បញ្ចប់​​ការ​ប្រកួត កូឌី​វ័រ ឈ្នះ​ ជប៉ុន​ ពីរ​​គ្រាប់​ទល់​​មួយ​​គ្រាប់​

15-06-2014 3:15 am 3810

នៅ​ទី​បំផុត​ទៅ ក្រុម​ជំរើសជាតិ កូឌី​វ័រ បាន​យក ឈ្នះ ការប្រកួត ពី​ក្រុម​ជំរើស​ជាតិ ជប៉ុន ហើយ ដោយ លទ្ធផល ពីរ គ្រាប់ ទល់ នឹង​មួយ​គ្រាប់​។​

​ដើមឡើយ ក្រុម​ជំរើសជាតិ ជប៉ុន បាន នាំមុខ ក្រុម​ជំរើសជាតិ កូឌី​វ័រ ១​ទល់​សូន្យ នៅ​នាទី ទី​១៦ បុ​ា​ន្តែ នៅ​តង់​ទី​ពីរ នៃ​ការប្រកួត ស្រាប់តែ ក្រុម​ជំរើសជាតិ កូឌី​វ័រ វាយ​បក ក្រុម​ជំរើស​ជាតិ ជប៉ុន យ៉ាងគំហុក វិញ ដោយ នៅ​នាទី​ទី​៦២ និង​នាទី​ទី​៦៦ ក្រុម កូឌី​វ័រ បាន​នាំមុខ ក្រុម ជប៉ុន ដោយ ពីរ​គ្រាប់ ទល់ នឹង មួយ ។​

​សូមបញ្ជាក់​ថា ការប្រកួត​នៅ​ថ្ងៃទី​១៥ មិថុនា​នេះ មាន​បី​ក្រុម នឹង​ត្រូវ​ប្រកួត នៅក្នុង   World Cup 2014​នេះ គឺ មាន​ក្រុម​ជំរើស​ជាតិ ស្វីស​ជាមួយ អេក្វាទ័​រ វេលា​ម៉ោង ១១​យប់ និង ក្រុម​បារាំង និង ហុង​ឌុយ​រ៉ា​ស់ វេលា​ម៉ោង​២ រំលង​អាធ្រា​ត្រ និង​ក្រុម​ចុងក្រោយ អា​ហ្សង់​ទីន បូ​ស្គី​ហី​ហ្សេ​ហ្គោរី​ណា នៅវេលា​ម៉ោង ៥​ទៀប​ភ្លឺ​៕

ព័ត៌មានផ្សេងទៀត