ករណីឆ្លងជំងឺកូវីដ-១៩ទូទាំងពិភពលោកបន្តកើនឡើងជាង១៧៥លាននាក់

11-06-2021 11:52 am 2133

យោងតាមទិន្នន័យគេហទំព័រធ្វើបច្ចុប្បន្នភាពជំងឺកូវីដ-១៩Worldometer បានឱ្យដឹងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩សរុបនៅលើពិភពលោកបានកើនឡើងដល់ជាង១៧៥លាន ៦១ម៉ឺននាក់។ ព្រមជាមួយគ្នានេះចំនួនអ្នកស្លាប់សរុបក៏បានកើនឡើងខ្ពស់ផងដែររហូតដល់៣លាន ៧៨ម៉ឺននាក់ រីឯករណីជាសះស្បើយសរុបវិញមានចំនួន១៥៩លាន ១៥ម៉ឺននាក់។ 

នៅក្នុងចំណោមបណ្តាប្រទេសនៅលើពិភពលោកសហរដ្ឋអាមេរិកនៅតែជាប្រទេសឈរលើលំដាប់លេខ១ ដែលមានចំនួនអ្នកឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ-១៩ច្រើនជាងគេ។ គិតចាប់តាំងពីមានការរាតត្បាតជំងឺនេះនៅក្នុងប្រទេសរបស់ខ្លួន អាមេរិកបានកត់ត្រាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣៤លាន ២៧ម៉ឺននាក់ និងករណីស្លាប់សរុបមានចំនួនជាង៦១ម៉ឺននាក់ រីឯអ្នកជាសះស្បើយវិញមានចំនួន២៨លាន ២៧ម៉ឺននាក់។

ដោយឡែកប្រទេសឥណ្ឌាក៏កំពុងប្រឈមមុខនឹងអត្រាឆ្លងនិងស្លាប់ខ្ពស់ផងដែរជារៀងរាល់ថ្ងៃ ឈរនៅ លំដាប់លេខ២បន្ទាប់ពីអាមេរិក ខណៈពលរដ្ឋឥណ្ឌាភាគច្រើននៅតែមិនចង់ទៅចាក់វ៉ាក់សាំងបើទោះជាមានការអំពាវនាវក៏ដោយ។ ដូចគ្នានេះដែរឥណ្ឌាបានកត់ត្រាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២៩លាន ២៧ម៉ឺននាក់ និងករណីស្លាប់សរុបមានចំនួនជាង៣៦ម៉ឺននាក់ រីឯអ្នកជាសះស្បើយវិញមានចំនួន២៧លាន ៧៧ម៉ឺននាក់នៅទូទាំងប្រទេស៕ ដោយ៖ បឿ សុភា

 

 ពាក្យគន្លឹះ  កូវីដ១៩ពិភពលោក

ព័ត៌មានផ្សេងទៀត

 ចិនថាអាមេរិកគួរតែជាប្រទេសបន្ទាប់នៅក្នុងការស៊ើបរកប្រភពដើមវីរុសកូវីដ-១៩

 ខេត្ត​តាកែវ​មាន​មនុស្ស​៣​នាក់​ទៀត​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​-១៩

ករណីឆ្លងជំងឺកូវីដ-១៩បន្តកើនឡើងជាង១៧៧លាន៨សែននាក់ទូទាំងពិភពលោក

កូវី​ដ​-១៩​នៅ​កម្ពុជា​៖ មាន​អ្នក​ឆ្លង​ថ្មី​៦២៥​នាក់​ទៀត និង​ជា​សះស្បើយ​៧០៥​នាក់​

រដ្ឋបាល​ខេត្ត​សៀមរាបសម្រេច​បន្ត​ហាមឃាត់​ការលក់ដូរ និង​ការជួបជុំ​ពិសារ​គ្រឿង​ស្រវឹង​

រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​៦៩៣​នាក់​ទៀត សរុប​កើន​ដល់​ជាង​៤​ម៉ឺន​នាក់​

ករណីឆ្លងជំងឺកូវីដ-១៩បន្តកើនឡើងជាង១៧៧លាន៣សែននាក់ទូទាំងពិភពលោក

អាជ្ញាធរ​ខេត្ត​កំពត​បន្ត​រកឃើញ​អ្នកឆ្លង​ជំងឺ​កូវី​ដ​២៩​នាក់​ទៀត​នៅ​ថ្ងៃនេះ​

 រដ្ឋបាល​ខេត្ត​ចំនួន​១២​ប្រកាស​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ថ្មី​

សព​លោកយាយ​ទេ​វនាដ​និម្មិត​ឯម ធា​យ តេស្ត​រកឃើញ​វិជ្ជ​មានកូ​វីដ​១៩