ក្រុម​​​អ្នក​គាំទ្រ​​អេ​ស្ប៉ាញ​​នៅ​​កម្ពុជា ​ខក​ចិត្ត​​គក់​ទ្រូង​នឹក​ស្មាន​​មិន​ដ​ល់​​

14-06-2014 3:56 am 3079

​បន្ទាប់​ពី​បញ្ចប់​ការប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ Netherlands ជាមួយនឹង Spain​ក្នុង​លទ្ធផល​៥-១​រួចមក នៅលើ​ទំព័រ​សារព័ត៌មាន​ជាតិ រួម​នឹង​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុក​មួយ ចំនួន​​​នៅ​កម្ពុ​ជា បាន​ផ្តោត​ការចាប់អារម្មណ៍​ខ្លាំង​សម្រាប់​លទ្ធផល​នេះ​។ ចាប់អារម្មណ៍​ខ្លាំង​ដោយ​សារតែ ក្រុម​អ្នកគាំទ្រ​ប្រទេស​អេ​ស្ប៉ា​ញ​នៅក្នុង​ប្រទេស​កម្ពុជា បាន​សំដែង​ការហួសចិត្ត និង​នឹក​ស្មាន​មិន​ដល់ ខណៈ​ខ្សែការពារ និង​​​​​​អ្នកចាំទី​របស់​ក្រុម​ជម្រើសជាតិ​ដ៏​ល្បី​ល្បាញ​​​មួយ​នេះ សុទ្ធតែ​ចន្លោះប្រហោង ដែល​ជា​ឱកាស​សម្រាប់​ក្រុម​ហូ​ល្លង់ ស៊ុត​បញ្ចូល​ទី​រហូត​ដល់​ទៅ​៥​គ្រាប់​។​

​គេហទំព័រ​សារព័ត៌មាន​ក្នុងស្រុក​មួយ បានបង្ហាញ​ការចាប់អារម្មណ៍ រវាង​គូប្រកួត​ទាំង​ក្រុម​២​នេះ ដោយ​បាន​សរសេរ​ដាក់​ចំណងជើង​ព័ត៌​មាន​​ថា “​យល់​ឃើញ​យ៉ាង​ណា ហុ​ល្លង់ ល​ត់ អេ​ស្ប៉ាញ ៥-១ យប់មិញ​? ” អត្ថន័យ​នៃ​ព័ត៌មាន​ហាក់​ចង់​បង្ហាញថា លទ្ធផល​នៃ​ការ​ប្រកួត​​​រវាង​​អេ​ស្ប៉ា​ញ និង​ហុ​ល្លង់ គឺជា​លទ្ធផល​ដែល​មិន​គួរឲ្យ​ជឿ ដោយ​ម្ចាស់​ជើងឯក​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០១០ ត្រូវបាន ហុ​ល្លង់​បំបាក់​​​​ឡើង​​​​ស្ពឹក​មុខ រហូតដល់​៥-១​ទាំង​នឹកស្មាន​មិន​ដល់​។​

​ដោយឡែក​សម្រាប់​យុវជន​កម្ពុជា​មួយចំនួន ដែល​និយម​គាំទ្រ​ក្រុមអេ​ស្ប៉ាញ បាន​សម្តែង​អារម្មណ៍​ខកចិត្ត មិន​នឹកស្មាន​ដល់ នៅលើ​ទំព័រ​​​​ហ្វេ​សប៊ុក​របស់​ខ្លួន​ថា​“​អេ​ស្ប៉ាញ​លេងដើ​មតង់​ទី​១ ប៉ុន្តែ​ហុ​ល្លង់ លេង​បាល់​វែង​ពិតជា​ល្អ​ខ្លាំងណាស់​” នេះ​ជា​ពាក្យ​សំដី​របស់​គណនី​ហ្វេ​ស   ប៊ុក មួយ​ដែល​មានឈ្មោះ​ថា Sopheak Labo​។ ទន្ទឹម​នឹង​នេះ​ក៏​មាន គណនី​ហ្វេ​សប៊ុក​ឈ្មោះ Sideth Phin បាន​សរសេរ​ថា “​ចាញ់​គ្រប់គ្នា ឈ្នះ​តែ​ខ្ញុំ​មួយ​គត់​”​។ទាំងនេះ​សរ​បញ្ជាក់​ឲ្យឃើញថា អ្នក​ដែល​គាំទ្រ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ សុទ្ធតែ​ខុស​បំណង​ទាំង​អស់​។​

​គួរបញ្ជាក់​ថា នៅក្នុង​ការប្រកួត​កាល​ពី​យប់មិញ​នេះ សម្រាប់ អេ​ស្ប៉ាញ​ជា​អ្នក​បង្កើត​ភាព​រំភើប​រីករាយ​មុន តាមរយៈ​ស៊ុត​បញ្ចូល​ទី​របស់ Xobi Alonso នៅ​នាទី​២៧​។ ចូល​ដល់​តង់​ទី​២​អេ​ស្ប៉ាញ បាន​ធ្លាក់ចុះ​ទម្រង់​លេង​ខុស​ពី​ធម្មតា ខណៈ​ខ្សែការពារ និង​អ្នកចាំទី​របស់​ក្រុម​ជម្រើសជាតិ​ដ៏​ល្បីល្បាញ​មួយ​នេះ សុទ្ធតែ​ចន្លោះប្រហោង ដែល​ជា​ឱកាស​សម្រាប់ ខ្សែប្រយុទ្ធ​របស់​ក្រុម​ហុ​ល្លង់ រក​គ្រាប់​បាល់​ចំនួន​៤​គ្រាប់​បន្ថែមទៀត​។

​ចប់​ការប្រកួត​ម្ចាស់​ជើងឯក​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០១០​ទទួល​បរាជ័យ ក្នុង​លទ្ធផល ៥-១ ទាំង​នឹកស្មាន​មិន​ដល់​៕(​ដោយៈ​សៅ វិសាល​)



ព័ត៌មានផ្សេងទៀត