បើខ្ញុំ​ចង់កែសម្ផស្ស​អាចប្រឈម​​បញ្ហា​​អ្វីខ្លះ?

09-07-2014 4:02 pm 2417
រូបភាពមុននិងពេលក្រោយពេលកែសម្ផស្ស​

មនុស្ស​គ្រប់រូប​ប្រាថ្នា​ចង់បាន​រូប​សម្រស់​ល្អ ដើម្បី​បង្ហាញ​ភាពស្រស់ស្អាត ក្នុង​ការទាក់ទាញ​ការចាប់អារម្មណ៍​ពី​មជ្ឈដ្ឋាន​ជុំ​វិញខ្លួន​។ ភាគច្រើន​ការ​កែ​សម្ផស្ស​ ត្រូវបាន​គេ​សង្កេតឃើញថា ច្រើនតែ​ជា​អ្នកសិល្បៈ តារាចម្រៀង និង​តារា​សម្តែង​ជាដើម​។

 

តែ​ទោះជា​យ៉ាងណាក៏ដោយ ការ​ប្រាថ្នា​ចង់​បាន​មាន​សម្រស់​សោភា តាមរយៈ​ការកែ​សម្ផស្ស​នេះ មិន​ប្រាកដ​ថា​សមប្រកប​ដូច​អ្វី​ដែល​ចង់បាន​ទាំងអស់​នោះ​ឡើយ​។ ពេលខ្លះ​ការ​កែ​សម្ផស្ស​ ក៏​អាច​មាន​បញ្ហា​ប្រឈម​មួយចំនួន​ទៅ​ថ្ងៃ​អនាគត​ផង​ដែរ​។ ជា​បន្ត​សូម​ស្ដាប់​បទ​យក​កាណ៍​រៀបចំ​ដោយ លាង​ធីតា​ដូចតទៅ​៖

 

​បច្ចុប្បន្ន​វិធី​កែ​សម្ផស្ស ឬ​ហៅ​ថា ការធ្វើ​ឲ្យ​សម្រស់​កាន់តែ​មាន​ភាពស្រស់​ស្អាត​ផ្ទុយ​ពីអ្វី​ដែល​មនុស្ស​មាន​ពី​ធម្មជាតិ អាចធ្វើឱ្យ​មនុស្ស​ទទួលបាន​នូវ​អ្វី​ដែល​ជា​សេចក្តី​ប៉ង​ថ្នា ក្នុង​ការទាក់ទាញ​ចាប់អារម្មណ៍​ពី​សំណាក់​មជ្ឈដ្ឋាន​ទូទៅ ចំពោះ​រូបរាង​ដ៏​ស្រស់​សោភា និង​សិច​ស៊ី​។

 

ទាក់ទង​ទៅនឹង​ការកែ​សម្ផស្ស​នេះ គេ​សង្កេតឃើញថា បច្ចុប្បន្ន​មាន​មនុស្ស​ភាគច្រើន​ចូលចិត្ត​កែ​សម្ផស្ស ជាពិសេស​តារាចម្រៀង និង​តារា​សម្ដែង​។ ការកែ​សម្ផស្ស​របស់​ពួកគេ​ច្រើន​តែ​ធ្វើ​នៅ​ប្រទេស​ដទៃ ព្រោះ​ពួកគេ​គិតថា នៅ​ប្រទេស​កម្ពុជា មិនទាន់​មាន​ភាពជឿនលឿន​ក្នុងការ​កែសម្ភស្ស​នេះ​នៅឡើយ​ទេ​។ ក៏​ប៉ុន្តែ​បើ​ទោះបីជា មាន​បច្ចេកវិទ្យា​ជឿនលឿន ក្នុងការ​កែសម្ផស្ស​​នេះ​យ៉ាងណាក្តី ពេលខ្លះ​ការ​កែ​សម្ផស្ស​ ក៏​អាច​មាន​បញ្ហា​ប្រឈម​មួយចំនួន​ផង​ដែរ​ទៅ​ថ្ងៃ​អនាគត​។​

 

យុវតី​សម្បុរ​ស​ម្នាក់ ដែល​បាន​នឹង​កំពុង​ដើរចេញ​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច យុវតី​ធា​រី បានបញ្ជាក់​ថា ការកែ​សម្ផស្ស​អាច​ឱ្យ​មនុស្ស​ស្រស់ស្អាត និង​លេចធ្លោ ពី​សំណាក់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង ហើយ​​ម្យ៉ាង​ទៀត​​អាច​​លើក​ទឹកចិត្ត​ខ្លួនឯង​ទៀត​ផង​។ ត្រង់​ចំណុច​នេះ ធា​រី ចង់​បញ្ជាក់​ថា ក្រោយ​ការ​កែ​សម្ភស្ស ដែល​មាន​រូបរាង​ស្រស់​ស្អាត​ហើយ​នោះ គឺ​មិន​មាន​ការអៀនខ្មាស់ ក្នុងការ​បង្ហាញខ្លួន​ក្នុង​សង្គម​នោះ​ឡើយ​។​

 

សំឡេងៈ

 

​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ​យុវជន​ប៊ូ​ហៃ បាន​បញ្ចេញ​មតិ​ថា ការកែ​សម្ផស្ស​នេះ វា​ពិត​ផ្ដល់​អត្ត​ប្រយោជន៍​ដល់​មនុស្ស​ដែល​ខ្វះ​ភាពស្រស់ស្អាត​នៅត្រង់​ចំនុច​ណាមួយ​។​


សំឡេងៈ


​បើទោះបី​ការ​កែសម្ផស្ស​​បាន​ផ្តល់​ផលប្រយោជន៍​ជាច្រើន​យ៉ាងណាក៏ដោយ ក៏​មាន​មតិ​មួយចំនួន បាន​រិះគន់​ទៅលើ​ការកែ​សម្ផស្ស​។ រិះគន់​នោះ​គឺ​ត្រង់​ថា កែ​សម្ផស្ស អាច​បណ្ដាល​មាន​ផលប៉ះពាល់​ក្រោយពេល​កែ ពោលគឺ​អាច​មាន​គ្រោះថ្នាក់​នៅ​ពេល​អនាគត និង​នៅពេលណា​ថ្នាំ​អស់​ប្រសិទ្ធិភាព​។​
​យុវតី​ចិន្ដា បាន​លើកឡើង​ថា ការកែ​សម្ផស្ស​អាច​បង្ក​ផលប៉ៈពាល់​ខ្លាំង​ណាស់​ទៅ​ដល់​ស្បែក​មនុស្ស ហើយក៏​អាច​បណ្ដាលឱ្យ​បាត់បង់​ជីវិត​ទៀត​ផង ។​

 

សំឡេងៈ

 

ទន្ទឹមនឹងនេះ យុវជន​គឹម​សេង ជា​និស្សិត​សិក្សា​នៅ​ថ្នាក់​សកល​វិទ្យាល័យ​មួយរូប​ផង​ដែរ​នោះ​បាន​បញ្ចេញ​ទស្សនៈ​យល់​ឃើញ​ថា ការកែ​សម្ផស្ស​ពេល​បច្ចុប្មន្ននេះ មាន​ការកើនឡើង​គួរកត់សម្គាល់ បើទោះបីជា ដឹងថា ការកែ​សម្ផស្ស​នេះ អាច​នឹង​មាន​ផលប៉ៈពាល់​នៅពេល​អនាគតក៏​ដោយ​។

 

សំឡេងៈ

 

​ជា​ការពិត​ណាស់ បច្ចុប្បន្ន​មនុស្ស​ដែល​មិនសូវ​ស្អាត​អាច​កែ​សម្ផស្ស ទៅ​ជា​មនុស្ស​ស្រស់​ស្អាត​បាន​តាម​ការប៉ង​ប្រាថ្នា​។ ការកែ​សម្ផស្ស ទោះបី​នៅក្នុង​ប្រទេស ឬ​ក្រៅ​ប្រទេស​ក៏​ដោយ​គឺ​សុទ្ធតែ​មាន​គុណសម្បត្តិ និង​គុណវិបត្តិ​។ គុណសម្បត្តិ​នោះ​ត្រង់​ថា នៅពេល​ដែល​កែ​ហើយ គឺ​មាន​ភាពស្រស់ស្អាត​គួរ​ជាទី​គយគន់ និង​ជាទី​ទាក់ទាញ​ពី​មនុស្ស​ដទៃ ចំណែកឯ​គុណវិបត្តិ​វិញ​គឺ អាច​ប្រឈម​នឹង​គ្រោះថ្នាក់ ផ្សេងៗ​ទាំង​បញ្ហា​សុខភាព រាងកាយ ពេល​ដែល​ថ្នាំ​អស់​ប្រសិទ្ធភាព​។

 

ដូច្នេះ​តើ​ប្រជាពលរដ្ឋ​គួរតែ កែ​សម្ផស្ស​ដែរឬទេ ប្រសិនបើ​វា​មាន​ទាំង​ផល​វិជ្ជមាន និង​អវិជ្ជមាន​បែបនេះ​?

(ដោយ៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត