ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ការប្រមូលផ្តុំ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​

17-07-2014 4:27 pm 2020

​ក្រោយ​ពី​ព្រះរាជអាជ្ញា និង​ចៅក្រម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការសាកសួរ​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥​រូប និង​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ និង​បាន​ចោទប្រកាន់​ពួកគាត់ ក្រោម​បទ​ចោទ​៣​ចំណុច​ទី​១​ពី​បទ​ដឹកនាំ​កុប្បកម្ម ទី​២-​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​និង​បទល្មើស ទី​៣-​បទ​ផ្តើមគំនិត​បង្ក​អំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទំងន់​ទោស​។​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ប្រជាពលរដ្ឋ​បាន​សម្តែង​ការព្រួយបារម្ភ​ថា បើ​មាន​មហា​បាតុកម្ម ភាពចលាចល​នឹង​កើតឡើង​ជា​ថ្មី​ទៀត​។​ជា​បន្ដ​សូម​លោក​អ្នកនាង​ស្ដាប់​បទ​យកការណ៍​នេះ​ដែល​រៀបចំឡើង​ដោយ រំដួល ចិ​ត្រា ដូចតទៅ​៖


​សម្លេង​នៃ​ការទាមទារ​ឲ្យ​ដោះលែង​៖


​នេះ​ជា​សម្លេង​របស់​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្រែក​ទាមទារ​ឲ្យមាន​ការដោះលែង តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥​រូប ក្នុងនោះ​រួមមាន​អ្នកស្រី មូរ សុខ​ហួរ បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​ខេត្តបាត់ដំបង លោក​ម៉ែន​សុថា​វ​រិន្ទ្រ​បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​ខេត្តកំពង់ធំ លោក ហូរ​វ៉ាន់​បេក្ខជន​តំណាងរាស្ត្រ​នៅ​ភ្នំពេញ លោក រៀល ខេ​មរិ​ន្ទ្រ​បេក្ខជន​តំណាងរាស្ត្រ​ខេត្ត​ស្វាយរៀ​ង និង​លោក​កែវ ភារម្យ​បេក្ខជន​តំណារាស្ត្រ​ជា​ប់ឆ្នោត​ខេត្ត​ក្រចេះ ដែល​ត្រូវបាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា ដែល​កើតមាន​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​។​
​ក្រោយ​ការឃាត់ខ្លួន​រួច​មក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥​រូបនេះ​ត្រូវបាន​ព្រះរាជអាជ្ញា និង​ចៅក្រម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការសាកសួរ​ចោទប្រកាន់​តំណាងរាស្ត្រ​ទាំង​៥​រូប​ក្រោម បទ​ចោទ​៣​ចំណុច​ទី​១​ពី​បទ​ដឹកនាំ​កុប្បកម្ម ទី​២-​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​និង​បទល្មើស ទី​៣-​បទ​ផ្តើមគំនិត​បង្ក​អំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទំងន់​ទោស​។​


​នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​១៦​កក្កដា លោក​កឹម សុខា ប្រធានស្តីទី គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្រមាន​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង បេក្ខជន​ជាប់ឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ ទាំង​៥​រូប​ជា​បន្ទាន់ បើ​ពុំ​ដូច្នេះ​ទេ រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​អ្នកទទួលខុសត្រូវ គ្រប់​ឧបទ្ទេវហេតុ​ណាមួយ​ដែ​ល​កើតឡើង​ថា​ហេតុ​។ ត្រង់​ចំនុច​នេះ ហាក់​ចង់​មានន័យថា ប្រជាពលរដ្ឋ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ធ្វើ​បាតុកម្ម​ដើម្បី​ទារ​ទាម​ដោះលែង​តំណាងរាស្ត្រ និង​សកម្មជន​របស់​ខ្លួន​។​

សម្លេង​លោក​កឹម សុខា៖


​គ្រាន់តែ​ការព្រលយ​ពាក្យ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ នឹង​ធ្វើឲ្យ​ចលនា​ប្រជាពលរដ្ឋ​គាំទ្រ​គណ​បក្សប្រឆាំង​មិន​តិច​ឡើយ នឹងចូលរួម​បាតុកម្ម​។​ទោះបីជា​បាតុកម្ម មិន​ទាន់​កើត​ឡើង​ក៏ដោយ ប៉ុន្តែ ស្ថានភាព​នេះ បាន​ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​សម្តែង​ការព្រួយ​បារម្ភ​រួចទៅហើយ​។​
​ដោយឡែក​អ្នកស្រី​ដា វីន បាន​មានប្រសាសន៍ថា បើសិនជា​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ ដើម្បី​ទាមទារ​ដោះលែង​តំណាងរាស្ត្រ​ទាំង​៥​មែន​នោះ គឺ​អាច​ឲ្យមាន​ការជាប់គាំ​ង​កាន់តែ​ធ្ងន់ធ្ងរ និង​ធ្វើឲ្យ​ស្ថេរភាព​សង្គម​កាន់តែ​តានតឹង​ជាង​មុន​ទៅ​ទៀត​។​


​សម្លេង​អ្នកស្រី​ដា​វីន​៖


​សម្រាប់​អ្នកស្រី បុប្ផា បាន​មានប្រសាសន៍ថា អ្នកស្រី​មិន​ចង់ឲ្យ​គណបក្ស​ទាំងពីរ ប្រឆាំង​គ្នា​ទៅវិញទៅមក​ដូចនេះ​នោះទេ ពោល​គឺ​បានន័យថា អ្នកស្រី​ចង់ឲ្យ​គណបក្ស​ទាំង​ពីរ​ចចារ​គ្នា​ដោយ​សន្តិវិធី ដើម្បី​ប្រទេស​ជាតិ​ឲ្យបាន​រីកចំរើន ជៀសវាង​ការធ្វើ​បាតុកម្ម​។​ជា​បាតុកម្ម ដែល​ធ្វើឲ្យ​ខាត​បង់ប្រយោជន៍​ទាំងសងខា​ង​។​


​សម្លេង​អ្នកស្រី​បុប្ផា​៖


​ដោយឡែក​ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្តីជូនដំណឹង​ដែល​ចុះ​ហត្តលេខា​ដោយ លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ចុះ​ថ្ងៃទី​១៦​ខែ កក្កដា​ថា ដើម្បី​បន្ត​ថែរក្សា​ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ ស្ថិរភាព​សង្គម​និង​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​សង្គម​ទាំងមូល​ក្រសួងមហាផ្ទៃ​ស្នើ​អភិបាល​រាជធានី​ខេត្ត ណែនាំ​អាជ្ញាធរ​និង​កងកម្លាំង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ចាត់វិធានការ​ស្របតាម​គោលការណ៍​ច្បាប់ ក្នុងករណី​មាន​សកម្មភាព​ញុះញង់​អុជអាល​បង្ក​ឲ្យមាន​អំពើហិង្សា​។​បើ​បាតុកម្ម​ពិតជា​កើតឡើង​នៅ​ពេល​ខាងមុខ​មែន​នោះ តើ​ប្រជាពលរដ្ឋ រឺ​អ្នក​នយោបាយ​ដែល​រង​ផលប៉ះពាល​ច្រើនជាងគេ​នោះ​?

ព័ត៌មានផ្សេងទៀត