លោកស ខេង៖ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ជាតិ-អន្តរជាតិដោយគ្មានការប្រែប្រួល

11-06-2021 3:18 pm 111

លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការរៀបចំព្រឹត្តិការណ៍ជាតិ-អន្ដរជាតិធំៗមួយចំនួននៅពេលខាងមុខ ដោយមិនមានអ្វីប្រែប្រួលនោះឡើយ។ 

ក្នុងកិច្ចជំនួបពិភាក្សាជាមួយលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានាថ្ងៃទី១០ ខែមិថុនា លោកស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា«ជាការពិត បណ្ដាព្រឹត្តិការណ៍ជាតិក៏ដូចជាព្រឹត្តិការណ៍អន្តរជាតិធំៗដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រមទាំងប្រារព្ធធ្វើជាបន្តបន្ទាប់នោះ កម្ពុជាបានត្រៀមថានឹងប្រព្រឹត្តទៅតាមកាលវិភាគ ឬកម្មវិធីដែលបានគ្រោងទុកដោយមិនមានអ្វីប្រែប្រួលនោះឡើយ»។

ក្នុងកិច្ចជំនួបនេះដែរ ឯកអគ្គរាជទូតជប៉ុនលោក MIKAMI Masahiro បានលើកឡើងថា នៅក្នុងឆ្នាំ២០២១ និងឆ្នាំបន្តបន្ទាប់ទៀតកម្ពុជានឹងត្រូវប្រារព្ធធ្វើនៅព្រឹត្តិការណ៍ជាតិនិងអន្តរជាតិធំៗជាច្រើនដូចជា កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប និងប្រធានអាស៊ានឆ្នាំ២០២២ និងព្រឹត្តិការណ៍ជាតិដូចជា ការបោះឆ្នោតជាបន្ទាប់។

ទូតជប៉ុនរូបនេះ ក៏បានលើកឡើងពីការត្រៀមខ្លួនរបស់ភាគីជប៉ុនសម្រាប់ការបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងមហាផ្ទៃក្នុងការរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍ជាតិ និងព្រឹត្តិការណ៍អន្តរជាតិធំៗទាំងនោះមានដំណើរការទៅប្រកបដោយជោគជ័យ។

ជាការឆ្លើយតប លោក ស ខេង បានអរគុណដល់ភាគីជប៉ុនដែលត្រៀមផ្ដល់កិច្ចសហការគាំទ្រដល់ការប្រារព្ធបណ្ដាព្រឹត្តិការណ៍ធំៗទាំងនោះឱ្យទទួលបានជោគជ័យ។ លោករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃលោកក៏ត្រៀមខ្លួនក្នុងការបន្តនូវកិច្ចសហប្រតិបត្តិការក៏ដូចជាពិភាក្សាលើបញ្ហានានា ក្នុងគោលដៅពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុនឱ្យកាន់តែរីកចំរើនខ្លាំងក្លាថែមទៀត៕ ដោយ៖ ស៊ូ សូរិយា 

ព័ត៌មានផ្សេងទៀត

 ប្រវត្តិ​ខ្លះៗ​ដែល​បង្កើតឲ្យមាន​ការប្រារ​ព្ធ​ទិវា​កុមារ​អន្តរជាតិ​០១​មិថុនា​

 លោក​នាយករដ្ឋមន្ត្រី​ស្នើឱ្យ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​បង្កើន​សិទ្ធិអំណាច​ដល់​កុមារ​

ជំនួយអន្តរជាតិបានមកដល់តំបន់ហ្គាហ្សាក្រោយបទឈប់បាញ់អុីស្រាអែល-ប៉ាឡេស្ទីនចូលជាធរមាន

កម្ពុជាបាត់ចំណូលជាង៣ពាន់លានដុល្លារ ដោយសារធ្លាក់ចុះចំនួនភ្ញៀវអន្តរជាតិនៅឆ្នាំមុន

 ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ចាត់ទុក​របាយការណ៍​​រិះគន់​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មិនមែនជា​រឿង​ថ្មី​​

សណ្ឋាគារ​«​សម័យថ្មី​អន្តរជាតិ​»​​នឹង​ក្លាយជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូវី​ដ​១៩​ទី​៣​នៅ​ខេត្ត​ព្រះសីហនុ​​

ភ្ញៀវ​ទេសចរ​អន្តរជាតិ​នឹង​ប្រើ​សំបុត្រ​ទស្សនា​ប្រាសាទ​អង្គរ​បាន​យូរ​ជាង​មុន​

 ទោះ​ស្ដ្រី​បំពេញការងារ​នៅ​ថ្នាក់ជាតិ​និង​ក្រោម​ជាតិ​កើនឡើង ថ្នាក់ដឹកនាំ​នៅតែ​ជំរុញឲ្យមាន​បន្ដ​

លោកនាយករដ្ឋមន្ត្រីហ៊ុន សែនអបអរសាទរទិវាអន្តរជាតិនារីលើកទី១១០

 ​ហេតុអ្វី​លោក​ស ខេង​​លើកឡើង​ពី​ភាពអវិជ្ជមាន​​របស់​មន្ត្រី​មូលដ្ឋាន​មួយចំនួន​?​