អ្នក​វិទ្យាសាស្ត្រ​​កូរ៉េ​ខាងជើង ​រក​ឃើញ​​រូប​មន្ត​​ចម្លែក​​បំផុត​ ដោយ​​ចំរាញ់​​ផ្សិត​ ជា​​ភេសជ្ជៈ​​ប៉ូវ​​កម្លាំង​​

02-06-2014 9:31 am 4724

កាលពី​ពេល​ថ្មីៗ​នេះ ប្រទេស​កូរ៉េខាងជើង ក្រោម​ការដឹកនាំ​របស់​មេដឹកនាំ​ផ្តាច់ការ​វ័យក្មេង គីម ជុន​អ៊ុន បានប្រកាស ពី​ការបង្កើត មជ្ឈ​មណ្ឌល​ស្រាវជ្រាវ​មួយ ទៅលើ​រុក្ខជាតិ​ផ្សិត នៅក្នុង​ទីក្រុង ព្យុង​យ៉ាង​។ ប៉ុន្តែ​ទាន់​មាន​អ្នកណា​ដឹងថា គោលបំណង​នៃ ការបង្កើតមជ្ឈ​មណ្ឌល​​​​នោះ សម្រាប់​ធ្វើ​អ្វី​នោះទេ​។

​ស្រាប់តែ ពេលនេះ ទីភ្នាក់ងារ​សារព័ត៌មានសំខាន់​មួយ របស់ ប្រទេស​កូរ៉េខាងជើង បាន​ទម្លាយអាថ៌កំបាំងថា រដ្ឋាភិបាល​ប្រទេស​ខ្លួន បាន​ទទួល​ភាព ជោគជ័យ​ក្នុង​ការបង្កើត​នូវ ទឹក​ភេសជ្ជៈ​ថ្មី ដែល​ចំរាញ់​ចេញពី ផ្សិត ហើយ​វា មាន​ប្រសិទ្ធិភាព​យ៉ាងខ្លាំង សម្រាប់​ជា​ជំនួយ បង្កើន​កម្លាំង​ដល់​កីឡាករ​មិន​ថា ប្រុស ឬ​ស្រី​ឡើយ នៅពេលដែល ពួកគេ​នឿយហត់​។​

​លើសពីនេះ​ទៀត រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង បាន​ជំរុញ​អោយ ប្រជាជន​ពលរដ្ឋ​របស់ខ្លួន ជាពិសេស គឺ​អ្នកកីឡា ទាំងអស់ ប្រើប្រាស់ ភេសជ្ជៈ​មួយ​នេះ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ថាមពល​រាងកាយ និង​សុខភាព​យ៉ាង​ល្អប្រសើរ​។​

​គួរបញ្ជាក់​ថា ផ្សិត​គឺជា​អាហារ​ដ៏​ពេញនិយម​មួយ​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី​។ ចំពោះ​ការយក​ផ្សិត​ធ្វើជា​ថ្នាំ​ព្យាបាល ត្រូវបាន​គេ​កត់ត្រា​នៅក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ប្រជាជន​ចិន ហើយ​កំណត់ត្រា​ចុងក្រោយ​គេ​បង្អស់​អំពី​ការប្រើ​ផ្សិត​ជា​ថ្នាំ​ព្យាបាល ជំងឺ​ចិត្តសាស្ត្រ​។ បច្ចុប្បន្ន​នេះ​មានពូជ​ផ្សិត​ចំនួន ៣៥​ប្រភេទ ហើយ​សុទ្ធសឹងតែ​អាច​ប្រើប្រាស់​ជា​ថ្នាំ​ព្យាបាល​បាន​។

​ផ្សិត​មិន​ត្រឹមតែ​ជា​ប្រភព​ដ៏​សំខាន់​នៃ​ជីវជាតិ​ជាច្រើន​នោះទេ ប៉ុន្តែ​វា​ក៏​ជួយ​ភ្ញោ​ច​ទៅដល់​ប្រព័ន្ធ​ភាពស៊ាំ​អោយ​ធ្វើការ​ខ្លាំង​ដែរ​។ អ្នក​ស្រាវ​​​​​ជ្រាវ​​​​និយាយថា ផ្សិត​មាន​មុខងារ​យ៉ាងសំខាន់ ជា​​​​រ​​​នាំ​​ង​​​​ការពារ​ជំងឺមហា​​​រីក បង្កើន​ប្រព័ន្ធ​ភាព​សាំ​ដល់​អ្នក​ជំងឺអេដស៍ ជំនួយ​ដល់កូ​ឡេ​ស្តេ​រ៉ុល និង​ជួយ​បង្កើន​ចំនួន​វីតាមីន B និង​វីតាមីន​A ក្នុង​សារពាង្គកាយ​របស់​មនុស្ស​។​

​ប៉ុន្តែ​អ្វី​ដែល​ជា​រឿង​ចម្លែក​នោះ គឺ​នៅ​ពេល​នេះ ផ្សិត​ត្រូវបាន​ផ្តោត​ការចាប់អារម្មណ៍​យ៉ាងខ្លាំង សម្រាប់​ផលិត​ជា​ភេសជ្ជៈ​ប៉ូវ​កម្លាំង របស់​​​ក្រុម​អ្នកវិទ្យាសាស្ត្រ​កូរ៉េខាងជើង ដែល​ស្ថិត​ក្រោម​ការដឹកនាំ​ពី​សំណាក់​លោក​គីម ជុន​អ៊ុន​៕(​ដោយៈ​សៅ វិសាល​)

ព័ត៌មានផ្សេងទៀត