តើ​​ពិ​ធី​បុណ្យ​​ចូល​​វស្សា ឬ​​កាន់​​វស្សា មាន​ដំ​ណើរ​​ដើម​ទង​​យ៉ាង​ដូច​ម្តេច​?

13-07-2014 5:18 pm 2779

​ពិ​ធី​បុណ្យ​​កាន់​​វស្សា គឺ​ជា​បុណ្យ មាន​​មក​​តាម​​ផ្លូវ​​ព្រះ​ពុទ្ធ​​សា​​សា​នា ដែល​​សាវ័ក​​ផ្នែក​​បព្វជិត ត្រូវ​​តែ​ចូល​​វស្សា តាម​​ពុទ្ធានុញ្ញា​ត អស់​​រយៈ ពេល ៣ ខែ​( មួយ​ត្រៃមាស​) ក្នុង​​វស្សាន​រដូវ ហើយ​​ត្រូវ​​ចាំ​វស្សា​ដោយ ត្រឹម​ត្រូវ មិន​ឲ្យ​​ដាច់​​វស្សា ត្រូវ​​ទោស​​ទុក្ក​​ដាប​ត្តិ​​ដែរ​។​រីឯ​​ពុទ្ធបរិស័ទ ជា​​ទា​យក​ទា​យិកា ឧបា​សក ឧបា​សិការ​វិញ ក៏​​នាំ​គ្នា​​ប្រារព្ធ​​ធ្វើ​បុណ្យ​​កាន់​​វស្សា​នោះ​ដែរ ពិ​សេស គឺ​​ចាត់​ចែង​​សា​ដក សំពត់​សម្រាប់​​ងូតទឹក ព្រម​​ទាំង​​ប្រេង​កាត មាន​ទៀន ធូប និង​​ភេសជ្ជៈ មួយ​ចំនួន ទៀត​តាម​លទ្ធភាព​។  បើ​​តាម​​វិន័យ​​បិដ​ក ហាវ​គ្គ ភាគ ៧ ត្រង់ ស្សូប​​នាយិក​ក្ខ​ន្ធ​កៈ លោក​​សម្តែង​ថា ការ​ចូល​​វស្សា មាន​២ យ៉ាង គឺ​ទី​១ ហៅ​ថា បុរិ​​មិកា​វស្សា ការ​ចូល​វស្សា​មុនដំបូង ចាប់​ពី​ថ្ងៃ​ទី ១ រោច​ខែ​អា​សាធ ត​ទៅ​អស់ ១ ត្រៃ​មាស ៣​ខែ​ទើប​ចេញ​វស្សា នៅ​ថ្ងៃ ១៥ កើត​ខែអស្សុជ​។ ទី ២​ហៅថា បច្ឆិ​មិ​កាវ​ស្សា ការ​ចូល​​វស្សា​លើក​ក្រោយ គឺ​ក្រោយ​​ថ្ងៃ​ចូល​វស្សា​​លើកដំបូង ១​ខែ គិត​ចាប់ពី​ថ្ងៃ​១​រោច ខែ​ស្រាពណ៍ ត​ទៅ​​ដល់​ថ្ងៃ ១៥ កើត​ខែ​កត្តឹក​ទើប​ត្រូវ​ចេញ​វស្សា​។ ចងដឹងថា​តើ ប្រវត្តិ​ដំណើរ​ដើម​ទង​នៃ​ការ​ប្រារព្ធ​ពី​ធី បុណ្យ​ចូល​វស្សា​ប្រព្រឹត្ត​ទៅ​យ៉ាង​ណា​ខ្លះ​? ជា​​បន្ត​​សូម​ស្តាប់​​បទ​យកការណ៍ ដែល​​រៀប​ចំឡើង ដោយ​​ឡេង ដេត​៖

 

សម្លេងៈ

ព័ត៌មានផ្សេងទៀត