កម្មករ​និង​សហជីព ថា​សន្តិសុខ​ការងារ​នៅក្នុង​ឧស្សាហកម្ម​កម្ពុជា​នៅមានកំរិត​

04-07-2014 6:27 pm 2197
លោករ៉ុង ឈុន ថ្លែងនៅក្នុងសិក្ខាសាលាស្តីពី សន្តិសុខការងារ និងទំនាក់ទំនងឧស្សាហកម្មនៅកម្ពុជា

​សន្តិសុខ​សុវត្ថិភាព​ការងារ ពិតជា​មាន​សារសំខាន់​ខ្លាំង​ណាស់ សំរាប់​កម្មករ និយោជិកដែល​បំរើ​ការងារ គ្រប់​វិស័យ​នៅក្នុង​ប្រទេស​កម្ពុជា​។ ​ម្យ៉ាងវិញទៀត សុវត្ថិភាព​ការងារ​ជា​ផ្នែក​មួយជួយ​ផ្តល់​កម្លាំង​ចិត្ត​ដល់​កម្មករ​នៅ​ក្នុង​ការ​ប្រកប​ការងា​រ ក្រៅ​ពីកំ​រ៉ៃ​ប្រាក់ខែ ដែល​ទទួលបាន​ប្រចាំខែ​។ បើ​តាម​ការលើកឡើងរ​បស់​លោក​រ៉ុង ឈុន​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា  និង​តំណាង​សហជីព​មួយ​ចំនួន​នៅ​កម្ពុជា​បានឲ្យដឹងថា សន្តិសុខ សុវត្ថិភាព​ការងារ​របស់​កម្ម​មក​រ និយោជិកមិនទាន់​ទទួល​បាន​ពេញលេញ​នៅឡើយ​ទេ​។​ ដើម្បី​ជ្រាប​បញ្ហា​នេះ ជា​បន្ត​សូម​ប្រិយមិត្ត​ស្តាប់ បទ​យកការណ៍​ដែល​រៀបចំឡើង​ដោយ​អ៊ុន សុខ​ឡា​ដូច​ទៅ​៖

 

​កម្មករ និយោជិក នៅតាម​បណ្តារ​រោងចក្រ សហគ្រាស​មួយ​ចំនួន​នៅ​កម្ពុជា បានរ​អ៊ូរ​រទាំពី​បញ្ហា​សន្តិសុខ សុវត្ថិភាព​ការងា​រ ថានៅ​មិនទាន់​មាន​លក្ខណៈ​មួយ​សមរម្យ​អាច​ទទួល យក​បាន​នៅឡើយ​។ នេះ​ជា​ការព្រួយបារម្ភ របស់​កម្មករ​និយោជិក​ ការ​ព្រួយបារម្ភ​នេះ​បានកើតឡើង ដោយសារតែការបំពេញ​ការងារ មាន​ភាព​តានតឹង មិន​ពេញចិត្ត​ដាក់គ្នា រឺ​គ្រាន់តែ​ដូរ​កម្លាំង​កាយ ចិត្ត​យក​ប្រាក់ខែ​មួយ​ខែ សំរាប់​ផ្គត់ផ្គង់​ជីវភាព​មួយខែ​តែប៉ុណ្ណោះ ទោះបី​ដឹងថា​លក្ខខណ្ឌ​ការងារ​មិនទាន់​សម​ស្រប​ក៏ដោយ​។​

 

​ជុំវិញ​បញ្ហា​នេះ លោក​សៀង យ​ត ជា​មន្ត្រី​ដោះស្រាយ​វិវាទ​និង​ជា​លេខាធិការដ្ឋាន នៅ​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ី​ខៅ​ឌូ​បាន​លើកឡើង​ថា សន្តិសុខ​ការងារ​កម្មករ នៅ​​កម្ពុជា​បច្ចុប្បន្ន​ ស្ថិតក្នុង​កំរិត​មួយ​ទាប​ទោះ​បីជា​មាន ច្បាប់​ការងារ មាន​សេចក្តីប្រកាស​របស់​ក្រសួង  មាន​អនុសញ្ញា ILO ក៏ដោយ​។

 

​សកម្មភាព​នេះ បាន​ធ្វើឲ្យ​កម្មករ​ព្រួយបារម្ភ ដូច​ជា​ការ​គេង​ប្រវ័ញ្ញ កា​សន្លប់​នៅក្នុង​រោងចក្រ​ជា​ហូរហែរ ជាដើម ដោយសារ​តែ​កង្វះ​សន្តិសុខ​ការងារ​។​ ទាំងនេះហើយ​ដែល​បានបង្ហាញ​ថា សន្តិសុខ​ការ​ងារ មិនទាន់​មាន​ការ​ឆ្លើយ​តប​ទៅ​និង សកម្ម​ភាព​​ធ្វើការ​របស់​កម្មករ ជាពិសេសទៅលើវិស័យ​កាត់ដេរ​សំលៀក​បំពាក់​៖

 

សំលេង៖

 

​បងស្រី​ចិន្តា​ ជា​កម្មករ​រោងចក្រ​ម្នាក់បាន​និយាយថា សន្តិសុខ​ការងារ នៅក្នុង​រោងចក្រ​ដែល​បងស្រី​កំពុង​បំរើការ មិនទាន់​មាន​លក្ខណៈ​គ្រប់គ្រាន់ សំរាប់​កម្មករ​ទូទៅ​នៅឡើយ​ទេ​។​ ពោល​គឺ​ដូចជា កម្មករ​ដែល​ទទួល​គ្រោះថ្នាក់​នៅក្នុង​អំឡុងពេល​បំរើ​ការងារ មិន​មាន​ការជួយ​សង្គ្រោះ​ឲ្យបាន​ទាន់​ពេលវាលា​ជា​ដើម​៖

 

សំលេង៖

 

លោ​កឡាច វ៉េ​ត​ជា​តំណាង​មក​ពី​អង្គកា​ ITTA បាន​លើកឡើង​ដែរ​ថា កម្មករ​សព្វថ្ងៃ​មិន​ទាន់ទទួលបាន​សន្តិសុខ​ការងារ​ល្អ​ប្រសើរ​នោះ​ទេ ​ហេតុនេះហើយ​ទើប​មាន​ការតវ៉ា ពី​កម្មករ ដើម្បី​បំពេញ​ចំណុច ដែល​កម្មករ​យល់ថា​ជា​ចំណុច ខ្វះខាត​សម្រាប់​ពួកគេ​៖

 

សំលេង៖

 

លោក​ប៉ុន វណ្ណី​ជា​តំណាង​ប្រធាន​សហព័ន្ធ​សហជីព​ការងារ​កម្មករ​កម្ពុជា បាន​លើកឡើង​ថា សន្តិសុខ​ការងារ របស់​កម្មករ នៅ​ប្រទេស​កម្ពុជា នៅ​មាន​កំរិត​នៅឡើយ​។ ​លោក​បាន​បញ្ជាក់បន្ថែម​ថា កម្មករ​​​ភាគច្រើន​ដែល​ប្រឈម​ទៅ​និង​បញ្ហា​សន្តិសុខ​ការងារ គឺ​កម្មករ​ដែល បំរើ​ការងារ​នៅ​បណ្តារ​រោងចក្រ​ដែល​អនុវត្ត​កិច្ចសន្យា​ការងារ​រយៈពេល​ខ្លី​៖

 

សំលេង៖

 

​ទាក់ទង​ទៅ​និង​បញ្ហា​នេះ សំរាប់​លោក រ៉ុង​ ឈុន​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា  បាន​លើកឡើង​ថា ដើម្បី​ឲ្យ​សន្តិសុខ​ការងា​រនៅ​កម្ពុជា ឆ្លើយតប​ទៅ​និង​សកម្មភាព​ការងារ​របស់​កម្មករ​លុះណាតែ បាន​​បំពេញ​ការងារ​ឲ្យបាន ប្រាក់​ឈ្នួល បរិស្ថាន​នៅ​ក្នុង​រោងចក្រ​ល្អ និង​លក្ខខ័ណ្ឌ​ការងារ​មាន​ការពេញចិត្ត​ទាំង​ភាគី​ថៅកែរ និង​កម្មករ​៖

 

សំលេង៖

ជា​ការកត់សំគាល់​សន្តិ​សុខ​ការងារ គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​សំរាប់ កម្មករ​និយោជិក នៅ​ក្នុង​ការប្រកប​កិច្ច​ការងារ​តាម​បណ្តា​រោងចក្រ រឺ​ស្ថាប័ន​ការងារ​ផ្សេងៗ​ទៀត​។​ ព្រោះតែ​មិន​ទាន់ មាន​សន្តិសុខ​ការងារពេញលេញ​ទើប បង្ក​ឲ្យមាន​ការ​ក្រោកឈ​តវ៉ាពី​កម្មករ រហូត​បណ្តាលឲ្យ​មាន​ការស្លាប់បា​ត់​បង់ជីវិ​ត និង​រងរបួស ហើយ​បញ្ហា​នេះ​នៅ​មិន​ទាន់​ដោះស្រាយ​បាន នៅឡើយ​រហូតមក​ទល់​នឹង​ពេលនេះ​៕

ព័ត៌មានផ្សេងទៀត