គ្រូ​បង្វឹក​​ក្រូ​​អាត ​មិន​​សុខចិត្ត ​ដែល​​អាជ្ញាកណ្តាល​​ពិន័យ​បាល់​១១​​ម៉ែត្រ ​ឲ្យ​ទៅ​​ក្រុម​ប្រេ​ស៊ីល​​

13-06-2014 4:38 am 3792

គ្រូបង្វឹក​ក្រូ​អាត លោក Niko Kovac បាន​រិះគន់​យ៉ាង​ចាស់ដៃ​ដល់ អាជ្ញាកណ្តាល​លោក Yuichi Nishimura ថា មាន​ភាពលម្អៀង និង​អយុត្តិ​ធម៌ ដែល​បាន​ពិន័យ​បាល់​១១​ម៉ែត្រ ទៅ​ក្រុមប្រេ​ស៊ីល ខណៈពេលដែល Fred ប៉ះ​ជាមួយ Dejan Lovren នៅ​តង់​ទី​២​។លោក Niko Kovac ថា ការពិន័យ​បាល់​១១​ម៉ែត្រ​នេះ មិន​សម​នោះ​ឡើយ​។​

គួរបញ្ជាក់ថា​ សម្រាប់​ការ​ប្រកួត​គូ​បើក​ឆាក​ World ​Cup ឆ្នាំ២០១៤ ​កាលពីវេលា​ទៀបភ្លឺថ្ងៃ​ទី១៣ មិថុនា នេះ ​គឺម្ចាស់ផ្ទះ​​​ប្រេស៊ីល បាន​យក​​​​ឈ្នះ​ក្រុមជម្រើស​ជាតិមក​ពីប្រទេស​ក្រូអាត​ ក្នុង​លទ្ធផល៣​-១​៕​ ដោយ ​សៅ វិសាល​​​​

ព័ត៌មានផ្សេងទៀត