វិធីបណ្តុះកូនក្រូចវល្លិ ឬផាហ្សិន ដោយគ្រាប់

09-06-2021 7:08 pm 90

- ទិញផ្លែក្រូចវល្លិដែលទុំល្អមក ហើយយកគ្រាប់វាចេញ ប្រមាណ១០គ្រាប់ និងយកវាទៅបណ្តុះកាន់តែឆាប់ កាន់តែល្អ ។

- យកគ្រាប់ទាំងនោះ ទៅដាក់ដាំ ក្នុងជម្រៅប្រមាណ២,៥សង់ទីម៉ែត្រ និងត្រូវរក្សាដីឱ្យសំណើមជានិច្ច ។

- គ្រាប់ពូជ នឹងដុះចេញពន្លក ក្នុងរយៈពេលប្រមាណ១០ ទៅ២០ថ្ងៃ ។ គ្រាប់ពូជចាស់ៗ ត្រូវការពេលយូរ ដើម្បីដុះលូតលាស់ ដែលជាទូទៅ ត្រូវចំណាយពេលច្រើនជាងមួយខែឯណោះ ។ ចំណែក គ្រាប់ពូជកូនកាត់ វានឹងពិបាកកក្នុងការដាំដុះបន្តិច ហើយ នៅពេលវាធំលូតលាស់ បានផលជាផ្លែផ្កា រសជាតិរបស់វា ក៏មិនសូវជាល្អប៉ុន្មានដែរ ។

- យើងអាចដកកូនយកទៅដាំ នៅពេលវាមានកម្ពស់ចាប់ពី ២០ ទៅ ២៥ សង់ទីម៉ែត្រ ប៉ុន្តែ ត្រូវចងចាំថា ចៀសវាងអន់ដើម នៅពេលដកកូន សូមកុំឱ្យប៉ះពាល់ទៅដល់ឫសរបស់វាឱ្យសោះ ៕

ព័ត៌មានផ្សេងទៀត

ការរៀបចំបង្គោល និងទ្រើង សម្រាប់ដាំដុះក្រូចវល្លិ

វិធីថែទាំដើមក្រូចវល្លិ ឬក្រូចផាសិន ឱ្យបានផលផ្លែផ្កា

វិធីសាស្រ្តចិញ្ចឹមកង្កែប នៅក្នុងស្បៃ

វិធីតត្រួយ ស្វាយចន្ទី

តិកនិចថែទាំ ដើមរាសី ឱ្យមានសុខភាពល្អ

 ក្រសួងកសិកម្ម​ណែនាំ​ឱ្យ​ប្រយ័ត្ន​ជំងឺ​ដុំ​ពក​ស្បែក​គោ ក្របី ដែល​អាច​បង្ក​ការខាតបង់​ធ្ងន់ធ្ងរ​

វិធីសាស្រ្តចិញ្ចឹមកង្កែប នៅក្នុងស្រះ

វិធីសាកមែក ស្វាយចន្ទី

តិចនិកជ្រើសរើសគ្រាប់ល្ហុងល្អៗ ទៅដាំ

វិធីសាស្រ្តចិញ្ចឹមកង្កែប នៅក្នុងអាងស៊ីម៉ង់