ជនជាតិដើម​​ភាគតិច​៖​​បើ​កាប់​បំផ្លាញ​ព្រៃឈើ​​ប្រៀប​ដូចជា​​សម្លាប់​ជីវិត​​របស់ខ្ញុំ

03-07-2014 5:43 pm 2591

​ប្រជា​សហគម​ជនជាតិដើម​ភាគ​តិច​អ្នក​ភូមិ​ឡៅ​ការ​ សង្កាត់​សុខដុម​ក្រុង​សែន​មនោ​រម្យ​ ខេត្ត​មណ្ឌល​គី​រី បាន​ពណ៌នា​រៀបរាប់ ពី​ការ​ជួបប្រទះ​នឹង​បញ្ហា​កាប់បំផ្លាញ​ព្រៃឈើ ​នៅក្នុង​តំបន់​ពួកគេ​រស់នៅ​បច្ចុប្បន្ន​។​ អ្នកភូមិ​រូបនេះ​អត្ថាធិប្បាយ​ថា​ពួកគេ​កំពុង​រង​ការកាប់បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​វីឡា​ឌី​វឺ​ឡូ​ប​មែន​ដែល​បាន​កាប់​ឈើ​ជា​ច្រើន​លើក​ដាក់​ឡានធំៗ​ដឹក​យក​ចេញ​ទៅ​។

សម្លេង​រៀបរាប់​ពី​កាប់​បំផ្លាញ​ព្រៃឈើ​

​ប្រជា​សហគម​ជនជាតិដើម​ភាគតិច​ព្រួយ​បារ​ម្មណ៍​ចំពោះ​បញ្ហា​ព្រៃឈើ​ដែល​ត្រូវបាន​ក្រុមហ៊ុន​ឯកជន​កាប់​បំផ្លាញ​ជា​បន្ដបន្ទាប់​ដោយ​ការកាប់​បំផ្លាញ​នោះ​បាន​ធ្វើឲ្យប៉ះពាល់​ដល់​ទី​កន្លែង​រស់នៅ​របស់​ពួកគេ​ជា​ពិសេស​នោះ​គឺ​ទាក់ទង​នឹង​ចំណូល​ផ្គត់​ផ្គង​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគាត់​។​មូលហេតុ​ចំង​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ជីវភាព​ប្រចាំថ្ងៃរ​បស់​ពួកគេ​ដោយសារតែ​ប្រជា​សហគម​ទាំងនោះ​ភាគច្រើន​គ្នា​ប្រកប​របរ​ចិញ្ចឹមជីវិត​ដោយ​ពឹងផ្អែក​ទៅលើ​ការ​កៀប​ព្រៃឈើ​ចំរាញ់​យក​ជ័រ​ទៅ​លក់​នៅក្នុង​ទីផ្សារ​ដើម្បី​ទទួលបាន​ប្រាក់កំរៃ​សមរម្យ​សម្រាប់​ផ្គត់ផ្គង់​ជីវិត​របស់​ពួកគេ​។​
​សម្លេង​រៀបរាប់​របស់​អ្នកស្រី​មរ អា​រងំ

អ្នកស្រី​មរ​អា​រងំ​បាន​និយាយថា​កាលពីមុន​គ្រួសារ​របស់​អ្នកស្រី​គឺ​មាន​ស្ថានភាព​គួរសម​។​អ្នកស្រី​បាន​លើក​មូលហេតុ​ថា​ពីមុន​តំបន់​សហគម​ឡៅ​ការ​នេះ​គឺ​សំបូរ​ដើមឈើ​ធំៗ​ជាច្រើន​ជា​ពិសេស​គឺ​ដើមឈើ​ជ័រ​ដែល​អាច​ឲ្យ​ពួក​សហគម​អ្នកស្រី​ប្រកប​របរ​ចិញ្ចឹមជីវិត​ដោយ​កៀប​ចំរាញ់​យក​ជ័រ​ទៅ​លក់​នៅក្នុង​ទីផ្សារ​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ពួកគេ​ទាំងអស់​នៅក្នុង​ភូមិ​។​
សម្លេង​អ្នកស្រី​មរ​អា​រងំ​

ជា​អ្នកភូមិ​ជនជាតិដើម​ព្នង រស់នៅ​ភូមិ​ឡៅ​ការ​នេះដែរ អ្នកស្រី​អា​រងូ បាន​និយាយ​ដូចគ្នា​ដែរ​ថា អ្នកស្រី​ក៍​ដូចជា​អ្នក​ភូមិ​ទាំងអស់​ភាគច្រើន​ប្រកប​របរ​ជៀរ​ជ័រ ហើយ​ពួកគេ​អាច​រក​ចំណូល​បាន​ពី​៥​ទៅ​១០​ម៉ឺន​រៀល នៅពេល​ដែល​យក​ផលិតផល​ជ័រ​ឈើ​ទៅ​លក់​។​អ្នកស្រី​អា​រងូ បន្ដ​ថា​បើសិនជា​ដើមឈើ​ទាំងនេះ ត្រូវ​បាន​កាប់​បំផ្លាញ​អស់ នោះ​ជីវភាព​គ្រួសារ​របស់​ពួកគាត់​នឹង​ជួប​បញ្ហា​លំបាក ដោយសារតែ​ពួកគេ​មិនដឹងថា នឹង​ត្រូវ​ប្រកប​របរ​អ្វី​ឡើយ ពីព្រោះ​ពួកគេ​ពឹង​លើ​ការប្រកប​របរ​ជៀរ​ជ័រ​តែមួយគត់​។​
​សម្លេង​អ្នកស្រី​អា​រងូ​

​អ្នកស្រី​ខ្វើន ទុំ បាន​បន្ថែម​ថា​ពួកគេ ត្រូវបាន​ក្រុមហ៊ុន​វីឡា​ឌី​វឺ​ឡូ​ប​មែន ហាមឃាត់ មិន​អនុញ្ញាត​ឲ្យ​អ្នក​ភូមិចូល​ទៅ​ព្រៃ​រក​ជ័រ ដើម្បី​យកទៅ​លក់​តាម​ទំលាប់​របស់​ពួកគេ​ឡើយ​។​
សម្លេង​អ្នកស្រី​ខ្វើន ទុំ
 

ដោយឡែក​លោក​ព្រាន ឃុត បានបង្ហាញ​អារម្មណ៍​ភ័យព្រួយ​ថា ការកាប់​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ​ដឹក​ឈើ​ចេញ​ជា​បន្ដបន្ទាប់ គឺ​បណ្ដាលមកពី​ខាង​ផ្នែក​បរិស្ថាន គ្មាន​ការទទួលខុសត្រូវ មិន​បាន​យកចិត្តទុកដាក់​ក្នុង​តួនាទី​របស់​ខ្លួន និង​បាន​បណ្ដោយ​ពួក​ឈ្មួញ បន្ដ​ការកាប់​ព្រៃឈើ​នៅ​តំបន់​ពួកគេ​រស់នៅ​ក្រោម​លេស​ថា ទីកន្លែង​និង​ដី​ទាំងនេះ​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​ដី​សម្បទាន​ស្របច្បាប់​៖
​សម្លេង​លោក​ព្រា​នឃុត​

​ប្រធាន​ផ្នែក​បញ្ហាដីធ្លី​និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធមនុស្ស​អាដហុក លោ​កឡាត់ គី បាន​យល់ឃើញថា ព្រៃឈើ​នៅ​តំបន់​ជនជាតិដើម​ភាគី ភូមិ​ឡៅ​ការ ត្រូវ​បាន​រង​ការរំលោភបំពាន​កាប់បំផ្លាញ ពី​សំណាក់​ក្រុមហ៊ុន​វីឡា​ឌី​វឺ​មែន​យ៉ាងធ្ងន់ធ្ងរ ហើយ​លោក​យល់ថា​ការរំលោភបំពាន​នេះ គឺ​ធ្វើឲ្យ​មាន​ផលប៉ះពាល់​ដល់​ការរ​ស់​នៅ​របស់​ជនជាតិ​ដើម ជាពិសេស​គឺ​ទាក់ទង​នឹង​ការប្រកប​របរ​ចិញ្ចឹមជីវិត​របស់​ពួកគេ​ពិត​ប្រាក​មែន​។​លោ​កឡាត់ គី ក៍​បាន​ផ្ដល់​យោ​លបល់​បន្ថែម​
​សម្លេង​លោ​កឡាត់ គី

​មន្ត្រី​សិទ្ធិមនុស្ស​ក្នុង​សមាគម​អាដហុក​ក៍​បាន​បញ្ជាក់បន្ថែម​ថា មូល​ហ​តុ​ទាំងនេះ​គឺ​បណ្ដាល​មកពី​រដ្ឋាភិបាល​អសមត្ថភាព​មិន​បាន​យកចិត្តទុកដាក់​អើពើ​លើ​បញ្ហា​ព្រៃឈើ​ទាំងនេះ ហើយ​អ្វី​ជា​បញ្ហា​ចម្បង​ទៀត​នោះ គឺ​អាច​បណ្ដាលមកពី​អាជ្ញាធរ និង​មន្ត្រី​ភ្នាក់ងារ​រដ្ឋាភិបាល​តាម​មូលដ្ឋាន បាន​រួមគំនិត​គ្នា ដើម្បី​ទទួល​ផលប្រយោជន៍​ពី​ក្រុមហ៊ុន ទើបបាន​ជា​ជួយ​ការពារ​អ្នក​កាប់​ព្រៃឈើ ហើយ​បែរជា​មក​ធ្វើ​ទុក​បុក​ម្នេញ​អ្នករងគ្រោះ​ទៅ​វិញ​។​លោក​នី ចរិយា​៖
សំលេង នី​ចរិយា

ជាមួយគ្នា​នេះ​សមាគម​អាដហុក ក៍​បាន​កត់សម្គាល់​ផងដែរ​ថា យ៉ាងហោចណាស់ មាន​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​ជា​ជនជាតិដើម​ភាគតិច ចំនួន​១១០​នាក់ ទទួលរង​នៅ​អំពើហិង្សា ការគំរាម កំហែង ការចោទប្រកាន់ និង មាន​ការចាប់​ដាក់​ពន្ធ​ធនាគារ​។​ចំពោះ​បញ្ហា​នេះ​សមាគម​អាដហុក ចាត់ទុកថា​ជា​ការរើសអើង និង​មាន​ការរំលោភបំពាន​សិទ្ធមនុស្ស​ជា​មូលដ្ឋាន ហាក់​មាន​ការរៀបចំ​ទុក​ជា​ប្រព័ន្ធ ក្នុង​ការបំផ្លាញ​សិទ្ធិ​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា​។​

យោងតាម​ប្រសាសន៍​របស់​លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​បានបញ្ជាក់​ថា ចាប់តាំងពី​រដ្ឋាភិបាល​ប្រកាស​ផ្អាក​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច រួចមក យុទ្ធនាការ​នេះ ត្រូវបាន​អនុវត្ត​ផ្អាក​ទាំងស្រុង យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផា​ន បានបញ្ជាក់​ថា ការលើកឡើង​ពី​សំណាក់​សង្គម​ស៊ីវិល​ថា យុទ្ធ​ការដោះស្រាយ​របស់​រដ្ឋាភិបាល ហាក់ដូចជា​មិន​មាន​ប្រសិទ្ធភាព រឺ​គ្មាន​ដំណើរការ គឺជា​សិទ្ធិ​នៃ​ការលើកឡើង ប៉ុន្តែ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ថា ការលើកឡើង​នេះ ហាក់ដូចជា​គ្មាន​តម្លាភាព និង​មិន​ចំ​ជ្រុងជ្រោយ​នៃ​ព័ត៌មាន​ពិតប្រាកដ​ឡើយ​។​រដ្ឋាភិបាល​បច្ចុប្បន្ន កំពុងតែ​ដោះ ស្រាយ​ជូន​ប្រជាពលរដ្ឋ និង​កំពុងតែ​ដំណើរការ​ដោះស្រាយ​តាម​នីតិវិធី​ជា​បន្តបន្ទាប់​ទៀត​៕(ដោយៈរំដួល ចិត្រា)

 

ព័ត៌មានផ្សេងទៀត