ភូមិ​៤​ទៀត​ក្នុង​ក្រុង​សៀមរាប​ត្រូវ​កំណត់​ជា​តំបន់​ក្រហម​ដោយមាន​ករណី​ឆ្លងកូវី​ដ​ស្មុគស្មាញ​

10-06-2021 3:53 pm 797

​ភូមិ​ចំនួន​៤​ទៀត​ស្ថិតនៅក្នុង​ក្រុង​សៀមរាប ខេត្ដ​សៀមរាប ត្រូវបាន​កំណត់​ជា​តំបន់​ក្រហម ក្រោយ​រកឃើញ​ករណី​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩​ទៅលើ​សព​ឈ្មោះ​ឃន់ ឃាន អាយុ​៥៦​ឆ្នាំ ដែល​បាន​ទទួលមរណភាព​នៅ​ព្រឹក​ថ្ងៃទី​១០​មិថុនា​នេះ ហើយ​ករណីនេះ​ទៀតសោត​មាន​ទំនាក់ទំនង​ស្មុគស្មាញ​ជាមួយ​ប្រជាពលរដ្ឋ​។ ភូមិ​ទាំង​៤​នោះ​រួមមាន ភូមិរ​ការ​ធំ ភូមិ​ព្រៃធំ ភូមិ​ចន្លោ​ង និង​ភូមិស្រ​ង៉ែ នៃ​សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ខេត្ដ​សៀមរាប​។ នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​លិខិត​ចេញ​នា​ថ្ងៃទី​១០​មិថុនា​។​

​តាមរយៈ​លិខិត​ដដែល​បានឱ្យដឹងដែ​រថា ឈ្មោះ​ឃាន សុឃួច ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ ជា​កូន​របស់​ឈ្មោះ​ឃុន ឃាន ដែល​បម្រើការ​ជា​បុគ្គលិក​បើកបរ​រថយន្ដ​នៅ​ធនាគារ​អេស៊ីលីដា​សាខា​សូទ្រនិគម និង​ភរិយា ត្រូវបាន​រកឃើញ​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩​ផងដែរ កាលពី​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២១​។ បន្ទាប់ពី​រកឃើញ​វិជ្ជមាន​ក្រុមការងារ​បាន​ចុះ​ស្រាវជ្រាវ​និង​រកឃើញថា ការចម្លង​ជំងឺ​កូវី​ដ​-១៩​ទៅ​ក្រុមគ្រួសារ​គឺមាន​ប្រភព​មកពី​កូនប្រុស​មានឈ្មោះ​ឃាន សុឃួច​។ ឈ្មោះ​ឃាន សុឃួច​ក៏មានទំនាក់ទំនង​ជា​មួយ​មនុស្សនិង​ទីតាំង​ជាច្រើន​ផងដែរ តាំងពី​ថ្ងៃទី​២១ ខែ​ឧសភា ដល់​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២១​។ 

​ដូច្នេះ​រដ្ឋបាល​ខេត្ដ​សូម​ប្រកាស​ឱ្យ​អ្នក​ដែល​បាន​ពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ ឬ​ទីតាំង​ដែល​អ្នក​វិជ្ជមាន​បាន​មាន​ទំនាក់ទំនង សូម​រួសរាន់​ធ្វើ​ចត្ដា​ឡីស័​កនៅ​តាម​ផ្ទះក្នុង​ក្រុមគ្រួសា​ររៀងៗ​ខ្លួន​១៤​ថ្ងៃ ហើយ​បើ​មាន​អា​ការៈមិន​ស្រួល​សូម​ទៅយក​សំណាក​ធ្វើតេស្ដ​ជា​ចាំបាច់​។

គួរ​បញ្ជាក់ថា រដ្ឋបាល​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២១ ក៏​បានសម្រេច​កំណត់​តំបន់​ក្រហម​នៅ​ភូមិសាស្ដ្រ​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម​, តំបន់​លឿងទុំ នៅ​ភូមិសាស្ដ្រ​ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង និង​តំបន់​លឿង នៅ​ភូមិសាស្ដ្រ​ឃុំ​កំពង់ក្ដី ស្រុក​ជីក្រែង ខេត្តសៀមរាប​ផងដែរ​។ រដ្ឋបាល​ខេត្ដ​សៀមរាប​ក៏​បានសម្រេច​បិទ​ខ្ទប់​ភូមិសាស្ដ្រ​ដែលមាន​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​នេះ​ជា​បណ្ដោះអាសន្ន​រយៈពេល​២​សប្ដាហ៍​នេះ គឺ​ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​២២ ខែមិថុនា ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ នៅក្នុង​សហគមន៍​ស្រុក​សូទ្រនិគម និង​ស្រុក​ជី​ក្រែង​។ 

​ការផ្ទុះ​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ ក្នុង​សហគមន៍​ស្រុក​សូទ្រនិគម និង​ស្រុក​ជីក្រែង​នេះ កើតឡើង​ដោយសារ​មាន​ការជួបជុំ​មិនចាំបាច់​មួយ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​នៅក្នុង​ភោជនីយដ្ឋាន​ពិភព​ធម្មជាតិ ដែល​ក្នុងនោះ​មាន​អធិការ​ស្រុក​សូទ្រនិគម សមាជិក​ក្រុមប្រឹក្សា​ស្រុក មេឃុំ​កំពង់​ឃ្លាំង​ជាដើម ក៏បាន​រកឃើញ​ករណី​វិជ្ជ​មានកូ​វីដ​នេះ​ជា​បន្តបន្ទាប់​ផងដែរ​៕ 

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត

 ចិនថាអាមេរិកគួរតែជាប្រទេសបន្ទាប់នៅក្នុងការស៊ើបរកប្រភពដើមវីរុសកូវីដ-១៩

 ខេត្ត​តាកែវ​មាន​មនុស្ស​៣​នាក់​ទៀត​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​-១៩

ករណីឆ្លងជំងឺកូវីដ-១៩បន្តកើនឡើងជាង១៧៧លាន៨សែននាក់ទូទាំងពិភពលោក

កូវី​ដ​-១៩​នៅ​កម្ពុជា​៖ មាន​អ្នក​ឆ្លង​ថ្មី​៦២៥​នាក់​ទៀត និង​ជា​សះស្បើយ​៧០៥​នាក់​

រដ្ឋបាល​ខេត្ត​សៀមរាបសម្រេច​បន្ត​ហាមឃាត់​ការលក់ដូរ និង​ការជួបជុំ​ពិសារ​គ្រឿង​ស្រវឹង​

រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​៦៩៣​នាក់​ទៀត សរុប​កើន​ដល់​ជាង​៤​ម៉ឺន​នាក់​

ករណីឆ្លងជំងឺកូវីដ-១៩បន្តកើនឡើងជាង១៧៧លាន៣សែននាក់ទូទាំងពិភពលោក

អាជ្ញាធរ​ខេត្ត​កំពត​បន្ត​រកឃើញ​អ្នកឆ្លង​ជំងឺ​កូវី​ដ​២៩​នាក់​ទៀត​នៅ​ថ្ងៃនេះ​

 រដ្ឋបាល​ខេត្ត​ចំនួន​១២​ប្រកាស​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ថ្មី​

សព​លោកយាយ​ទេ​វនាដ​និម្មិត​ឯម ធា​យ តេស្ត​រកឃើញ​វិជ្ជ​មានកូ​វីដ​១៩