កូវី​ដ​-១៩​​៖​រកឃើញ​អ្នក​ឆ្លង​ថ្មី​៦៥៥​នាក់​បន្ថែមទៀត​​ ខណៈ​មាន​អ្នកស្លាប់​១១​នាក់​​​

11-06-2021 11:45 am 448

​មនុស្ស​ចំនួន ៦៥៥​នាក់​ទៀតហើយ​ត្រូវបាន​រកឃើញថា មាន​វិជ្ជមាន​វីរុស​កូវី​ដ​-១៩ កាលពី​ថ្ងៃទី​១០ ខែមិថុនា ខណៈ​មាន​អ្នកជំងឺ​កូវី​ដ​-១៩​ចំនួន ១១​នាក់​ទៀត​បាន​ស្លាប់បាត់​បង់ជីវិត​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី​១១​ខែមិថុនា​នេះ​។ នៅក្នុង​ករណី​ឆ្លង​ថ្មី​៦៥៥​នាក់ មាន​អ្នកដំណើរ​មកពី​ក្រៅប្រទេស​ចំនួន​៤៩​នាក់​ផងដែរ​។ 

​បើតាម​របាយការណ៍​ដ​ដែល ក្រៅពី​ឆ្លង​ថ្មី​ក៏មាន​អ្នកជំងឺ​កូវី​ដ​-១៩​ចំនួន ៨១០​នាក់​ត្រូវបាន​ព្យាបាល​ឱ្យ​ជាសះស្បើយ​ឡើងវិញ ដែល​នាំឲ្យ​ចំនួន​តួលេខ​អ្នកជំងឺ​ព្យាបាល​ជាសះស្បើយ​សរុប​មាន ៣០,៦១៧​នាក់​។ 

​គួរ​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១១​ខែមិថុនា​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ទូទាំងប្រទេស​ចំនួន ៣៧,៣២១​នាក់ ក្នុងនោះ​មាន​អ្នកដំណើរ​មកពី​ក្រៅប្រទេស​សរុប ១,២៩៧​នាក់ និង​ចំនួន​អ្នកស្លាប់​សរុប​កើន​ដល់ ៣១១​នាក់​៕ ដោយ​៖​វណ្ណ យ៉ា​រី​


ព័ត៌មានផ្សេងទៀត

 កម្ពុជា​ទទួលពាន​រង្វាន់​ទិវា​ពិភពលោក​គ្មាន​ថ្នាំ​ជក់​ឆ្នាំ​២០២១​ពី​អង្គការ​WHO

 ក្រសួងសុខាភិបាល​​​ច្រាន​ចាល​ព័ត៌មាន​ថាកូ​វីដ​១៩​ជា​បាក់តេរី​ធ្វើឲ្យ​កកឈាម​ស្លាប់​​​

កូវី​ដ​-១៩៖​​អ្នក​ឆ្លង​ថ្មី​ធ្លាក់ចុះ​គឺ​នៅត្រឹម​៤២៦​នាក់​ ខណៈ​បន្ដ​មាន​ស្លាប់​១១​នាក់​​

កូវី​ដ​-១៩​៖​រកឃើញ​អ្នក​ឆ្លង​ថ្មី​៧២៩​នាក់​ទៀត ​ខណៈ​ស្លាប់​១១​នាក់​បន្ថែម​​

កូវី​ដ​-១៩៖​​រកឃើញ​អ្នក​ឆ្លង​ថ្មី​៥៨៩​នាក់​ស្លាប់​៣​នាក់ ​និង​ជាសះស្បើយ​៩៤៥​នាក់​​

កូវី​ដ​-១៩៖​​រកឃើញ​អ្នក​ឆ្លង​ថ្មី​៦៣១​នាក់​ស្លាប់​១១​នាក់​​ និង​អ្នក​ជាសះស្បើយ​ជាង​១​ពាន់​នាក់​​​

ក្រសួង​ណែនាំ​ឱ្យ​ធ្វើ​ចត្តា​ឡី​ស័ក និង​ធ្វើតេស្ត​លើ​អ្នក​សង្ស័យ​មក​ខេត្ត​ ឬ​ប្រទេស​មាន​ហានិភ័យ​ខ្ពស់

 ក្រសួងសុខាភិបាលបញ្ជាក់ជាថ្មីនឹងជំរុញការចាក់វ៉ាក់សាំងនៅតំបន់ក្រហមឱ្យបានលឿនបំផុត

 ក្រសួង​សុខាភិបាល​ស្នើ​គ្រប់​អភិបាល​រាជធានី​/​ខេត្ត​បន្ត​ពង្រឹង​វិធានការ​ទប់ស្កាត់​កូវី​ដ​១៩

 លោកស្រីឱ វណ្ណឌីនផ្ញើសារ៣ចំណុចក្រោយពេលបញ្ចប់វិធានការបិទខ្ទប់