បិទ​ខ្ទប់​ផ្នែក​ខ្លះ​នៃ​ភូមិ​ទួល​សាំង​ក​ក្នុងស្រុក​អង្គរ​បូរី ខេត្តតាកែវ ក្រោយ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​

11-06-2021 12:47 pm 107

​រដ្ឋបាល​ខេត្ត​តាកែវ​បាន​សម្រេច​បិទ​ខ្ទប់​ផ្នែក​ខ្លះ​នៃ​ភូមិសាស្ត្រ​ភូមិ​ទួល​សាំង​ក ក្នុង​ឃុំ​អង្គរ​បូរី ស្រុក​អង្គរ​បូរី ចាប់ពី​វេលា​ម៉ោង​០៥៖០០​នាទី​ល្ងាច ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២១ រហូតដល់​មាន​ការជូនដំណឹង​ជា​ថ្មី ក្រោយពី​អាជ្ញាធរ​បាន​រកឃើញ​អ្នក​ពាក់ព័ន្ធ​ជាមួយ​អ្នក​កើត​ជំងឺ​កូវី​ដ​-១៩​ជាច្រើន​នាក់​។ នេះ​បើ​យោងតាម​សេចក្ដីសម្រេច​របស់​រដ្ឋ​បាល​ខេត្ត​តាកែវ​កាលពី​ថ្ងៃ​ទី​១០ ខែ​មិថុនា​ម្សិលមិញ​។​

​ជាមួយ​គ្នា​សម្រាប់​អាជីវកម្ម​លក់ដូ​រទាំង​អស់​នៅក្នុង​ផ្សារ​ទួល​សាំង ស្ថិតនៅក្នុង​ភូមិ​ទួល​សាំង​ក​ខាងលើនេះ ក៏​ត្រូវបាន​អាជ្ញាធរ​ខេត្ត​តាកែវ​សម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​ផងដែរ ចាប់ពី​វេលា​ម៉ោង​០៥៖០០​នាទី​ល្ងាច ថ្ងៃទី​១០ ខែមិថុនា រហូតដល់​មាន​ការជូនដំណឹង​ជា​ថ្មី​ផងដែរ ដើម្បី​កាត់​ផ្ដាច់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩​ក្នុង​ភូមិសាស្ត្រ​ខាងលើ​នេះ​៕ ដោយ​៖ យឺន សីហា​

​សូម​អាន​ព័ត៌មាន​លម្អិត​នៅក្នុង​សេចក្ដីសម្រេច​ខាង​ក្រោម​៖

ព័ត៌មានផ្សេងទៀត

 ខេត្ត​តាកែវ​មាន​មនុស្ស​៣​នាក់​ទៀត​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​-១៩

កូវី​ដ​-១៩​នៅ​កម្ពុជា​៖ មាន​អ្នក​ឆ្លង​ថ្មី​៦២៥​នាក់​ទៀត និង​ជា​សះស្បើយ​៧០៥​នាក់​

រដ្ឋបាល​ខេត្ត​សៀមរាបសម្រេច​បន្ត​ហាមឃាត់​ការលក់ដូរ និង​ការជួបជុំ​ពិសារ​គ្រឿង​ស្រវឹង​

រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​៦៩៣​នាក់​ទៀត សរុប​កើន​ដល់​ជាង​៤​ម៉ឺន​នាក់​

បិទ​ខ្ទប់​ភូមិ​កំពែង​ធំ​ក្នុងស្រុក​ព្រៃកប្បាស ក្រោយ​មាន​អ្នកពាក់ព័ន្ធ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​ជាច្រើន​នាក់​

បិទ​មន្ទីរ​ពហុ​ព្យាបាល​អង្គរ​ពេជ្រ​ចំបក់​ក្នុង​ស្រុក​បាទី​បណ្ដោះអាសន្ន ក្រោយ​ពាក់ព័ន្ធ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​

អាជ្ញាធរ​ខេត្ត​កំពត​បន្ត​រកឃើញ​អ្នកឆ្លង​ជំងឺ​កូវី​ដ​២៩​នាក់​ទៀត​នៅ​ថ្ងៃនេះ​

 រដ្ឋបាល​ខេត្ត​ចំនួន​១២​ប្រកាស​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ថ្មី​

អាជ្ញាធរ​ខេត្ត​កំពង់ចាម​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​៣២​នាក់​ទៀត​ក្នុង​ក្រុង​/​ស្រុក​ចំនួន​៨

រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​៤៩៥​នាក់​ទៀត សរុប​កើន​ដល់​ជិត​៤​ម៉ឺន​នាក់​