លទ្ធផលនៃគូរប្រកួតបាល់ទាត់ពិភពលោកWorld Cup 2014 កាលពីពាក់កណ្តាលយប់ថ្ងៃសុក្រ និងវេលាទៀបភ្លឺថ្ងៃសៅរ៍នេះ រួមមាន៖
ក្រុមជម្រើសជាតិMexico បានយកឈ្នះក្រុមជម្រើសជាតិមកពីប្រទេសCameroon ក្នុងលទ្ធផល១-០។
សម្រាប់ការប្រកួតរវាងក្រុមជម្រើសជាតិSpain ជាមួយនឹង Netherlands កាលពីវេលាម៉ោង២ទៀបភ្លឺ គឺក្រុមជម្រើសជាតិ Netherlands បានបំបាក់Spain ឡើងស្ពឹកមុខជាមួយនឹងលទ្ធផល៥-១ ទាំងនឹកស្មានមិនដល់។
ដោយឡែកសម្រាប់ការប៉ះគ្នារវាងក្រុមជម្រើសជាតិChile ជាមួយនឹងAustralia វិញ គឺ Chile បានយកឈ្នះក្នុងលទ្ធផល២-១។
សូមបញ្ជាក់ថា សម្រាប់ការប្រកួតនាថ្ងៃទី១៤ មិថុនានេះ គឺជាការជួបគ្នារវាងក្រុមជម្រើសជាតិColombia ជាមួយនឹង Greece ជាការប្រកួតស្ថិតក្នុងGroup C នៅវេលាម៉ោង១១យប់៕(ដោយៈសៅ វិសាល)