អេ​ស្ប៉ាញ ម្ចាស់​​ពាន​​World Cup ​២០១០​ត្រូវ​​​ហាល​​អាវ​​​ហើយ​​

19-06-2014 2:13 am 3470

​លា​ហើយ អេ​ស្ប៉ាញ លា​ហើយ អេ​ស្ប៉ាញ ពាក្យ​មួយ​ឃ្លា​នេះ ត្រូវបាន អ្នកគាំទ្រ​ក្រុម​ជម្រើសជាតិ​មួយ​នេះ និយាយ​មិន​ដាច់​ពី​មាត់​ឡើយ បន្ទាប់​ពី​បញ្ចប់​ការប្រក្ទត កាល​ពី​រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​១៩​មិថុនា​នេះ​។​មិនមែន​មាន​តែ​អេ​ស្ប៉ាញ​នោះទេ ក្រុម​អូស្ត្រាលី ក៏​ត្រូវ​បាន​ហាលអាវ​ដូចគ្នា​។

​​ការបរាជ័យ របស់ ម្ចាស់​ពាន World Cup 2010 បានបញ្ជាក់​ច្បាស់ៗ នៅពេល​ដែល​លទ្ធផល​ផ្លូវការ រវាង ក្រុមអេ​ស្ប៉ាញ​ជាមួយ​ឈី​លី គឺ​លទ្ធផល ០​ទល់នឹង ២​។​លទ្ធផល​នេះ បាន​ធ្វើឲ្យ អេ​ស្ប៉ាញ ត្រូវ​ហាលអាវ ទៅ​វិញ​ហើយ នៅក្នុង​ការប្រកួត​ដណ្តើម​ពានរង្វាន់ World Cup 2010​នេះ ទោះបីជា នៅសល់​ការប្រកួត​មួយទៀត​រវាង អេ​ស្ប៉ាញ​ជាមួយ​អូស្ត្រាលី នៅ​ថ្ងៃ​ទី​២៣​មិថុនា​ក៏ដោយ​។ ការប្រកួត​នា​ថ្ងៃនោះ គឺ​គ្រាន់តែ​ជា​ការប្រកួត​បង្គ្រប់កិច្ច​តែ​ប៉ុណ្ណោះ​។​ទោះ​ក្រុម​ណា​ឈ្នះ រឺ​ចាញ់ គឺ​ត្រូវ​ហាលអាវ​ដូចគ្នា​។​

​មួយ​ប្រកួត​ទៀត​រវាង ក្រុម​ជម្រើសជាតិ អូស្ត្រាលី​ជាមួយ​ហូឡង់​គឺ​លទ្ធផល 2-3 ។ សរុប​សម្រាប់​ការប្រកួត​យប់មិញ​នេះ នៅ​ពូ​ល​B ពិន្ទុ​រួមមាន ៖ ហូ​ឡង់​៦, ឈី​លី​៦, អូស្ត្រាលី​០ និង​អេ​ស្ប៉ា​ញ​០​។​

​នេះ​គឺជា​រឿង​មួយ​ដែល​នឹក​ស្មាន​មិន​ដល់​ថា ក្រុម​ជម្រើសជាតិ​ដែល​ធ្លាប់​ជា​ម្ចាស់​ពានរង្វាន់ World Cup ឆ្នាំ​២០១០​នេះ ត្រូវបាន​ហាលអាវ​ទៅវិញ យ៉ាង​លឿន​បែបនេះ​៕(ដោយ៖ ឆេង សូរិយា)

ព័ត៌មានផ្សេងទៀត