ក្រុម​​ជម្រើស​ជាតិ​ក្រូ​អា​ត បាន​​៤​​គ្រាប់​​ឈ្នះ​​ដាច់​ ក្រុម​​ជម្រើស​ជាតិ កាមឺ​រូន​០

19-06-2014 2:34 am 3473

ជោគជ័យ​មួយទៀត ដែល​នឹក​ស្មាន​មិន​ដល់ ក្រោយពេល​ដែល ក្រូ​អាត បាន​បរាជ័យ​ជាមួយ ប្រេ​ស៊ីល កាល​ពី​ទៀបភ្លឺ​ថ្ងៃទី​១៩​មិថុនា​នេះ ក្រុមក្រូអាត​បាន​យក​ឈ្នះ​ដាច់​មុខ​លើ ក្រុម​ជម្រើសជាតិ កាមឺ​រូន ក្នុង​លទ្ធផល ៤ ទល់ នឹង ០​។​​សម្រាប់​ការប្រកួត ក្រូ​អាត  ៖ នៅ​តង់​ទី​១ Olic បាន​ស៊ុត​បញ្ចូល​ទី​នៅ​នាទី​ទី​11, ហើយ​ចូល​ដល់​តង់​ទី​ពីរ Perisic បញ្ចូល​ទី​នៅ​នាទី​ទី 48  និង​កីឡាករ​ Mandzukic ​រក​បាន​ពីរ​គ្រាប់​នៅ​នាទី​ទី 61​និង​នាទី 73​។​

​តែ​លទ្ធផល​នេះ នៅ​មាន​សង្ឃឹម​សម្រាប់​ក្រុម​ជម្រើសជាតិ ក្រូ​អាត ប៉ុន្តែ ក្តីសង្ឃឹម​នេះ ប្រហែលជា​ពិបាក​ខ្លាំង​សម្រាប់ ក្រូ​អាត ដែល​ត្រូវ ជួបគ្នា ជាមួយ ម៉ិក​ស៊ិកនា​ថ្ងៃទី​២៣​ខាងមុខនេះ ក្រូ​អា​តត្រូវ​តែ​ឈ្នះ​ដាច់ខាត​។​ចំនែក ក្រុម​កាមឺ​រូន​ត្រូវ​ជួបប្រេ​ស៊ីល​ដើម្បី​បង្គ្រប់កិច្ច​ប៉ុណ្ណោះ នៅ​ថ្ងៃ​ទី​២៣​មិថុនា​ខាង​មុខ​នេះ​។​ គួរបញ្ជាក់​ថា លទ្ធផល​យប់មិញ​នេះ ធ្វើឲ្យពូល​A​មាន​ចំណា ត់ថ្នាក់​ពិន្ទុ​គឺ ៖ ប្រ​ស៊ីល​៤, ម៉ិក​ស៊ិក​៤, ក្រូ​អាត​៣ និង​កាមឺ​រូន​០៕(ដោយ៖ ឆេង សូរិយា)

ព័ត៌មានផ្សេងទៀត