ប្រជា​ពលរដ្ឋ​ខ្មែរ​នៅតែ​ទន្ទេញ​ជាប់​មាត់​ពី​ស្នាម​ព្រះ​ហ​ស្ថព្រះ​បរ​មរតន​កោដ្ឋ​

10-07-2014 5:23 pm 2324

​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ មន្ត្រីរាជការ តំណាងរាស្ត្រ គណបក្ស​នយោបាយ​មាន​ទាំង​ដូនជី​ព្រះសង្ឃ​ជា​ច្រើន​អង្គ​បាន​ចូលរួម​ពី​ធី​ដង្ហែ​ព្រះ​បរម​អដ្ឋិធាតុ​ព្រះ​បរម​រតន​កោដ្ឋ​សម្ដេច​ព្រះករុណា​ព្រះបាទ​នរោត្តម​សីហនុ​នៅ​ព្រឹក​ថ្ងៃទី​១០​កក្កដា​នៅ​ព្រះបរមរាជវាំង​។​នៅ​ថ្ងៃ​ទី​មួយ​នេះ គឺជា​ថ្ងៃ​នៃ​ព្រះរាជ​ពិធី​បុណ្យ​ខាង​សាសនា​ដើម្បី​ថ្វាយ​ព្រះ​រាជកុសល ចំពោះ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ​និង​ព្រះរាជ​ពិធី​យាង​ព្រះ​កោដ្ឋ​ព្រះ​បរម​អិដ្ឋ​ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ​ចេញពី​ទីនាំង​មហា​មន្ទីរ​ទៅ​តម្កល់​នៅ​ព្រះ​រាជបល្ល័ង្ក​នៅមុខ​ព្រះមហា​ស្វេតច្ឆត្រ​។

 

​នៅក្នុង​ពិធី​ដង្ហែ​ថ្ងៃ​ទី​មួយ​ព្រះ​បរម​អដ្ឋិ​នេះ​ប្រជាជន​ទាំង​ប្រុស ទាំងស្រី ទាំង​ក្មេង ទាំង​ចាស់​ដែល​បាន​ចូលរួម​នៅ​ទីនោះ​បាន​សម្ដែង​ការសោកស្តាយ​យ៉ាងខ្លាំង​ជាពិសេស​នោះ​ពួកគេ​គឺ​នៅតែ​ចងចាំ​មិន​ភ្លេច​​នៅ​​ស្នាម​​ព្រះ​​ហ​ស្ថ​និង​ ​ការលះបង់​​របស់​ព្រះ​បរ​ម​រតន​​កោដ្ឋ​អំឡុងដែល​ព្រះអង្គ​បាន​បំពេញ​ព្រះរាជកិច្ច​ដឹកនាំ​ប្រទេស​កម្ពុជា​។ ​ជា​បន្ដ​សូម​លោក​អ្នកនាង​ស្ដាប់​បទ​យកការណ៍​ដែល​ចំ​ឡើង​ដោយ​៖​រំដួល​ចិត្រា​​ដូចតទៅ​៖

 

​ប្រជាពលរដ្ឋ​ជាច្រើន​កុះករ មន្ត្រីរាជការ តំណាងរាស្ត្រ គណបក្ស​នយោបាយ​មាន​ទាំង​ដូនជី​ព្រះសង្ឃ​ជា​ច្រើន​អង្គ​នៅ​ព្រឹក​ថ្ងៃ​ទី​១០​កក្កដា​បាន​ជួបជុំ​គ្នា​ចូលរួម​ក្នុង​ព្រះរាជ​ពី​ធី​ដង្ហែ​ព្រះ​បរម​អដ្ឋិធាតុ​ព្របរ​មរតន​កោដ្ឋ សម្ដេច​ព្រះករុណា ព្រះបាទ​នរោត្តម​សីហនុ​នៅ​ព្រះបរមរាជវាំង​។​

 

នៅ​ថ្ងៃ​ទី​មួយ​នេះ គឺជា​ថ្ងៃ​នៃ​ព្រះ​រាជពិធីបុណ្យ​ខាង​សាសនា​ដើម្បី​ថ្វាយ​ព្រះ​រាជកុសល ចំពោះ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា​ព្រះ​បរម​រតន កោដ្ឋ​និង​ព្រះរាជ​ពិធី​យាង​ព្រះ​កោដ្ឋ ព្រះ​បរម​អិដ្ឋ​ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ ចេញពី​ទីនាំង​មហា​មន្ទីរ​ទៅ​តម្កល់​នៅ​ព្រះ​រាជបល្ល័ង្ក នៅ​មុខ​ព្រះ​មហា​ស្វេតច្ឆត្រ​។​

 

នៅក្នុង​ពិធី​ដង្ហែ​ថ្ងៃ​ទី​មួយ​ព្រះ​បរម​អដ្ឋិ​នេះ​ប្រជាជន​ទាំង​ប្រុស ទាំងស្រី ទាំង​ក្មេង ទាំង​ចាស់​នៅ​តែ​ចងចាំ​មិន​ភ្លេច​នៅ​ស្នាម​ព្រះ​ហ​ស្ថនិង​វិរភាព​អង់អាច​ក្លា ហាន​ក្នុង​ការលះបង់​របស់​ព្រះ​បរម​រតន​កោដ្ឋ អំឡុង​ដែល​ព្រះអង្គ​បាន​បំពេញ ព្រះរាជកិច្ច​ដឹកនាំ​ប្រទេសកម្ពុជា​។​

 

​មាន​សំ​បុល​ខ្មៅ​មាន​អាយុ​ប្រមាណ​ជាង​៦០​ឆ្នាំ​កំពុង​ឈរ​នៅមុខ​ព្រះបរមរាជវាំង​និង​ជា​ប្រជាពលរដ្ឋ​ម្នាក់​អ្នកចូលរួម​ពី​ធី​ដង្ហែ​ព្រះ​អដ្ឋិធាតុ​ព្រះ​បរមរ​ត​នកោ​ដ្ឋ​នៅ​ថ្ងៃ​ទី​មួយ​នេះ​អុំ​ស្រី​សុ​វឿន​បាន​មាន​ប្រសាសន៍​ថា​​អុំ​ស្រី​នៅ​តែ​សោកស្ដាយ និង​នៅ​តែ​ចងចាំ​មិន​ភ្លេច​ទេ​នូវ​ស្នាម​ព្រះ​ហ​ស្ថ​របស់​ព្រះវររាជបិតា​ឯករាជ្យ​បើ​ទោះ​ជា​ព្រះអង្គ​បាន​សោយ​ទីវង្គត​ក៍ដោយ​។

 

​ការ​ចងចាំ​មិន​ភ្លេច​នោះ​គឺ​អុំ​ស្រី​បាន​ដឹងថា​នៅក្រោម​ព្រះរាជកិច្ច​ដឹកនាំ​ប្រទេស​របស់​ព្រះ​បរម​រតន​កោដ្ឋ​សម្ដេច​ព្រះបាទ​នរោត្តម​សីហនុ​គឺ​ព្រះអង្គ​បាន​ដឹកនាំ​ប្រទេស​រីកចំរើន​យ៉ាងខ្លាំង​នា​សម័យ​សង្គមរាស្ត្រនិយម​ដែល​បាន​ធ្វើ​ប្រជារាស្ត្រ​រស់នៅ​ដោយ​សេចក្ដីសុខ​សប្បាយ​។​

សម្លេង​អុំ​ស្រី​សុ​វឿន​៖

 

​ដោយឡែក​អុំ​ប្រុស​ចាន់​ថា​ក៍​ចងចាំ​និង​បាន​រៀបរាប់​ដូចជា​អុំ​ស្រី​សុ​វឿន​ដែរ​អំពី​ស្នាម​ព្រះ​ហ​ស្ថ​របស់​ព្រះ​បរម​រតន​កោដ្ឋ​ដោយ​អុំ​ប្រុស​បាន​បញ្ជាក់បន្ថែម​ថា​ស្នាម​ព្រះ​ហ​ស្ថ​ដ៍​ធំ​ធេង​បំផុត​ដែល​មិន​អាច​បំភ្លេចបាន​នោះ​គឺ​សម្ដេច​ព្រះវររាជ​បី​តា​ឯករាជ្យ​បាន​លះបង់​អស់ពី​កម្លាំង​ព្រះកាយពល​របស់​ព្រះអង្គ​ក្នុង​ការតស៊ូ​ទាមទារ​បូរណៈភាព​ទឹកដី​ដើម្បី​ទាមទារ​នូវ​ឯករាជ្យ​សិទ្ធ​ពេញលេញ​ពី​អាណាព្យាបាល​បារាំង​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​។​

 

សម្លេង​អុំ​ប្រុស​ចាន់ថា​៖

 

សម្រាប់​អុំ​ស្រី​ចន្ធូ​ក៍បាន​លើកឡើង​ដូចគ្នា​នេះដែរ​។ លោកស្រី បន្ថែម​វាចារ ដោយ​ទឹកមុ​ក្រៀមក្រំ ថាៈ​

 

សម្លេង​អុំ​ស្រី​ច​ន្ធូ​៖

 

បើ​ទោះបីជា​មិន​បាន​កើត​ទាន់​សម័យ​សង្គមរាស្ត្រនិយម ក្រោម​ការដឹកនាំ​របស់​ព្រះ​បរម​រតន​កោដ្ឋ​ក៍ដោយ សម្រាប់​ប្អូនស្រី​ដាណេត ដែល​ជា​និស្សិត​ឆ្នាំ​ទី​២ នៃ​សកលវិទ្យា​ជាតិ​គ្រប់គ្រង ក៍​បាន​ដឹង​អំពី​ភាព​រីកចម្រើន​របស់​ប្រទេស​កម្ពុជា​នា​សម័យ​នោះ​ផង​ដែរ​។

 

​ការដឹង​និង​ជាការ​ចងចាំ​មិន​អាច​បំភ្លេចបាន​នោះ គឺ​ប្អូនស្រី​ដា​ណែ​ត ដឹង​តាមរយៈ​ការសិក្សា ដែល​បាន​ចងក្រង​ស្នាម​ព្រះ​ហ​ស្ថជា​ប្រវត្តិសាស្ត្រ​របស់ព្រះបរ​មរតន​កោដ្ឋ ដូចនេះ​ក្នុងនាម​ប្អូនស្រី គ៍​ដូច​ជា​កូន​ខ្មែរ​ជំនាន់​ក្រោយ​ទាំងអស់ ត្រូវ​ចងចាំ​ទុក​ឲ្យបាន​ច្បាស់ និង​មិន​ត្រូវ​បំភ្លេច​នោះទេ​។​

 

សម្លេង​ប្អូនស្រី​ដាណេត​៖

 

ប្រជាពលរដ្ឋ​ទាំងអស់​ក៍​បាន​បួងសួង​ជូន​ដល់​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​ឲ្យទៅ​កាន់​ព្រះ​បរមសុខ​ដោយ​ទឹកមុខ​ពួកគេ​ម្នាក់ៗ និង​ចងចាំ​នូវ​វីរៈភាព​ដ៍​អង់អាច​ក្លាហាន​របស់​ព្រះអង្គ​ជា​និរន្ដ​ផងដែរ​។​ ​ព្រះ​បាទ​​​សម្ដេចព្រះ​នរោត្តម​សីហនុ​ប្រសូត្រ​នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​១៩២២​ព្រះអង្គម្ចាស់​នរោត្តម សីហនុ​គឺ ជា​ព្រះរាជបុត្រ​ច្បង​របស់​សម្តេច​ព្រះ​នរោត្តម​សុរាម្រិត​និង​ព្រះ​មហា​ក្សត្រិយ​ ស៊ីសុវត្ថិ កុសមៈ​។

 

​ព្រះបាទ​សម្ដេចព្រះ​នរោត្តម​សីហនុ បាន​យាង​ចូល​ព្រះ​ទីវង្គត កាលពី​វេលា​ម៉ោង​​ ១​និង​​ ២០​នាទី យប់​រំលងអធ្រាត្រ​ម៉ោង​នៅ​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២​ក្នុង​ព្រះ​ជន្មាយុ​៩០ព្រះវស្សា ដោយ​​ព្រះ​ជរា​ពាធ​នៅ​មន្ទីរពេទ្យ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​៕(ដោយ៖រំដួល ចិត្រា)

ព័ត៌មានផ្សេងទៀត