ការ​ហើមពោះ​ដែលជាបញ្ហាគ្រោះថ្នាក់​ដល់​ទារក​

10-06-2021 4:55 pm 81

​ឪពុកម្តាយ​ភាគច្រើន​មាន​ការព្រួយបារម្ភ ពេល​ឃើញ​កូនតូច​របស់ខ្លួន​ហើម​ពោះ​។ មាន​មូលហេតុ​ជាច្រើន ដែល​បណ្តាលឱ្យ​កូនតូចៗ​របស់​លោកអ្នក​ហើមពោះ​។ នៅក្នុង​នោះ​ការ​ហើមពោះ​ខ្លះ មិនមែនជា​បញ្ហា​គួរឱ្យ​បារម្ភ​នោះឡើយ ខណៈ​ការ​ហើមពោះ​ខ្លះទៀត អាច​បង្ក​គ្រោះថ្នាក់​ដល់​ទារក​។ អ្នកស្រី​វេជ្ជបណ្ឌិត​កុសល កណិការ​គ្រូពេទ្យ​ឯកទេស​រោគ​កុមារ បានបង្ហាញ​ចំណុច​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការ​ហើមពោះ​ដែល​មិនមាន​គ្រោះថ្នាក់ និង​ការ​ហើមពោះ​ដែលជា​បញ្ហា​គ្រោះថ្នាក់​។​

​ការ​ហើមពោះ​ដែល​មិនមាន​គ្រោះថ្នាក់​

-​ទារក​បៅ​ឆ្អែត នៅពេល​ទារក​បៅ​ឆ្អែត ពោះ​ទារក​ហាក់​ប្រែ​ជាធំ​ដូច​ហើមពោះ​អ៊ីចឹង​។​

-​កូនង៉ែត​យំ​ច្រើន ការ​ហើមពោះ​ក៏​កើតឡើង​ចំពោះ​ទារក ដែល​យំយែក​ច្រើន​ផងដែរ ដោយសារតែ​ខ្យល់​ចូលក្នុង​ពោះវៀន​ច្រើនពេក​។​

-​កូនង៉ែត​ដែល​បំបៅ​ដោយ​ដប​ទឹកដោះគោ កូនង៉ែត​ដែល​បំបៅ​ដោយ​ដប​ទឹកដោះគោ​មួយចំនួន ក៏​អាច​កើត​បញ្ហា​ហើមពោះ​ដែរ ព្រោះ​ក្បាល​ដប​នោះ​មិន​ជួយ​រាំង​ទប់​ខ្យល់​ក្នុង​ដប​ទេ ដែល​ជាហេតុ​ធ្វើឱ្យ​ខ្យល់​ក្នុង​ដប​ចូលក្នុង​ពោះវៀន​ទារក​។​

​ការ​ហើមពោះ​ដែលជា​បញ្ហា​គ្រោះថ្នាក់​

​ការ​ហើមពោះ​ដែលជា​បញ្ហា​គ្រោះថ្នាក់ គឺ​ទារ​កមាន​ពោះ​ហើមប៉ោង​ខ្លាំង រួមជាមួយ​នឹង​សញ្ញា​គ្រោះថ្នាក់​ផ្សេងៗ​ទៀត​ដូចជា ក្ដៅខ្លួន​, ក្អួត​ញឹកញាប់​, លាមក​រាគ​ខុសពី​ធម្មតា​ឬ​មាន​ឈាម​ឬ​ទល់លាមក​, ហើម​ជើង​, ការ​បៅ​ថយចុះ​និង​សន្លឹម ដេក​មិន​បើកភ្នែក​ឬ​មិន​លេង​ដូច​ធម្មតា​។​

​ដូច្នេះ​ប្រសិនបើ​មាន​រោគសញ្ញា​ដូច​បាន​រៀបរាប់​នេះ អ្នក​គួរ​យក​កូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ដោះស្រាយ​បញ្ហា​បាន​ទាន់ពេលវេលា​៕

 ពាក្យគន្លឹះ  សុខភាពទារកហើមពោះ

ព័ត៌មានផ្សេងទៀត

មនុស្ស​ប្រកប​របរ​៣​ប្រភេទ​ប្រឈម​នឹង​ហានិភ័យ​នៃ​ជំងឺមហារីក​សួត​កម្រិត​ខ្ពស់​

ប្រភេទ​អាហារ​ដែល​ជួយ​ឱ្យ​ថ្លើម​មាន​សុខភាព​ល្អ​

គុណវិបត្តិនៃការទទួលទានអាហារហឹរ!

វិធី​ងាយៗ​ជួយ​ការពារ​អា​ការពុល​ឡាន​

ការ​រលាក​ស្បែក​និង​ជ្រុះ​សក់​ដែល​បណ្តាលមកពី​ការជក់បារី​

ហើមពោះ​ញឹកញាប់​អាច​បណ្តាលមកពី​ជំងឺមហារីក​៦​ប្រភេទ​

៤​ចំណុច​ដែល​ធ្វើឱ្យ​មនុស្ស​ស្រី​ប្រឈម​នឹង​ជំងឺមហារីក​ដោយ​មិន​ដឹងខ្លួន​

 គុណសម្បត្តិ និងគុណវិបត្តិរបស់គ្រាប់ជីចំពោះសុខភាព និងសម្រស់

អ្នកផ្សេង​អាច​ល្អ​ចំពោះ​សុខភាព តែ​ក្រុមមនុស្ស​ទាំងនេះ​មិនគួរ​ទទួលទាន​ផ្លែ​បឺរ​ទេ​

«ផ្កាក្រចក»បង្ហាញប្រាប់អ្វីខ្លះពាក់ព័ន្ធនឹងបញ្ហាសុខភាព?