កូឌី​វ័រ​​ នាំ​មុខ​ជ​ប៉ុន យ៉ាង​​គំហុក​​ដោយ​​លទ្ធផល​​បណ្តោះអាសន្ន​​២​​ទល់​​១

15-06-2014 1:54 am 3573

​សុទ្ធតែ​ជា​អ្វី​ដែល​នឹកស្មាន​មិន​ដល់ បន្ទាប់​ពី ក្រុម​ជំរើសជាតិ ជប៉ុន នាំមុខ ក្រុម​ជំរើសជាតិ កូឌី​វ័រ ១​ទល់​សូន្យ នៅ​នាទី ទី​១៦​មក នៅ​តង់​ទី​ពីរ នៃ​ការប្រកួត ស្រាប់តែ ក្រុម​ជំរើសជាតិ កូឌី​វ័រ វាយ​បក ក្រុម​ជំរើសជាតិ ជប៉ុន យ៉ាងគំហុក វិញ ដោយ លទ្ធផល ជា​បណ្តោះអាសន្ន ក្រុម កូឌី​វ័រ នាំមុខ ក្រុម ជប៉ុន ពីរ ទល់ មួយ គិត​ត្រឹម នាទី​ទី ៦៦ ។​

​ក្រុម​ជំរើសជាតិ ជប៉ុន កំពុងតែ វាយបក​វិញ ជា​បន្ត បន្ទាប់ ដោយ នឹក​សង្ឃឹមថា នឹង តាម​ស្មើរ ក្រុម​ជំរើសជាតិ កូឌី​វ័រ​។​

​យ៉ាងណាក៏ដោយ លទ្ធផល​ជា​ផ្លុវការ នៅ​មិនទាន់ បានបង្ហាញ​ថា ក្រុម​ជំរើសជាតិ​ជប៉ុន រឺ  កូឌី​វ័​រឡើយ ដែល​ជា​អ្នកឈ្នះ នៅក្នុង​ការប្រកួត​នេះ​។​(ដោយ៖ ឆេង សូរិយា)

ព័ត៌មានផ្សេងទៀត