​តំណាង​WHO​ប្រចាំ​កម្ពុជា​៖​ការ​រាតត្បាត​កូវី​ដ​១៩​​នៅ​កម្ពុជា​អាច​ធ្ងន់ធ្ងរ​និង​គ្រោះថ្នាក់​​

11-06-2021 3:48 pm 178

​លោកស្រី​លី អាយ​ឡាន តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា បាន​ថ្លែងថា ស្ថានភាព​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩ វា​នឹង​អាចមាន​សភាព​ធ្ងន់ធ្ងរ​ជាង​អ្វីដែល​យើង​ឃើញ​នាពេល​បច្ចុប្បន្ននេះ ប្រសិនបើ​ប្រជាពលរដ្ឋ​កម្ពុជា​ឆាប់​ភ្លេចខ្លួន ថា​មិន​អី​ទេ ហើយ​បន្ធូរបន្ថយ​នូវ​វិធានកា​រពារ នោះ​វា​នឹង​ក្លាយជា​គ្រោះថ្នាក់​មួយ​ជាក់​ជាមិនខាន​។ លោកស្រី​បន្ថែមថា «​ការបន្ធូរបន្ថយ​នូវ​វិធាន​ការពារកូ​វីដ​-១៩ នឹង​ធ្វើឱ្យមាន​កំណើន​កើនឡើង​នៃ​ការ​ជួបជុំគ្នា ការជួបជុំ​គ្នា​នេះហើយ​ដែល​ជំរុញឱ្យមាន​ឆ្លង​កាន់តែ​ច្រើនឡើង​»​។ 

​លោកស្រី​លី អាយ​ឡាន បាន​គូសបញ្ជាក់ថា «​បច្ចុប្បន្ននេះ មិនមែនជា​ពេលវេលា​ដែល​យើង​ត្រូវ​បន្ថូរបន្ថយ​វិធាន​ការពារកូ​វីដ​-១៩​នោះទេ គឺជា​ពេលវេលា​មួយ​ដែល​ត្រូវខិតខំ​បន្ថែមទៀត ដើម្បី​ការពារ​រៀងៗ​ខ្លួន ដើម្បី​យើង​បាន​ចៀសផុត និង​បញ្ចប់​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩​នេះ​។ លោកស្រី​លើកឡើង​យ៉ាង​ដូច្នេះ​ថា​ខ្ញុំ​សង្ឃឹមថា​យើង​នឹង​អាច​ឆ្លងកាត់​ដំណាក់កាល​ដ៏​លំបាក​នេះ​ទាំងអស់គ្នា​»​។ ទន្ទឹមគ្នានេះ​លោកស្រី​ក៏បាន​អំពាវនាវ​ពលរដ្ឋ​កម្ពុជា បន្ដ​អនុវត្ដ​នូវ​វិធានកា​រពារ​កូវី​ដ​-១៩ ឱ្យបាន​គ្រប់ៗ​គ្នា ព្រោះ​ការរួមចំណែក​នេះ នឹង​អាចធ្វើឱ្យ​យើង​ដើរចេញ​បាន​ពី​ប្រអប់​នៃ​ការចម្លង​វីរុស​កូវី​ដ​-១៩ ជាពិសេស​ការចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ គឺ​អាចជួយ​ទៅដល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​។ 

​កន្លងមក​អ្នកតាមដាន​សង្គម និង​ជា​អ្នកស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក​ឈ​ត ប៊ុន​ថង បាន​លើកឡើងថា រដ្ឋាភិបាល និង​ក្រសួង​ដែល​ពាក់ព័ន្ធ ព្រមទាំង​មន្ត្រី អាជ្ញាធរ​មូលដ្ឋាន​គួរ​យក​វិធានការ​ដែល​ធ្លាប់​អនុវត្ត​មាន​ប្រសិទ្ធភាព​យកមកអនុវត្ត​បន្តទៀត​។ សម្រាប់​លោក​ឈ​ត ប៊ុន​ថង ការបើក​ឱ្យ​ដំណើរការ​អាជីវកម្ម​ផ្សេងៗ​ឡើងវិញ អាចជា​ករណី​ធ្វើឱ្យ​ជំងឺ​កូវី​ដ​-១៩​នៅតែ​បន្ត​ឆ្លង​រាលដាល ប្រសិនបើ​អាជីវកម្ម​ទាំងនោះ ពុំបាន​អនុវត្ត​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល​ទេនោះ ដូចជា​ឱ្យ​បើក​ដំណើរការ​កាស៊ីណូ ផ្សារ​ជាដើម ដែលជា​កន្លែង​ជួបជុំ​មនុស្ស​ច្រើន​។ សូម​ស្ដាប់​លោក​ឈ​ត ប៊ុន​ថង​……

សំឡេង​លោក​ឈ​ត ប៊ុន​ថង​៖

​សម្រាប់​មន្ត្រីជាន់ខ្ពស់​គ​ណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក​យ៉ង់ សាំង​កុមារ បាន​លើកឡើងថា ដើម្បី​ទប់ស្កាត់​កុំឱ្យ​មាន​ករណី​ឆ្លង មានតែ​រឹតបន្តឹង​នូវ​ការអនុវត្ត​វិធានការ​របស់​ក្រសួង​សុខាភិបាល ដូចជា​៖ ពាក់​មាស់ រក្សា​គម្លាត​សង្គម កាត់បន្ថយ​ការ​ជួបជុំគ្នា និង​បិទ​ខ្ទប់​ឱ្យចំ​កន្លែង​ដែល​រកឃើញ​ឆ្លង​ជាដើម​។ មិនតែប៉ុណ្ណោះ​លោក​យ៉ង់ សាំង​កុមារ ក៏​ជម្រុញ​ឱ្យ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ដូច​អ្វីដែល​រដ្ឋាភិបាល​បានធ្វើ​សព្វថ្ងៃ ជាពិសេស​ចាក់​ជូន​ដល់​អាជីវករ​អ្នកលក់​តាម​ផ្សារ និង​បុគ្គលិក​កម្ម​និយោជិត​នៅតាម​រោងចក្រ ដើម្បី​ជួយ​ជំរុញ​ដល់​សេដ្ឋកិច្ច​ឱ្យ​ដំណើរការ​ផងដែរ​………

សំឡេង​លោក​យ៉ង់ សាំង​កុមារ​៖ 

​យ៉ាងណាក៏ដោយ​សម្រាប់​តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​វិញ បាន​លើកឡើងថា ការប្រើប្រាស់​វ៉ាក់សាំង​តែមួយ​មុខ មិនមែនជា​ជម្រើស​ក្នុងការ​ទប់ស្កាត់បាន​នូវ​ការឆ្លង​ជំងឺ​កូវី​ដ​-១៩​នោះទេ អ្វីដែល​សំខាន់ គឺ​យើង​ត្រូវ​រួមគ្នា​អនុវត្ដ​ឱ្យបាន​ខ្ជាប់ខ្ជួន ៣​ការពារ ៣​កុំ បូក​ទាំង​ការចាក់​វ៉ាក់សាំង​ការពារកូ​វីដ​-១៩ និង​វិធានការ​ផ្សេងៗ​ទៀត​ដែល​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល បាន​ដាក់ចេញ​។ 

​ពាក់ព័ន្ធ​នឹង​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩​នេះ លោកស្រី​លី អាយ​ឡាន ក៏បាន​គូស​បញ្ជ​ក់ថា «​ពលរដ្ឋ​កម្ពុជា​មាន​ភ័ព្វសំណាង​ណាស់ ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង ដោយ​មិន​គិតថ្លៃ​ទន្ទឹមនឹងនោះ​ក៏មាន​មាន​ជនបរទេស​ផងដែរ ដោយ​លោកស្រី​លើកឡើង​យ៉ាង​ដូច្នេះ​ថា​ខ្ញុំ​ពិតជា​សប្បាយចិត្ដ ដែល​ឃើញ​មនុស្ស​វ័យ​ចំណាស់ និង​ជន​ដែលមាន​ពិការភាព បានទទួល​ការ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ពិសេស​ផ្ដល់​អាទិភាព​មុនគេ ដោយ​ការយកចិត្ដទុកដាក់​»​។​

​ការលើកឡើង​របស់លោក​ស្រី​តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​យ៉ាង​ដូច្នេះ គឺធ្វើឡើង​នៅ​ក្នុងឱកាស​រួម​ដំណើរ​ជាមួយ​លោកស្រី ឱ វណ្ណឌី​ន និង​លោកស្រី Foroogh Foyouzat តំណាង UNICEF អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ដ​កណ្ដាល នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២១​។​

​ការលើកឡើង​ពី​តំណាង​អង្គការ​WHO​នេះ ក៏​ត្រូវបាន​គេ​មើលឃើញថា ករណី​ឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩​នៅ​កម្ពុជា ពុំទាន់​មាន​សញ្ញា​ណាមួយ​ថមថយ​គួរឱ្យកត់សម្គាល់​ទាល់តែសោះ ខណៈ​ប្រជាជន​កម្ពុជា​មួយចំនួន​នៅតែមាន​ការធ្វេសប្រហែស​មិន​ការពារ​ខ្លួន មិន​ព្រួយបារម្ភ​ចំពោះ​ការឆ្លង​នូវ​ជំងឺ​នេះឡើយ​។​

​គួរ​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១១​ខែមិថុនា​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ទូទាំងប្រទេស​ចំនួន ៣៧,៣២១​នាក់ ក្នុងនោះ​អ្នក​ជាសះស្បើយ​សរុប​ចំនួន​៣០,៦១៧​នាក់ និង​ស្លាប់​ចំនួន​៣១១​នាក់​៕ ដោយ​៖​សេង បារាំង​

ព័ត៌មានផ្សេងទៀត

 ​តើ​ពលរដ្ឋ​កម្ពុជា​ពិតជា​មិនចេះ​ចិញ្ចឹម​ត្រី​ដូច​​មតិ​មួយចំនួន​លើកឡើង​មែន​ទេ​?​

 អ្នកតាមដាន​សង្គម​ជឿជាក់​លើ​វិធានការ​រុះរើ​ផ្ទះ​បណ្តែតទឹក​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ​

 កុំ​ប្រហែស​ជាមួយនឹង​ជំងឺ​កូវី​ដ​-១៩ អ្នកស្លាប់​នៅ​កម្ពុជា​កើន​ដល់​ជាង​៣០០​នាក់​ហើយ​!

 អ្នកវិភាគ​៖ ជម្រះ​​មន្ទិល​សង្ស័យ​រឿង​ទ័ព​​ចិន​​នៅ​​រាម​គួរ​មាន​​ភាគី​​ទី​៣​​ជា​សាក្សី​​

 អ្នកនយោបាយ​៣​រូប​គាំទ្រ​ចំណាត់ការ​រុះរើ​ផ្ទះ​បណ្តែត​ទឹកតែ​ស្នើឱ្យ​គោរព​សិទ្ធិមនុស្ស​

 កម្ពុជានឹងប្រើប្រាស់បច្ចេកវិទ្យាថ្មីលើកដំបូងសម្រាប់ការបោះឆ្នោតសាកល្បង

 ​តើ​ការ​បូម​ប្រេង​នៅ​កម្ពុជា​នឹង​ទៅជា​យ៉ាងណា​ក្រោយ​​ក្រុមហ៊ុន​KrisEnergy​ប្រកាស​ក្ស័យធន​?​

 ការធ្វើកំណែ​ទម្រង់​​យ៉ាងណាខ្លះ​​ដែល​ធ្វើឱ្យ​ការសាងសង់​ផ្លូវ​​នៅ​កម្ពុជា​​មាន​គុណភាព​ជាង​មុន​?

 ​ប្រធាន​បក្ស​នយោបាយ​១​រូប​បារម្ភ​ពី​ការកើនឡើង​ចំនួន​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩

 ​មានតែ​វិធានការ​រដ្ឋបាល​និង​ការចាក់​វ៉ាក់សាំង​ទេ​​ទើប​អាច​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩​បាន​?​