​​និស្សិត​​​កម្ពុជា​ភាគច្រើន​​​មិនសូវ​​យក​ចិត្ត​ទុក​ដាក់​​​ស្រាវជ្រាវ​​​មេរៀន​

14-07-2014 5:02 pm 2639

​នៅក្នុង​​ប្រទេស​កម្ពុជា​មាន​សិស្ស និស្សិត​មួយចំនួន​បាន​​យកចិត្តទុកដាក់​​យ៉ាងខ្លាំង​ក្នុង​​ការរៀនសូត្រ​​នៅ​ក្នុង​សា​លារៀន​។​មិន​ត្រឹមតែ​យក​ចិត្តទុកដាក់​រៀន​សូត្រ​នៅ​ក្នុង​សាលារៀន​​ប៉ុណ្ណោះ​ទេ ពួកគេ​​បាន ចំណាយ​ពេលវេលា​​យ៉ាងច្រើន​ដើម្បី​អាន មើល និង​ស្រាវជ្រាវ​មេរៀន​បន្ថែមក្រៅពី​អ្វី​​ដែល​លោកគ្រូ អ្នកគ្រូ ឬ​សាស្ត្រាចារ្យ​បាន​​បង្ហាត់បង្រៀន​​នៅក្នុង​សាលារៀន​។​ជាមួយគ្នានេះ​ក៏​មាន​សិស្ស និស្សិត​កម្ពុជា​មួយចំនួន​ទៀត​មិន​ខ្វាយខ្វល់​និង​យកចិត្តទុកដាក់​ចំពោះ​ការអាន ការមើល​និង​ការ ស្រាវជ្រាវ​មេ រៀន ប​ន្ថែ ម​នោះទេ​ក្រៅតែពី​ការរៀនសូត្រ នៅ​ក្នុង​សាលារៀន​។​មាន​នូវ​មូលហេតុ​ជាច្រើន​ដែល​ធ្វើ​ឲ្យ​សិស្ស និស្សិត​កម្ពុជា​មួយចំនួន​មិនសូវ​យកចិត្តទុកដាក់​ក្នុង​ការអាន ការមើល​និង​ការ​ស្រាវ ជ្រាវ​មេរៀន​បន្ថែម ក្រៅ តែ​ពី​អ្វី​ដែល ពួកគេ​បាន​សិក្សា​នៅ​ក្នុង​សាលារៀន​។​

​ចំពោះ​លោក​ជួន ចាន់​ដែល ជា​និស្សិត​កំពុង​សិក្សា​នៅក្នុង​សាកលវិទ្យាល័យ​មួយ​បានឲ្យដឹងថា មូលហេតុ ច ម្ប​ងៗ​ដែល​ធ្វើ​ឲ្យ​សិស្ស និស្សិត​កម្ពុជា​មួយចំនួន មិនសូវ​យកចិត្ត​ទុក  ដាក់​ក្នុង​ការ​ស្រា វ​ជ្រាវ មេរៀន ក្រៅ​តែ​អ្វី​ដែល​គ្រួ​បាន​បង្រៀន​នោះ ​គឺ​ដោយសារ​កត្តា​បុគ្គល​ផ្ទាល់ខ្លួន កត្តា​គ្រួសារ ជាពិសេស​កត្តា​សង្គម​។​ ចំពោះកតា្ត​គ្រួសារ​ត្រូវបាន​លោក​ជួន ចាន់​បញ្ជាក់ថា មាន​និស្សិត​ខ្លះ​ មាន​ជីវភាព​ក្រីក្រ មិន មាន​ល ទ្ឋភាព​ដើម្បី​ទិញ​នូវ​សម្ភារៈ ​ឲ្យបាន​សមស្រប សម្រាប់​ការសិក្សា​។​ ប៉ុន្តែមាន​និស្សិត​មួយ​ចំនួន​ទៀត អាង​ទ្រព្យសម្បត្តិ លុយកាក់​ឪពុកម្តាយ ​មាន​ច្រើន​ទើប​ពួកគេ​មិន​សូវ​ យកចិត្តទុកដាក់​ក្នុងា​ការ រៀនសូត្រ​ និង ​ការស្រាវជ្រាវ ​មេរៀន​បន្ថែម​ទៀត​នោះ​។

​លោក​ជួន ចាន់​

​មិនសូវ​ខុសគ្នា​ពី​លោក​ជួន ចាន់​ប៉ុន្មាន​នោះ​ទេ ​សម្រាប់​លោក​ស៊ូ សេដ្ឋា មាន​សម្បុរ​ខ្មៅ​ស្រអែម និង ​មាឌ​រាង្គ​ខ្ពស់​បន្តិច​នោះ ហើយក៏​ជា​និស្សិត ​ដែល​ជា​កំពុង​សិក្សា​នៅក្នុង​ សាកលវិទ្យាល័យ ភូមិន្ទ​នីតិ សាស្ត្រ ​និង​ វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បាន​បញ្ជាក់​ពី​មូលហេតុ​ ដែល​ធ្វើ​ឲ្យ​សិស្ស និស្សិត​កម្ពុជា ​មួយចំនួន​មិន​សូវ​យក​ចិត្ត​ទុកដាក់​ ក្នុង​ការស្រាវជ្រាវ​មេរៀន​បន្ថែម​នោះ គឺ​ដោយសារ​តែ​កត្តា​បុគ្គល​ផ្ទាល់ខ្លួន កត្តា​សង្គមភាព​ឡូយឆាយ​ និង​ សម្ភារៈ​និយម​ព្រមទាំង​ការ​ចូល​ចិត្ត​ ការសប្បាយ​រីករាយ ដើរលេង ច្រើន​ភ្លេច អស់​ពី​ការរៀនសូត្រ​ និង ​តួនាទី​ជា​សិស្សិ និស្សិត​។

​លោក​ស៊ូ សេដ្ឋា​៖

​កំពុង​អង្គុយ​លើ​បង់​ក្នុង​សួនច្បារ​ នៅក្នុង​សាកលវិទ្យាល័យ​មួយ​ នៅក្នុង​រាជធានី​ភ្នំពេញ​នោះ ​គឺ​លោក​ឃុន សុខ​ពេជ្រ​ដែល​មាន​ស្រុកកំណើត​ នៅ​ខេត្ត​កំពង់ចាម ​ក៏​បាន​បញ្ចេញ​យោបល់​ដែរ​ថា មូលហេតុ​ចម្ប​ង ៗដែល​ធ្វើ​ឲ្យ​និស្សិត​កម្ពុជា​មួយចំនួន​ មិនសូវ​យកចិត្ត​ទុក​ដាក់​ ក្នុង​ស្រាវជ្រាវ​ មេរៀន​បន្ថែម​ក្រៅ​តែ​ពី​អ្វីដែល​ បាន​រៀនៅ​ក្នុង​សាលា​នោះ​ គឺ​ដោយសារតែកត្តា​សម្ភារៈ​និយម ​និង​ ដោយសារ​តែ​លោកគ្រូ អ្នកគ្រូ ឬ​សាស្ត្រាចារ្យ​មួយចំនួន មិនសូវ​បាន​ដាក់​កិច្ចការ​ឲ្យធ្វើ​ការស្រាវ​ជ្រាវ​ជា​ដើម​។​

​លោក​ឃុន សុខ​ពេជ្រ​

​ស្ថិត​ក្នុង​សំលៀកបំពាក់​ខោ​ពណ៌​ខ្មៅ​ជើងវែង​និង​ពាក់អាវ​សរ​ដៃ​វែង​ដែរនោះ គឺ​លោក​ម៉ុន ចាន់ មាន ជា​និស្សិត​ដែល​កំពុងតែ​បន្ត​ការសិស្សា​នៅក្នុង​ថ្នាក់​បរិញ្ញាប័ត្រ​ជំនាញរ​ដ្ឋ​បាល​សាធារណៈ​បាន​បញ្ចាក់​ពី​ហេតុផល​ដែល​និស្សិត​មួយចំនួន​មិនសូវ​យកចិត្តទុកដាក់​ស្រាវជ្រាវ​មេរៀន​បន្ថែមថា គឺ​ដោយ សារ​តែ​កត្តា​បុគ្គល នោះ​ខ្ជិល​រៀនសូត្រ​តែម្តង ។​ម្យ៉ាង​វិញ​ទៀ ត​កត្តា​គ្រួសា រ​និង​ស​ង្គ ម​ក៏​ជា​មូល ហេតុ ចម្ប ង​ផងដែរ​។​

​លោក​ម៉ុន ចាន់​មាន​

​សូមបញ្ជាក់​ថា មិន​ថា​តែ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ប៉ុណ្ណោះ​ទេ​ដែល​មាន​សិស្ស និស្សិត​មួយ ចំនួន​មិ ន​សូវ​ខ្វាយខ្វល់​និង​យកចិត្តទុកដាក់​ក្នុង​ការរៀនសូត្រ​និង​ស្រាវជ្រាវ​មេរៀន​បន្ថែម​ក្រៅតែពី​ការរៀន​នៅ​ក្នុង​សាលារៀន  ក៏​មាន​បណ្តា​ប្រទេស​ជាច្រើន​ទៀត​ផង​ដែរ​ដែល​មាន​សិស្ស និស្សិត​មិនសូវ​យកចិត្តទុកដាក់​ក្នុង ការរៀនសូត្រ​និង​ស្រាវជ្រាវ​មេរៀន​បន្ថែម​៕(ដោយ៖​ហេង សំណាង​)

ព័ត៌មានផ្សេងទៀត