អភិបាលខេត្ដ​៖ ពលរដ្ឋ​ក្នុង​ក្រុង​តាខ្មៅ​ត្រូវ​ចាក់​វ៉ាក់សាំង​គ្រប់គ្នា តែ​ស្រុក​ផ្សេង​យក​អ្នកមាន​អាទិភាព​សិន​

10-06-2021 5:40 pm 330

​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នៅ​ទូទាំង​ខេត្តកណ្តាល​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី​១០​មិថុនា​នេះ គឺ​សំដៅ​ដល់​អ្នករស់នៅ​ទីប្រជុំជន និង​កម្មករ កម្មការិនី​ដែល​ធ្វើការ​នៅតាម​រោងចក្រ​សហគ្រាស​។ នេះ​បើតាម​លោក​គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល បញ្ជាក់ប្រាប់​វិទ្យុ​វាយោ​នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២១​។ ទន្ទឹមគ្នានេះ​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ទៀតថា ក្រុង​តាខ្មៅ​ជាទី​ដែល​ធ្លាប់បាន​បិទ​ខ្ទប់ គឺ​ត្រូវ​ចាក់​ជូន​ប្រជាជន​ទាំងអស់​ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ រីឯ​បណ្តា​ស្រុក​ទាំង​១០​ទៀត​គឺ​ចាក់​ជូន​ប្រជាពលរដ្ឋ​នៅ​ទីប្រជុំជន និង​តាម​រោងចក្រ​។ 

​សំឡេង​លោក​គង់ សោភ័ណ្ឌ​៖

​ទាក់ទិន​នឹង​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩​នេះ ខេត្តកណ្តាល​គឺជា​ខេត្ត​ទីមួយ​ហើយ​ក្នុងចំណោម​ខេត្ត​ទាំង​២៤​ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង​នៅ​ទូទាំង​ខេត្ត​។ កន្លងមក​មានតែ​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ ដែលមាន​យុទ្ធនាការ​សម្រុក​ចាក់​វ៉ាក់សាំង​ស្រោច​ទៅលើ​ប្រជាពលរដ្ឋ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩​។ លោក​គង់ សោភ័ណ្ឌ បាន​លើកឡើងថា​ដោយសារតែ​ខេត្តកណ្តាល​មាន​ប្រជាជន​រស់នៅ​ច្រើន មាន​ការឆ្លង​រាលដាល និង​ងាយ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ដូច្នេះ​ទើប​សម្រុក​ចាក់​ជូន​ដល់​ពលរដ្ឋ​ភាគច្រើន​ដូច្នេះ​។ 

​សំឡេង​លោក​គង់ សោភ័ណ្ឌ​៖

​ជាមួយគ្នានេះដែ​រលោក​អភិបាលខេត្ត​កណ្តាល​ក៏​បានឱ្យដឹងថា ការចាក់​វ៉ាក់សាំង​នៅ​ទូទាំង​ខេត្តកណ្តាល​នេះ​គឺ​មិន​ប្រកាន់​និន្នាការ និង​សាសនា​នោះទេ​គឺ​ឱ្យតែ​ប្រជាពលរដ្ឋ​មក​ទទួល​វ៉ាក់សាំង​ចាក់​ជូន​ទាំងអស់​។ លោក​អភិបាល​បន្តថា ការចាក់​វ៉ាក់សាំង​ដំណាក់កាល​ដំបូង​គឺ​យក​ចំនួន​ប្រមាណ​ជា​៣០​ម៉ឺន​នាក់​សិន​សម្រាប់​ក្រុមមនុស្ស​អាទិភាព ហើយ​អ្នកផ្សេង​នឹង​ទទួលបាន​វ៉ាក់សាំង​ដូចគ្នា​នៅពេល​វ៉ាក់សាំង​ដឹកជញ្ជូន​មកដល់​ជា​បន្ដបន្ទាប់​។  ដើម្បី​ទទួលបាន​ការចាក់​វ៉ាក់សាំង​នេះ ប្រជាពលរដ្ឋ​ត្រូវមាន​ឯកសារ​ដូចជា​អត្តសញ្ញាណប័ណ្ណ ឬ​ឯកសារ​ផ្សេងៗ​។​

​សំឡេង​លោក​គង់ សោភ័ណ្ឌ​៖

​សូម​ជម្រាប​ផងដែ​រថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទាំង​១១​ក្រុង​-​ស្រុក​នេះ រដ្ឋបាលខេត្ត​បាន​ត្រៀម​ក្រុមគ្រូពេទ្យ​ចំនួន​៧០០​នាក់ ស្មើនឹង​៧០​ក្រុម ហើយ​រដ្ឋបាលខេត្ត​គ្រោង​នឹង​បន្ថែម​គ្រូពេទ្យ​ចំនួន​១,៨០០​នាក់​ទៀត​ផងដែរ ដើម្បី​ធ្វើឲ្យ​យុទ្ធនាកា​រ​នេះ​ប្រព្រឹត្តទៅប្រក​បដោយភាព​រលូន និង​អាច​ចាក់​វ៉ាក់សាំង​បាន​ឆាប់រហ័​ជូន​ប្រជាពល​រដ្ឋ​នៅ​ទូទាំង​ខេត្តកណ្តាល​៕ ដោយ​៖ ម៉ៅ សុភ័ក្ត្រា​

ព័ត៌មានផ្សេងទៀត

អ្នក​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩​លេខ​រៀង​ទី​៣​លាន​ទទួលបាន​ប្រាក់​លើកទឹកចិត្ត​១០​លាន​រៀល​

គិត​ត្រឹម​ថ្ងៃ​១៤​មិថុនា​កម្ពុជា​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​ជូន​ពលរដ្ឋ​បាន​ជាង​៣​លាន​នាក់​

 បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ឱ្យ​ពលរដ្ឋ​នៅ​ភ្នំពេញ​កងទ័ព​នឹង​បន្ត​ទៅ​ខេត្ត​ព្រះសីហនុ​

គិត​ត្រឹម​ថ្ងៃទី​៧​មិថុនា​កម្ពុជា​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជាង​២​លាន​៧​សែន​នាក់​

 អគ្គមេបញ្ជាការ​រង​ស្នើ​ឲ្យ​បញ្ឈប់​ការដឹក​កម្មករ​ពី​ខេត្ត​មកចាក់​វ៉ាក់សាំង​នៅ​ភ្នំពេញ​

 នាយករដ្ឋមន្ត្រី​៖ ចាក់វ៉ាក់​សាំង​ត្រូវ​ប្រើ​​យុទ្ធសាស្ត្រ​​ផ្កា​រីក​​ មិន​​អាច​​ចាក់​​នេះ​​តិច​​នោះ​​តិច​​ទេ​​

ពលរដ្ឋ​ក្នុង​ខណ្ឌ​ទាំង​៦​ចាក់​វ៉ាក់សាំង​ដូសទី​១​បាន​ជិត​៨៥​ម៉ឺន​នាក់​និង​ដូសទី​២​ជាង​៥៧​ម៉ឺន​នាក់​

 សារ​ពិសេស​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ពាក់ព័ន្ធ​ការចាក់​វ៉ាក់សាំង​ទូទាំងប្រទេស​

 អគ្គមេបញ្ជាការ​រង​ស្នើ​ពលរដ្ឋ​ចាក់​វ៉ាក់សាំង​ដូសទី​១​រួសរាន់​ទៅ​ចាក់​លើក​ទី​២

រដ្ឋបាល​រាជធានី​ភ្នំពេញ​ជូនដំណឹង​​ពី​ការចាក់​វ៉ាក់សាំង​​ដល់​ពលរដ្ឋ​អាយុ​១៨​ឆ្នាំ​​ឡើង​ក្នុង​​ខណ្ឌ​ចំនួន​៣