អង់​គ្លេស​ ធ្វើ​ឲ្យ​អ្នក​គំា​ទ្រ​ខក​ចិត្ត​​ហើយ​ នៅ​World Cup 2014

20-06-2014 2:38 am 2737

ការប្រកួត​បាល់ទាត់​World Cup 2014 កាលពី​វេលា​ម៉ោង ១១​យប់ ថ្ងៃទី​១៩​មិថុនា មាន​ការប្រកួត រវាង​ក្រុម​ជម្រើស​ជាតិ ប្រទេស​កូ​ឡំប៊ី និង​ក្រុម​ជម្រើស​ជាតិ កូឌឺ​វ័រ នៅ ក្នុង​ពូ​ល​C​ចំនែកឯ នៅ​រាត្រី រំលង​អាធ្រា​ត្រ ម៉ោង​២ ឈាន​ចូល​ដល់​ថ្ងៃ​ទី​២០ ខែមិថុនា គឺជា​ការ​ប្រកួត​​រវាង ក្រុម​ជម្រើសជាតិ​អុយ​រុ​យ​ហ្កាយ ជាមួយ​ក្រុម​ជម្រើសជាតិ​អង់គ្លេស នៅក្នុង​ពូ​ល​D​។ ហើយ​សម្រាប់​គូរ​ចុងក្រោយ​នោះ គឺ ការប្រកួត​ពី​ក្រុម​ជម្រើសជាតិ​ប្រទេស​ជប៉ុន និង​ក្រិក​​នៅវេលា​ម៉ោង​៥​ទៀប​ភ្លឺ​។​

​ជា​លទ្ធផល ក្រុម​ជម្រើសជាតិ កូ​ឡំប៊ី ឈ្នះ ក្រុម​ជម្រើសជាតិ កូឌឺ​វ័រ ២-១​។  នៅក្នុង​ការប្រកួត នោះ កីឡាករ  Rodriguez បាន​តែ​តបាល់​បញ្ចូល​ទី កូត ឌី​វ័រ នៅ​នាទី​ទី​64 ហើយ​៦​នាទី​ក្រោយមក Quintero ក៏​បាន​ស៊ុត​បាល់​មួយ​គ្រាប់​ទៀត ឲ្យ​កូ​ឡំប៊ី​នាំមុខ កូត​ឌី​វ័រ​២-០​។

​មិន​បាន​យូរ​ប៉ុន្មនា នៅ​នាទី​៧៣ Gervinho កីឡាករ កូឌឺ​វ័រ បាន​ស៊ុត​បាល់​បញ្ចូល​ទី​ដ៏​អស្ចារ្យ ធ្វើ​ឲ្យ​លទ្ធផល​ប្រែប្រួល​មក ២-១​។​ចំនែក​ក្រុម​ជម្រើសជាតិ​អង់គ្លេស ដែល​ជា​​ក្រុម​មួយ​មាន​អ្នកគាំទ្រ មិន​តិច​នោះ បាន​ធ្វើឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ខក​ចិត្ត​យ៉ាងខ្លាំង​។​ខកចិត្ត​ដោយសារតែ ក្រុម​ជម្រើសជាតិ​អង់គ្លេស​ដ៏​ល្បី​មួយ​នេះ បាន​ចាញ់ ក្រុម​​ជម្រើសជាតិ អុយ​រុយ​ហ្កាយដោ​យ​​​លទ្ធផល ២-១​។​

​យ៉ាងណា​ក៏​ដោយ​ ​សម្រាប់ អុយ​រុយ​ហ្កាយ ការទទួលបាន​២​គ្រាប់ ដោយ​សារ​​ការទា​ត់​បញ្ចូនទី​របស់​កីឡាករ Suarez​ចំនែក ក្រុម​ជម្រើសជាតិ​អង់គ្លេស​ទទួលបាន​១​គ្រាប់ ដោយសារ​ការទា​ត់​បញ្ចូនទី​របស់ កីឡាករ W. Rooney​។

​នៅ​មិនទាន់​អស់​នៅ​ឡើយ​ទេ ចំពោះ​គូរ​ប្រកួត​ចុងក្រោយ គឺ ការ​ប៉ះ​គ្នា​រវាង ក្រុម ជម្រើសជាតិ​ជប៉ុន និង​ក្រុម​ជម្រើសជាតិ​ក្រិក​។ គូរ​នេះ មិន​ឈ្នះ​មិន​ចាញ់ គឺ​លទ្ធផល ០-0 ៕​(ដោយ៖ ឆេង សូរិយា)

ព័ត៌មានផ្សេងទៀត