ព្រឹត្តិការណ៍​​​បាត់​​ទាល់​​ពិភពលោក​​World ​Cup​ ឆ្នាំ​​២០១៤​ បាន​​មក​ដល់​​ហើយ​!​

12-06-2014 8:20 am 4507

រដូវ​កាល​នៃ​ការប្រកួត​បាល់ទាត់​ពិភពលោក​World Cup ឆ្នាំ​២០១៤ លើក​ទី​២០ បាន​មក​ដល់​ហើយ​នៅ​ថ្ងៃទី​១២ មិថុនា​នេះ ដែល​បាន​រៀបចំ​ធ្វើឡើង​នៅ​ប្រទេសប្រេ​ស៊ីល ចាប់ពី​ថ្ងៃ​ទី​១២ មិថុនា ដល់​ថ្ងៃ​ទី​១៣ កក្កដា ឆ្នាំ​២០១៤​។​

​ការរៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​បាល់ទាត់​អន្តរជាតិ World Cup នេះ គឺជា​លើក​ទី​២​ហើយ​សម្រាប់​ប្រទេសប្រេ​ស៊ីល ដោយ​លើក​ទី​១ ធ្វើឡើង​នៅ​ឆ្នាំ​១៩៥០​។​

​ការប្រកួត​បាល់ទាត់​ពិភពលោក​នេះ នឹង​មានកា​រៀបចំ​សរុប​ចំនួន​៦៤ ប្រកួត ជាមួយនឹង​ពហុកីឡាដ្ឋាន នៅក្នុង​ទីក្រុង​ទាំង​១២ របស់​ប្រទេសប្រេ​ស៊ីល​។ សម្រាប់​គូ​បើកឆាក​ដំបូង​ក្នុង​ការប្រកួត​បាល់ទាត់​World Cup គឺជា​ការជួប​គ្នា​រវាង​ម្ចាស់ផ្ទះ​ប្រេ​ស៊ីល ជាមួយនឹង​ប្រទេស​​​ក្រូ​អាត ដែល​ជា​ការប្រកួត​ស្ថិតក្នុង​Group A​។

​ដោយឡែក ​និយាយ​ពី​ប្រទេស​ដែល​ជា​ម្ចាស់​ជើងឯក​ពិភពលោក នៅក្នុង​ការប្រកួត World Cup លើកដំបូង តាំងពី​ឆ្នាំ​១៩៣០ មាន​ដូចជា ​​​ប្រទេស​អា​ហ្សង់​ទីន អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី អេ​ស្ប៉ាញ និង​អ៊ុយ​រូ​ហ្គាយ​។

​សូម​​​បញ្ជាក់​ផង​ដែរ​ថា ប្រទេស អេ​ស្ប៉ាញ គឺ​ជា​ម្ចាស់​ជើងឯក​World Cup ឆ្នាំ​២០១០ ដោយ​បាន​យក​ឈ្នះ គូប្រកួត​របស់ខ្លួន គឺ​ប្រទេស​ហូ​ឡង់​​​​ ក្នុង​លទ្ធផល​នៃ​វគ្គ​ផ្តាច់ព្រ័ត្រ 1-0​។​

​ដូច្នេះ​​​​​ចង់​ដឹង​​​ថា តើ​នៅក្នុង​ការប្រកួត​បាល់ទាត់​ពិភពលោក ៤​ឆ្នាំ​ម្តងនេះ ប្រទេស​មួយ​ណា​ជា​អ្នក​លើក​ពាន​នោះ មានតែ​រង់ចាំ​ទស្ស​​ទា​យ​​​ន៍​​ទាំង​​អស់គ្នា​៕(​ដោយៈ​សៅ វិសាល​)

ព័ត៌មានផ្សេងទៀត