អា​មរិក​ស៊ីហ្កា​ណា​ពីរ​​ទល់​នឹង​​មួយ​​ ខណៈ​​នី​​ហ្សេ​រី​យ៉ា និង​​អ៊ីរ៉ង់​សូន្យ​​ទល់​នឹង​​សូន្យ​

17-06-2014 3:05 am 4269

ការប្រកួត World Cup ២០១៤ កាលពី ម៉ោង​២​រំលង​អាធ្រា​ត្រ ឈាន​ចូល​ដល់​ថ្ងៃ​ទី​១៧​មិថុនា គឺជា​ការប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ នី​ហ្សេ​រី​យ៉ា និង ក្រុម​ជម្រើសជាតិ អ៊ីរ៉ង់​។ ជា​លទ្ធ ផល ក្រុម​ទាំង​ពីរ​នេះ មិនបាន ទាត់​បញ្ចូល​ទី ឲ្យ​ក្រុម​របស់​ខ្លួន​បានឡើយ​។ ដោយ​លទ្ធផល​ជា​ផ្លូវការ គឺ សូន្យ​ទល់នឹង​សូន្យ​រហូត​ដល់​បញ្ចប់​ការប្រកួត​។​

​ចំនែកឯ ក្រុម​ជម្រើសជាតិ​អាមេរិក បាន យកឈ្នះ​ផ្កាយ​ខ្មៅ​ហ្កា​ណា​២-១​។ ប្រត្តិសាស្ត្រនៅ World Cup ២០១៤​នេះ បាន​ប្រែប្រួល​ដោយសារ​តែ​អាមេរិក បាន យកឈ្នះ​ផ្កាយ​ខ្មៅ​ហ្កា​ណា​​។​កាលពី World Cup2006 ក្រុម​ផ្កាយ​ខ្មៅ  រហស្សនា​មហ្កា​ណា  បាន​ផ្តួល​អាមេរិក​២-១​។​

នេះ​ជា​ជោគជ័យ​ដ៏​ចាំបាច់​របស់​អាមេរិក ព្រោះ​គេ​នៅសល់​ពីរ​ប្រកួត​ទៀត ដែល​សុទ្ធតែ​ក្រុម​កំពូល​គឺ​ជួប​ព័រទុយហ្កាល់ និង​អាល្លឺម៉ង់ ជា​បន្តបន្ទាប់​នៅ​ថ្ងៃទី​២៣ និង​២៦ មិថុនា​ខាង​មុខ​។​ចំនែកឯហ្កា​ណាវិញ ក៏​កំពុងតែ​ត្រៀម​ខ្លួន​ដែរ​ថា នៅ​ថ្ងៃ​២២​មិថុនា ដែល​ខ្លួន ត្រូវ​ជួប​អាល្លឺម៉ង់ និង​ថ្ងៃ​២៦​មិថុនា និងត្រូវ​ជួប​ព័រទុយហ្កាល់​។​នេះ​ជា​ការងារ​ដ៏​ចំបង​មួយ​សម្រាប់ក្រុម​ជម្រើ ស ជាតិអាមេរិក និង​ក្រុម​ជម្រើសជាតិ​ហ្គា​ណា​៕(ដោយ៖ ឆេង សូរិយា)

ព័ត៌មានផ្សេងទៀត