទេសឈី​លី រីកចំរើន​ខាង​សេដ្ឋកិច្ច បន្ថែមទៀត​។ ទោះជា​យ៉ាងណា​ក៏ដោយ លោក​អាបេ​បានបញ្ជាក់​ថា​ប្រទេស​ទាំង​ពីរ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា​ទៅហើយ ដូច្នេះ​យើង​អាច​ចែករំលែក​គ្នា​បាន​ទៅវិញទៅមក ខាង​ផ្នែក ពាណិជ្ជកម្ម និង​ផ្នែក​បច្ចេកវិទ្យា​។​


​សូមបញ្ជាក់​ថា ការចុះ​កិច្ចព្រមព្រៀង​រវាង​ប្រទេសឈី​លី​និង​ប្រទេស​ជប៉ុន ធ្វើឡើង​កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ស្ថិតនៅ​ក្នុង​វិមាន​ប្រទេសឈី​លី ។ បន្ទាប់​ពី ចុះ​កិច្ចព្រមព្រៀង ជាមួយគ្នា​ហើយ​នោះ លោក​អាបេ បាន​ជួយ​សម្ពោធ​អណ្ដូងរ៉ែ​ទង់ដែង នៅ​ភាគ​ខា​ជើង​ប្រទេសឈី​លី​ទៀតផង​។

 

គួ​រម្លឹកថា កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា លោក​អាបេ​បានប្រកាសថា នឹង ធ្វើ​ដំណើរ​ទស្សនៈកិច្ច​ទៅ​ប្រទេស​ចំនួន​៥ មានដូចជា​ប្រទេស​ម៉ិក​ស៊ិកកូ ប្រទេស​តូ​បាកូ ប្រទេស​កូឡុំប៊ី ប្រទេសឈី​លី និង ប្រទេស​ប្រេ​ស៊ីល ។ ការចេញដំណើរ​ទស្សនៈ​កិច្ច​របស់លោក អាបេ​នៅពេលនេះ គឺ​ដើម្បី​ផ្សារភ្ជាប់​មិត្តភាព​ប្រទេស​ទាំងនោះ មាន​ទំនាក់ទំនង​ល្អ និង​ងាយស្រួល​ធ្វើ​ជំនួញ​ជាដើម​។ ការ​ធ្វើ​ទស្សនៈ​កិច្ច​​របស់​លោក បាន​៤​ប្រទេស​ហើយ  ដូច្នេះ​នៅ​សល់​តែ​១​ប្រទេស​ទៀត​តែ​ប៉ុណ្ណោះ​គឺ​ប្រទេស​អាមេរិក​ឡាទីន​៕(ដោយ៖លាង ធីតា)

ព័ត៌មានផ្សេងទៀត