កម្ពុជាស្នើហ្វីលីពីនជំរុញកំណើនអ្នកទេសចរមកកម្ពុជាបន្ថែមក្រោយស្ថានភាពកូវីដធូរស្រាល

10-06-2021 3:39 pm 89

លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើដល់ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជាជួយជំរុញភ្ញៀវទេសចរហ្វីលីពីនមកទស្សនានៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ក្រោយស្ថានភាពជំងឺកូវីដ-១៩បានធូរស្រាលឡើងវិញ ខណៈដែលពេលនេះកម្ពុជាកំពុងតែរៀបចំផែនការទទួលយកភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួច ឬមកពីកន្លែងដែលមានហានិភ័យទាបមកទស្សនានៅកន្លែងដែលមានសុវត្ថិភាព។ ការស្នើសុំនេះធ្វើឡើងក្នុងឱកាសសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោកស្រីMaria Amerita C. Aquino ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជានៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។ 

រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះបានបន្ថែមថា បច្ចុប្បន្នក្រសួងទេសចរណ៍កំពុងសិក្សានិងរៀបចំឯកសារទស្សនទានស្តីពីកញ្ចប់ទេសចរចាក់វ៉ាក់សាំង ក្នុងគោលដៅពិនិត្យលទ្ធភាពសម្រាប់ប្រទេសដែលមានហានិភ័យទាបបានមកទស្សនានៅប្រទេសកម្ពុជាក្នុងតំបន់ដែលមានសុវត្ថិភាព ដោយគោរពតាមវិធានសុវត្ថិភាពរបស់ប្រទេសកម្ពុជា គឺធ្វើយ៉ាងណាចូលរួមទប់ស្កាត់នូវជំងឺកូវីដ-១៩។ ទាំងនេះគឺជាផ្នែកមួយនៃការត្រៀមលក្ខណៈឈានឆ្ពោះទៅត្រៀមខ្លួនរបស់កម្ពុជា ដើម្បីធ្វើទទួលជាម្ចាស់ផ្ទះក្នុងការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ខាងមុខ។

ឆ្លើយតបនឹងសំណើររបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជាក៏បានឯកភាពនឹងជួយជំរុញបន្ថែមឱ្យបានកំណើនអ្នកទេសចរមកទស្សនានៅកម្ពុជា ព្រមទាំងជំរុញឱ្យមានការចូលរួមបណ្តុះបណ្តាលលើវិស័យទេសចរណ៍ផងដែរក្រោយស្ថានភាពកូវីដបានធូស្រាល។

លោកស្រីឯកអគ្គរដ្ឋទូតក៏បានអរគុណដល់រដ្ឋាភិបាលកម្ពុជាដែលមានសណ្តានចិត្តល្អ បានផ្ដល់ការចាក់វ៉ាកសាំងដល់ពលរដ្ឋហ្វីលីពីនដែលធ្វើការនៅក្នុងប្រទេសកម្ពុជា។ លោកស្រីបង្ហាញការជឿជាក់យ៉ាងមុតមាំថាពន្លឺថ្មីនៃការរីកចម្រើនរបស់ឧស្សាហកម្មទេសចរណ៍កម្ពុជានឹងរះឡើងក្នុងពេលឆាប់ៗខាងមុខ អាស្រ័យដោយសក្តានុពលដ៏សម្បូរណ៍បែបនៃបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្រ្ត និងធនធានធម្មជាតិ៕ ដោយ៖ស៊ូ សូរិយា 

ព័ត៌មានផ្សេងទៀត

ក្រសួងទេសចរណ៍​​​ជម្រុញ​សហគ្រិន​វ័យក្មេង​​កម្ពុជា​បង្ហាញ​សមត្ថភាព​លើ​ឆាក​អន្តរជាតិ​​​

 ថ្ងៃទី១៥មិថុនាជាខួបលើកទី៥៩ នៃជ័យជម្នះរឿងក្ដីប្រាសាទព្រះវិហារ

 ​តើ​ពលរដ្ឋ​កម្ពុជា​ពិតជា​មិនចេះ​ចិញ្ចឹម​ត្រី​ដូច​​មតិ​មួយចំនួន​លើកឡើង​មែន​ទេ​?​

លោក​ឌុយ​ទែ​តេ​នឹងមិន​សហការ​ជាមួយ​ICC​នៅក្នុង​ការស៊ើបអង្កេត​ឡើយ​

 ICCស្នើបើកការស៊ើបអង្កេតអំពើឃាតកម្មក្នុងការបង្រ្កាបគ្រឿងញៀននៅហ្វីលីពីន

 ​អ្នកនយោបាយ​និង​អ្នកវិភាគ​៖​កម្ពុជា​-​អា​មរិក​ត្រូវតែមាន​​ភាពច្បាស់លាស់​និង​ទំនុកចិត្ត​គ្នា​​

 លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​អរគុណ​ឆែក​ដែល​លុប​បំណុល​មួយចំនួនធំ​ពី​កម្ពុជា​

 ពលរដ្ឋ​កម្ពុជា​ជិត​២៩%​ហើយ​​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​បើ​ធៀប​នឹង​គោលដៅ​១០​លាន​នាក់​​

 ក្រសួង​ការពារ​ជាតិ​ស្នើឱ្យ​អាមេរិក​ឈប់​បង្កើត​ស៊ីណា​រី​យ៉ូ​ដែល​នាំមក​នូវ​ភាពអវិជ្ជមាន​ដល់​កម្ពុជា​

វ៉ាក់សាំងការពារកូវីដ-១៩ចំនួន១លានដូសទៀតបានដឹកមកដល់កម្ពុជា