នាយករដ្ឋមន្ដ្រី​៖​ក្នុងស្ថានភាព​នេះ​គ្មាន​ភាពចាំបាច់​ត្រូវ​ប្រមូលផ្ដុំ​ពលរដ្ឋ​ឱ្យ​បោះឆ្នោត​សាកល្បង​ឡើយ​

10-06-2021 8:50 am 3943

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន បានចេញ​សារ​សំឡេង​បន្ទាន់​មួយ​បញ្ជា​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ការប្រមូលផ្ដុំ​ប្រជាពលរដ្ឋ​មក​ហ្វឹកហ្វឺន​សម្រាប់​ការបោះឆ្នោត​សាកល្បង ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កត់ឆ្នាំ២០២១​។ លោក​បាន​សង្កត់ធ្ងន់ថា ក្នុងខណៈពេល​នេះ​គឺជា​ពេល​ត្រូវ​ប្រមូល​កម្លាំង​ដើម្បី​ចូលរួមប្រ​ប្រយុទ្ធប្រឆាំ​ង​នឹង​ជំងឺ​កូវី​ដ​-១៩ ដូច្នេះ​ពុំមាន​ភាពចាំបាច់​ត្រូវ​បោះឆ្នោត​សាកល្បង​នោះទេ​។ លោក​បញ្ជា​ឱ្យ​អភិបាល​រាជធានី​-​ខេត្ដ​ទាំងអស់ សូម​បញ្ឈប់​ការប្រមូល​ប្រជាជន​មក​បណ្ដុះបណ្ដាល​សម្រាប់​ការបោះឆ្នោត​សាកល្បង ចាប់ពី​ពេល​ទទួល​បទបញ្ជា​តទៅ​។ សូម​ស្ដាប់​ប្រសាសន៍​របស់​លោកនាយក​រដ្ឋមន្ដ្រី​...

​សំឡេង​លោក​នាយករដ្ឋមន្ដ្រី​៖

​គួរ​បញ្ជាក់ថា ការបោះឆ្នោត​សាកល្បង​ដែលរៀបចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១​។ ដោយសារតែ​ស្ថានភាព​នៃ​ការវាយលុក​នៃ​ជំងឺ​កូវី​ដ​-១៩​បាននិងកំពុង​បន្ដ ដូច្នេះ​លោក​នាយករដ្ឋមន្ដ្រី​ក៏​សម្រេច​ដាក់បទបញ្ជា​ឱ្យ​លុបចោល​ដំណើរការ​នេះ​ជាបន្ទាន់​៕

ដោយ​៖ ពេញ ផេង​

ព័ត៌មានផ្សេងទៀត

លោក​ប្រាជ្ញ ចន្ទ ត្រូវបាន​ជ្រើសតាំង​ជា​បេក្ខជន​ប្រធាន​គ​.​ជ​.​ប​

រដ្ឋសភា​បញ្ជូន​បេក្ខជន​២​រូប​ឲ្យ​គណបក្ស​ប្រជាជន​ជ្រើសរើស​ជា​ប្រធាន​គ​.​ជ​.​ប​ថ្មី​

គ​.​ជ​.​ប​សម្រេច​លើក​ចោលការ​អនុវត្ដ​ការបោះឆ្នោ​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់

លោក​ស៊ិក ប៊ុន​ហុក បាន​លាឈប់​ពី​តំណែង​ជា​ប្រធាន​គ​.​ជ​.​ប​

 ទស្សនកិច្ច​អនុ​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​មក​កម្ពុជា​ពុំ​មាន​លទ្ធផល​អ្វី​ជា​ដុំកំភួន​ទេ​?

លោកនាយក​រដ្ឋមន្ដ្រី​នឹង​ផ្ដោត​លើ​ទិដ្ឋភាព​សំខាន់​បី​ក្នុង​ពេល​ចូលរួម​កិច្ចប្រជុំ​P4G

 នាយករដ្ឋមន្ដ្រី​៖ ទោះ​សព្វថ្ងៃ​មាន​សន្ដិភាព​​ប៉ុន្ដែ​នគរបាល​​នៅតែមាន​តួនាទី​​រក្សា​​សណ្ដាប់ធ្នាប់​សង្គម​

លោក​នាយករដ្ឋមន្ដ្រី​​បង្ហាញ​ការគាំទ្រ​ចំពោះ​ការរៀបចំ​កិច្ចប្រជុំ​ស្ដីពី​​“​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​”​

លោក​នាយករដ្ឋមន្ដ្រី​បញ្ជាក់​ជាថ្មី ពលរដ្ឋ​នៅ​តំបន់​ក្រហមនឹង​ទទួលបាន​វ៉ាក់សាំង​គ្រប់គ្នា​ទាំងអស់​

នាយករដ្ឋមន្ដ្រី​៖ ការបិទផ្លូវ​នា​ពេលកន្លងមក គឺជា​ការបង្ខំចិត្ត​ដើម្បី​កាត់បន្ថយ​ការឆ្លង​និង​ការស្លាប់​