លទ្ធ​ផល​​បី​​ក្រុម​​នៃ​​ការ​ប្រកួត​​បាល់​ទាត់ World​ Cup​ 2014​ នៅ​​ថ្ងៃ​​​ទី​​បី​

15-06-2014 1:13 am 3837

​ការប្រកួត​ដណ្តើម​ពានរង្វាន់ World Cup 2014 នៅ​ថ្ងៃ​ទី​បី​នេះ ដែល​មាន​រហូត​ទៅ​ដល់ ៤​ក្រុម ដែលមាន កូឡុំប៊ី ប្រកួត​ជា​មួយ ក្រិក​កាលពី​វេលា​ម៉ោង ១១​យប់  អ៊ុយ​រុយ​ហ្គាយ ជាមួយកូ​ស្កា​រីកា កាលពី​វេលា​ម៉ោង ២ រំលង​អាធ្រា​ត្រ អង់គ្លេស​ជា​មួយ អ៊ីតាលី កាលពី​ម៉ោង ៥​ទៀប​ភ្លឺ  និង​ក្រុម​ចុងក្រោយ គឺ កូឌី​វ័រជា​មួយ ជប៉ុន នៅ​ម៉ោង​៨​ព្រឹក ។​

​ជា​លទ្ធផល   កូឡុំប៊ី យកឈ្នះ ក្រិក ៣​ទល់ នឹង សូន្យ ។ ចំនែក អ៊ុយ​រុយ​ហ្គាយ ចាញ់ កូ​ស្កា​រីកា មួយ ទល់ នឹង បី​។​រីឯ ក្រុម​ជំរើសជាតិ អង្គគ្លេស​វិញ ចាញ់ អ៊ីតាលី ១ ទល់នឹង​២ ។​
​និង​ក្រុម​ចុងក្រោយ កំពុងតែ ប្រកួត​គ្នា យ៉ាង​ស្វិត​ស្វា​ង មកទល់ពេលនេះ ជា​លទ្ធផល​បណ្តោះ​អាស​សន្ន​រវាង​ក្រុម​កូឌី​វ័រ និង ជប៉ុន  គឺ ក្រុម​ជំរើសជាតិ​ជប៉ុន នាំមុខ មួយ ទល់ នឹង​សូន្យ នៅ​នាទី​ទី​១៦​។​

​សូមបញ្ជាក់​ថា ការប្រកួត​នៅ​ថ្ងៃទី​១៥ មិថុនា​នេះ មាន​បី​ក្រុម នឹង​ត្រូវ​ប្រកួត នៅក្នុង   World Cup 2014​នេះ គឺ មាន​ក្រុម​ជំរើស​ជាតិ ស្វីស​ជាមួយ អេក្វាទ័​រ វេលា​ម៉ោង ១១​យប់ និង ក្រុម​បារាំង និង ហុង​ឌុយ​រ៉ា​ស់ វេលា​ម៉ោង​២ រំលង​អាធ្រា​ត្រ និង​ក្រុម​ចុងក្រោយ អា​ហ្សង់​ទីន បូ​ស្គី​ហី​ហ្សេ​ហ្គោរី​ណា នៅវេលា​ម៉ោង ៥​ទៀប​ភ្លឺ​៕(ដោយ៖ ឆេង សូរិយា)

ព័ត៌មានផ្សេងទៀត