អ្នក​សុំ​ទាន​នៅ​​តាម​​សាធារណៈ​​​នៅ​តែ​​ជា​​រូប​ភាព​​​មិន​ល្អ​​​ក្នុង​សង្គម​​កម្ពុជា​

02-07-2014 4:02 pm 3217
លោកយាយសានកំពុងអង្គុយសុំទាននៅតាមផ្លូវ

​ប្រជា​ពលរដ្ឋ​ខ្មែរ មួយចំនួន​នៅតែ​សម្តែង​ការ មិន​ពេញចិត្ត​ចំពោះ​សកម្មភាព​របស់​ក្មេង​អនាថា រឺ​អ្នកសុំទាន កំពុង​ធ្វើ​សកម្មភាព​នៅ​តាម​ទីសាធារណៈ​។ មិន​ពេញចិត្ត គឺ​ដោយសារតែ​អ្នក​សុំទាន​ទាំង​នោះ ទៅ​បង្ក​ភាពអនាធិបតេយ្យ និង​​ធ្វើឱ្យ​ខូច​សណ្ដាប់ធ្នាប់​នៅ​ក្នុង​សង្គម ក៏​ដូចជា​ប្រទេស​ទាំងមូល​ផងដែរ​។ ​ចង់ដឹងថា​តើ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងណាខ្លះ ទៅ​នឹង​ទិដ្ឋភាព​អ្នកសុំទាន​សព្វថ្ងៃនេះ​?ជា​បន្ត​សូម​ស្ដាប់​បទ​យកការណ៍​រៀបចំ​ដោយ លាង​ធីតា​​៖

 

​អ្នកសុំទាន​គឺមាន​ទាំងចាស់ ទាំង​ក្មេង​និង​ទាំង​កុមារ​តូចៗ បាន​ប្រមូលផ្តុំ​គ្នា ធ្វើ​សកម្មភាព​នៅ​តាម​ទី​សាធារណៈ​មិន​ថា​នៅ​រាជធានី​ភ្នំពេញ រឺ​នៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​ទូទាំង​ប្រទេស​។ មូលហេតុ​ដែល​មាន​អ្នកសុំទាន​តាម​សាធារណៈ​ដូច្នេះ គឺ​ដោយសារតែ​ពួកគេ​មាន​ជីវភាព​ទីទាល់ក្រ ហើយ​ខ្វះ​ជំនាញ​វិជ្ជាជីវៈ​ដើម្បី ចិញ្ចឹម​​ជីវិត​ទៀត ទើប​ពួកគេ​ទាំងនោះ​សម្រេចចិត្ត​ដើរ​សុំទាន​នៅតាម​សាធារណៈ​។ នេះ​បើ​តាម​ការលើកឡើង​ពី​អ្នកជំនាញ និង​អ្នកតាម​ដាន​ស្ថានការណ៍​សង្គម​។​

 

ទិដ្ឋភាព​ដែល​ស្តែង​ចេញ​ពី អ្នកសុំទាន​នេះ បាន​ធ្វើ​ឱ្យ​ប្រជា​ពល​មួយ​ចំនួន​សម្ដែង​ការ​មិន​ពេញចិត្ត និង​បាន​រិះគន់​យ៉ាង​ចាស់ដៃ​។​ក្រលេក​មក​មើល យុវជន​មួយ​ក្រុម​កំពុង​ជជែក​គ្នា នៅ​សួនច្បារ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ យុរតី​ដាលីន​បាន​និយាយថា​អ្នក​សុំទា​ន​តាម​សារ​ធា​រណៈ នៅក្នុង​ប្រទេស​កម្ពុជា គឺ​ធ្វើឱ្យ​ខូច​សណ្ដាប់ធ្នាប់​សង្គម​។​ខូច​សណ្ដាប់ធ្នាប់​គឺ​ដោយសារ ទិដ្ឋភាប​បែប​នេះ មើល​ទៅ​មិន​សម​ភ្នែក​ទាល់តែសោះ​ជាពិសេស គឺ​រូបភាព​នេះ អាច​ស្ថិតនៅក្នុង​ក្រសែភ្នែក ជនជាតិ​បរទេស​មក​ទេសចរណ៍​ក្នុងប្រទេស​កម្ពុជា​​។​

 

សំឡេងៈ

 

​ជាមួយគ្នានេះដែរ​យុវជន សុភា​បាន​និយាយថា អ្នក​សុំទាន​នៅ​តាម​ទីសាធារណៈ​ធ្វើឱ្យ​បាត់បង់​សណ្ដាប់​ល្អ​នៅក្នុង​សង្គម​របស់​ខ្មែរ​យើង ហើយ​មួយវិញទៀត​អាច​ជះឥទ្ធិពល​អាក្រក់​មក​កម្ពុជា​ទៀតផង​។​

 

សំឡេងៈ

 

​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ យុវតី​ចាន់ណា​បានបញ្ជាក់​ថា អ្នក​សុំទាន​នៅ​តាម​សាធារណៈ​ធ្វើឱ្យ​កញ្ញា​ធុញទ្រាន់​ខ្លាំងណាស់​។ ធុញទ្រាន់​ត្រង់​ថា នៅពេល​ដែល​កំពុង​ញុំា​ចំណី ឬក៏​ជជែក​គ្នា​លេង​នៅតាម​សាធារណៈ ស្រាប់​មាន​អ្នកសុំទាន​មក​រំខាន​។​

 

សំឡេងៈ

 

តែ​ទោះជា​យ៉ាងណាក៏ដោយ កាល​ពី​ថ្មីៗ​នេះ​សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​វិធានការ ប្រមូល​អ្នក​សុំទាន​នៅ​តាម​ស្ដុប ក៏ដូចជា​នៅ​តាម​សាធារណៈ យក​ទៅ​កែប្រែ​និង​បង្រៀន​ជំនាញ​វិជ្ជាជីវៈ​ទៅតាម​សមត្ថភាព​​រៀងៗ​​ខ្លួន ដើម្បី​ឱ្យ​ពួកគេ​ទទួលបាន​ចំណេះដឹង​ទៅ​ប្រកប​របរ​ចិញ្ចឹមជីវិត។​ទន្ទឹម​នឹង​ការ​ចេញ​វិធានការ​ដូច្នេះ ធ្វើឱ្យ​ប្រជាពលរដ្ឋ​សម្ដែង​សារ​ទរ​ចំពោះ​វិធានការណ៍​របស់​សាលា​រាជធានី​ភ្នំពេញ។
​យុវជន​រិទ្ធី​កំពុង​ដើរ​នៅតាម​ផ្លូវ​សាធារណៈ​មួយ​កន្លែង បានបញ្ជាក់​ថា​ចំពោះ​ការ​ដែល​សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​ប្រមូល​អ្នក​សុំទាន​ទៅ​អប់រំ​ឱ្យ​រៀន​ជំនាញ​ដូច្នេះ គឺ​ពិតជា​ល្អ​ខ្លាំងណាស់​សម្រាប់​ខ្លួន​គាត់​ផ្ទាល់ និង​ប្រទេស​កម្ពុជា​ទាំងមូល​។​

 

សំឡេងៈ

 

វាចារ​មិន​ខុស​គ្នា​នោះ​ទេ យុរតី​លីហ្សាក៏​បានសម្តែង​រីករាយ​ណាស់​ចំពោះ​សាលា​រាជធានី​ភ្នំពេញ​ចាត់វិធានការ​ដូច្នេះ ហើយ​លីហ្សា​សង្ឃឹមថា អ្នក​សុំទាន​ទាំង​អស់​នៅក្នុង​ប្រទេស​កម្ពុជា​​នឹង​​ទទួល​បាន​ចំណេះដឹង​គ្រប់ៗ​គ្នា​ដើម្បីរ​កមក​ប្រកប​របរ​ចិញ្ចឹមជីវិត​។​

 

សំឡេងៈ

 

​ជា​ការពិត​ណាស់ មាន​អ្នកសុំទាន​នៅតាម​សាធារណៈ​ក៏ដូចជា​នៅ​តាម​ស្ដុប និង​នៅ​កន្លែង​លក់​ចំណីអាហារ​នៅតាម​ដងផ្លូវ​ដូច្នេះ គឺ​ធ្វើឱ្យ​គ្មាន​សណ្ដាប់ធ្នាប់​សង្គម ហើយ​មួយវិញទៀត​ធ្វើឱ្យ​ភ្ញៀវ​ទេស ចរណ៍​​មក​កំសាន្ត​នៅ​កម្ពុជា រិះគន់​ប្រទេស​កម្ពុជា​ថា​មិន​មាន​សណ្ដាប់ធ្នាប់​ដូច​ប្រទេស​ដ​ដទៃ​។ ទន្ទឹម​និង​ការរិះគន់​នេះ សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​វិធានការ​ប្រមូល​អ្នក​សុំទាន​យក​ទៅ​អប់រំ និង​រៀន​ជំនាញ​វិជ្ជាជីវៈ​តាម​សមត្ថភាព​រៀងៗ​ខ្លួន​។​

យ៉ាងណាក៏ដោយ គ្មាន​នរណា​ម្នាក់​អាច​ដឹងថា  តើ​ការចាត់វិធានការ​របស់​សាលា​រាជធានី​ភ្នំពេញ មាន​ប្រសិទ្ធិភាព​ដល់​កំរិត​ណា ក្នុង​ការប្រមូល​អ្នកសុំទាន​នៅ​តាម​សាធារណៈ​នេះ​?

ព័ត៌មានផ្សេងទៀត