កូវីដ-១៩៖ថៃស្លាប់កើនដល់៤៣នាក់និងឆ្លងថ្មីចំនួន២.២៩០ករណីក្នុងមួយថ្ងៃ

11-06-2021 10:29 am 86

ក្រសួងសុខាភិបាលថៃបានរាយការណ៍នៅព្រឹកថ្ងៃសុក្រ ទី១១ ខែមិថុនានេះថាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ថ្មីបានកើនឡើងចំនួន៤៣នាក់ ខណៈករណីឆ្លងថ្មីចំនួន២.២៩០ករណីនៅទូទាំងប្រទេស ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ ជាមួយគ្នានេះក្នុងចំណោមអ្នកឆ្លងថ្មីចំនួន២.២៩០នាក់នោះ មានមនុស្ស១.៩៩៦ជាពលរដ្ឋធម្មតានិង២៩៤នាក់ទៀតអ្នកទោសជាប់ពន្ធនាគារ។ នេះបើយោងតាមសារព័ត៌មាន​Bang​ko​​k Postចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនានេះ។ បើតាមគេហទំព័រWorldometerគិតចាប់តាំងពីដើមឆ្នាំដែលមានការផ្ទុះរលកទី២និងទី៣នៃជំងឺកូវីដ-១៩ ប្រទេសថៃបានរកឃើញចំនួនអ្នកឆ្លងជំងឺកូវីដ-១៩​សរុប​១៨​៧,៣៨៦នាក់ និងអ្នកស្លាប់សរុបចំនួន១.៣៧៥ នាក់។ ដោយឡែកចំនួនអ្នកជាសះស្បើយកើនដល់១៣៩,២៨៧នាក់។ 

ដោយឡែកប្រទេសវៀតណាមឯណោះវិញ នៅថ្ងៃជាមួយគ្នានេះក៏បានរាយការណ៍ផងដែរថាករណីឆ្លងថ្មីជំងឺកូវីដ-១៩មានចំនួន៤១ករណី ដែលបានកើតឡើងក្នុង៤តំបន់ ដែលនាំឱ្យចំនួនអ្នកឆ្លងជំងឺកូវីដ-១៩​សរុប​កើនដល់៩.៧៨៤នាក់ និងករណីស្លាប់មានចំនួន៥៥នាក់។

បើយោងតាមទិន្នន័យគេហទំព័រធ្វើបច្ចុប្បន្នភាពជំងឺកូវីដ-១៩Worldometerបានឱ្យដឹងថាគិតត្រឹមថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសដែលជាសមាជិកអាស៊ាន បានកើនឡើងដល់​ជា​ង៤លាន២៥សែននាក់ នៅក្នុងនោះចំនួនអ្នកស្លាប់បានកើនដល់ជាង៨៣ពាន់នាក់ផងដែរ៕ ដោយ៖ បឿ សុភា

 

 ពាក្យគន្លឹះ  ថៃកូវីដ១៩

ព័ត៌មានផ្សេងទៀត

 ចិនថាអាមេរិកគួរតែជាប្រទេសបន្ទាប់នៅក្នុងការស៊ើបរកប្រភពដើមវីរុសកូវីដ-១៩

 ខេត្ត​តាកែវ​មាន​មនុស្ស​៣​នាក់​ទៀត​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​-១៩

ករណីឆ្លងជំងឺកូវីដ-១៩បន្តកើនឡើងជាង១៧៧លាន៨សែននាក់ទូទាំងពិភពលោក

កូវី​ដ​-១៩​នៅ​កម្ពុជា​៖ មាន​អ្នក​ឆ្លង​ថ្មី​៦២៥​នាក់​ទៀត និង​ជា​សះស្បើយ​៧០៥​នាក់​

រដ្ឋបាល​ខេត្ត​សៀមរាបសម្រេច​បន្ត​ហាមឃាត់​ការលក់ដូរ និង​ការជួបជុំ​ពិសារ​គ្រឿង​ស្រវឹង​

រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​៦៩៣​នាក់​ទៀត សរុប​កើន​ដល់​ជាង​៤​ម៉ឺន​នាក់​

ករណីឆ្លងជំងឺកូវីដ-១៩បន្តកើនឡើងជាង១៧៧លាន៣សែននាក់ទូទាំងពិភពលោក

អាជ្ញាធរ​ខេត្ត​កំពត​បន្ត​រកឃើញ​អ្នកឆ្លង​ជំងឺ​កូវី​ដ​២៩​នាក់​ទៀត​នៅ​ថ្ងៃនេះ​

 រដ្ឋបាល​ខេត្ត​ចំនួន​១២​ប្រកាស​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ថ្មី​

សព​លោកយាយ​ទេ​វនាដ​និម្មិត​ឯម ធា​យ តេស្ត​រកឃើញ​វិជ្ជ​មានកូ​វីដ​១៩