ស្ត្រី​បឹងកក់​ម្នាក់​​ត្រលប់​មក​ទារ​​សំណង​​ ក្រោយពី​ចាកចេញ​​ដោយ​ដៃទទេ

24-06-2014 10:31 am 2151

បឹងកក់​ជា​បឹង​ដែល​ធំ​ជាង​គេ​នៅ​​រាជធានី​ភ្នំពេញ និង​បាន​កើតឡើង​តាំង​ពី​ភ្នំពេញ​បាន​កកើត ពោល​គឺ​ជា​បឹង​ធម្មជាតិ​ដែល​មាន​ស្រាប់​ តាំង​មុន​ពេល​​បង្កើត​​រាជធានី​មកម្ល៉េះ​។ លុះដល់​ក្រោយ​កកើត​រាជធានី​​របស់​ប្រទេស​កម្ពុជា បឹងកក់​ត្រូវបាន​ចាក់ដី​លុប​បំពេញ​ម្តង​បន្តិចៗ​ ដោយ​ប្រជាពលរដ្ឋ ​ដើម្បី​យក​ដី​តាំង​លំនៅដ្ឋាន និង​បង្ករ​បង្កើន​ផល​។

វិវត្តន៍​មកដល់ ឆ្នាំ​២០០៧ ជា​ឆ្នាំ​ដែល​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន​ចាប់ផ្តើម​អភិវឌ្ឍន៍​ដី​តំបន់​បឹង​កក់ អាជ្ញាធរ​បាន​ចាប់ផ្តើម​ចាត់​វិធានការ​​ដើម្បី​អភិវឌ្ឍន៍​​តំបន់​​នៅ​កណ្ដាល​ក្រុងភ្នំពេញ​ដ៏​ធំ និង​សំបូរ​​ប្រជាជន​ក្រីក្រ​​មួយ​នេះ​។ ​ចាប់ពីពេលនោះ ទំនាស់​ដីធ្លី​នៅ​ក្នុង​តំបន់​នេះ ក៏​បាន​កើតឡើង រ៉ាំ​រ៉ៃ​​រហូតមកដល់​ពេល​បច្ចុប្បន្ននេះ​។ ​នៅ​មាន​ទំនាស់​​ដោយសារ ប្រជាពលរដ្ឋ​ខ្លះ​ នៅ​មិនទាន់​ទទួលបាន​សំណង និង​មាន​ប្រជាពលរដ្ឋ​​ខ្លះ​ទៀត មាន​សំណង់​ហើយ​ ប៉ុន្តែ​ទាមទារ​បន្ថែម​​ជា​ដើម​។ ជា​បន្ត​សូម​ស្តាប់​​បទ​យកការណ៍​​ដែល​រៀបចំ​​ដោយ​វណ្ណ វុត្ថា​៖


សម្លេង៖

ព័ត៌មានផ្សេងទៀត