ប្រេ​ស៊ីល​​បាន​​ធ្វើ​​ឲ្យ​​អ្នក​គាំ​ទ្រ​​ខក​ចិត្ត ខណៈ​​កូរ៉េ​​ខាង​ត្បួង​​ធ្វើ​ឲ្យ​​អ្នក​គាំ​ទ្រ​​ពេញ​ចិត្ត​

18-06-2014 1:52 am 2960

​ការប្រកួត​បាល់ទាត់ World Cup 2014 កាលពី​យប់​ថ្ងៃ​ទី​១៧​មិថុនា ដែល មាន​ការប្រកួត រវាង​ក្រុ ម​ជ ម្រើសជាតិ ប៊ែលហ្ស៊ិក និង​ក្រុម​ជម្រើស​ជាតិ អាល់​ហ្សេ​រី នៅក្នុង​ពូ​ល​H ចំនែកឯ នៅ​រាត្រី រំលង អា ធ្រា​ត្រ ម៉ោង​២ ឈាន​ចូល​ដល់​ថ្ងៃ​ទី​១៨​មិថុនា គឺជា​ការប្រកួត​រវាង ក្រុម​ជម្រើស​ជា តិ​ប្រេ​ស៊ីល ជាមួយ​ក្រុម​ជម្រើសជាតិ ម៉ិចស៊ីកូ​នៅក្នុង​ពូ​ល​A ហើយ​សម្រាប់​គូរ​ចុងក្រោយ​នោះ គឺ ការប្រកួត​ពី​ក្រុម​ជម្រើស ជាតិ​រុស្ស៊ី និង​កូរ៉េខាងត្បូង​នៅវេលា​ម៉ោង​៥​ទៀប​ភ្លឺ​។​ការប្រកួត​ទាំងបី​ក្រ​កួត​នេះ បាន​បញ្ចប់​ទៅ​ទាំង មាន​អ្នកគាំទ្រ​ខ្លះ​ខកចិត្ត និង​មាន​អ្នកគាំទ្រ​ខ្លះ​ពេញចិត្ត​។

​និយាយ​ពី​លទ្ធផល​នៃ​ការប្រកួត រវាង ក្រុ ម​ជ ម្រើសជាតិ ប៊ែលហ្ស៊ិក និង​ក្រុម​ជម្រើស​ជាតិ អាល់​ហ្សេ​រី នៅក្នុង​ពូ​ល​H កាលពី​ម៉ោង​១១​យប់ ថ្ងៃទី​១៧​មិថុនា គឺ ក្រុម​​ជម្រើស​ជាតិ ប៊ែលហ្ស៊ិក រក​គ្រាប់​បាន​២ ខណៈ​ក្រុម​ជម្រើស​ជាតិ អាល់​ហ្សេ​រី រក​បាន​គ្រាប់​តែ​មួយ​ប៉ុណ្ណោះ​។​ជា​លទ្ធផល​ផ្លូវការ ក្រុម​ក្រុ ម​ជ ម្រើសជាតិ ប៊ែលហ្ស៊ិក ឈ្នះ​ក្រុម​ជម្រើស​ជាតិ អាល់​ហ្សេ​រី ២​ទល់​នឹង​មួយ​។​

​ចំនែកឯ ការប្រកួត របស់​ម៉ិក​ស៊ិក ដែល​ស្មើរ​ជាមួយ ប្រេ​ស៊ីល​វិញ​ម្តង​។ ការប្រកួត​មួយគូរ​នេះ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ីល​ស្មើរ​ជាមួយ​ក្រុម ជម្រើស​ជាតិ ម៉ិក​ស៊ី​កូ​។ ក្នុង​ការកំណត់​ការឈាន​ទៅ​វគ្គ​១៦​ក្រុម​ខាង​មុខ សំរាប់​ក្រុម​ទង់​បី​ព៌ណ​ម៉ិកស៊ិក​។ យ៉ាងណាក៏ដោយ  ក្រុម ប្រេ​ស៊ីល និង​ម៉ិក​ស៊ិក​មាន​ពិន្ទុ​៤​ស្មើគ្នា នៅក្នុង​ពូ​ល​A ខណៈ​ដែល​ក្រុម​ពីរ​ទៀត​គឺ​ក្រ​អាត​និង​កាមឺ​រូន​បាន​សូន្យ​ពិន្ទុ​។​

​ក្នុង​ការរក្សា​លទ្ធផល​សូន្យ​ស្មើ​ជាមួយ​ប្រេ​ស៊ីល​នេះ ក្រុម​ទង់​បី​ព៌ណ​ត្រូវ​អរគុណ​ការប្រឹង​ប្រែង​របស់​អ្នកចាំទី​ដ៏​វាងវៃ របស់​ខ្លួន​គឺ​កីឡាករ Guillermo Ochoa ។ កីឡាករ Neymar និង​កា​ពី​ទែន Thiago Silva នៃ​ក្រុមប្រេ​ស៊ីល​មាន​នូវឱ​កាសស៊ុ​ត​ដ៏​ល្អ​បំផុត តែ​បាល់​ត្រូវបាន​សង្គ្រោះ​ដោយ Ochoa​។ ក្នុង​ពូ​ល​A​នេះ ប្រេ​ស៊ីល​នៅ​សល់​មួយ​ប្រកួត​ទៀត​ជាមួយ​កាមឺ​រូន​នា​ថ្ងៃទី​២៤​មិថុនា ឯ​មួយ​ប្រកួត​នៅសល់​របស់​ម៉ិក​ស៊ិក​គឺ​ការប្រកួត​ថ្ងៃទី​២៤​នោះ​ដែរ​ជាមួយ ក្រូ​អាត​។

​រីឯ ក្រុម​អ្នកគាំទ្រ កូរ៉េខាងត្បូង​វិញ សរសើរ ក្រុម​កូរ៉េខាងត្បូង​មិន​ដាច់​ពី​មាត់​ឡើយ​ថា ក្រុម​នេះ គ្រប់គ្រង​បាល់ បាន​៥០-៥០​ប្រៀប​ជាមួយ​រុស្សី ។ ជា​លទ្ធ​ល ចំពោះ​ក្រុម​ជម្រើស​ជាតិ​ទាំងពីរ​នេះ គឺ​លទ្ធផល មួយ​ទល់នឹង​មួយ​។ ការលេង​ស្មើ​នេះ នាំ​ឲ្យ​ពិន្ទុ​ក្នុង​ពូ​ល​H ដែល​ទទួលបាន បន្ទាប់​ពី​ឆ្លងកាត់​មួយ​ប្រកួត​ម្នាក់នេះ​គឺ ប៊ែល​ហ្សិ​ក​៣, រុស្សី​១, កូរ៉េ​១ និង​អាល់​ហ្សេ​រី​០​។​ការប្រកួត​បន្ទាប់ របស់​រុស្សី​គឺ​ជួប​ជាមួយ​ប៊ែលហ្សិក​នៅ​ថ្ងៃ​ទី​២២​មិថុនា  និង​កូរ៉េ​ត្រូវ​ជួប​អាល់​ហ្សេ​រី​ថ្ងៃទី​២៣​មិថុនា​៕(ដោយ៖ ឆេង សូរិយា)

ព័ត៌មានផ្សេងទៀត