ពុ​ទ្ធោ​! ក្រុម​​ខ្លាំង​​អង់គ្លេសនិង ​អ៊ីតាលី​ហាល​អាវ​​ទៅ​ផ្ទះ​​ទៀត​ហើយ​

25-06-2014 3:40 am 4311

​ក្រុម​ខ្លាំង​ចំនួន​ពីរ​នៅ​ពូ​ល D តាំងពី​ដើមទី ដែល​អ្នក​ស្នេហា វិស័យ​បាល់ទាត់​រំពឹងថា​នឹង​ឆ្លងកាត់​ការប្រកួត World  Cup 2014  ដល់​១៦​ក្រុម នោះ​មាន​ក្រុម​ជម្រើសជាតិ អង់គ្លេស និង​ក្រុម​ជម្រើស​ជាតិ អ៊ីតាលី  បាន​ហាលអាវ​ទៅ​ផ្ទះ​ហើយ បន្ទាប់​ពី​លទ្ធផល​បានបង្ហាញ កាលពី​យប់​ថ្ងៃ​ទី​២៤​មិថុនា​។  ក្រុម​អង់គ្លេស ជា​ក្រុម​ដែល គេ​មើលឃើញ​តាំង​ពី​ការប្រកួត​លើក​មុន ប៉ុន្តែ អ្វី​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​នោះ គឺ ក្រុម​ជម្រើសជាតិ​អ៊ីតាលី ដែល​ក្រុម​អ្នកគាំទ្រ​រំពឹងទុក​ថា   នឹង​អាច​ឡើង​ដល់​វគ្គ​១៦​ក្រុម​ចុងក្រោយ បែរជា​ធ្លាក់​ទៅវិញ​។

​កាលពី​យប់ មិញ ក្រុម​អ៊ីតាលី បាន​ចាញ់​អ៊ុយ​រុយ​ហ្គាយ ១-០​។ ចំនែកឯ ក្រុម​ខ្លាំង​វិញ គឺ​ទទួលបាន​លទ្ធផល ស្មើ កូ​ស្តារិកា ០-០ ។​

​សរុបមក ក្នុង​ពូ​ល D នេះ គឺ អង់គ្លេស និង អ៊ីតាលី​ជា​ក្រុម​ដែល​ត្រូវ​ហាលអាវ​ត្រលប់​ទៅ​ផ្ទះ​វិញ ខណៈ​កូ​ស្តា​រីកា និង​អ៊ុយ​រុយ​ហ្គាយ​ឡើង​ទៅជុំ​១៦​ក្រុម​បន្តទៀត​។

​ចំណែក​ពូ​ល C វិញ ក្រុម​ក្រិក និង ក្រុម កូ​ឡំប៊ី​បាន​ឡើង​ទៅ​១៦​ក្រុម​ចុងក្រោយ​។ ការ​ឡើងទៅ​១៦​ក្រុម​ចុងក្រោយ​នេះ គឺ បន្ទាប់ពី​ក្រុម ក្រិក  បានឈ្នះ​ក្រុម កូឌឺ​វ័រ ២-១ ចំនែក ក្រុម កូ​ឡំ​ប៊ី ឈ្នះ ជប៉ុន​យ៉ាង​ចាស់ ៤-១៕(ដោយ៖ ឆេង សូរិយា)

ព័ត៌មានផ្សេងទៀត