ប្រកួត​ជម្រុះ​World Cup​រវាង​កម្ពុជា​និង​បា​រ៉ែ​ន​យប់​នេះ​មិន​អនុញ្ញាត​ឱ្យ​មាន​អ្នកគាំទ្រ​ផ្ទាល់​ឡើយ​

03-06-2021 3:52 pm 236

​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា និង​ចាប់ផ្ដើម​ប្រកួត​តទល់​ជាមួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​បា​រ៉ែ​ន  នៅវេលា​ម៉ោង​១១៖៣០​នាទី​យប់​នេះ នៅឯ​ទឹកដី​ប្រទេស​បា​រ៉ែ​ន​ដែល​ជា​ការប្រកួត​ជម្រុះ​ជុំ​ទី​២ និង​ជើង​ទី​២​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ដែល​ប្រទេស​កាតា​ធ្វើជា​ម្ចាស់ផ្ទះ​ឆ្នាំ​២០២២​។ ជា​ការកត់សម្គាល់ សម្រាប់​ការប្រកួត​នៅ​យប់​នេះ គឺ​ពុំ​អនុញ្ញាត​ឱ្យ​មាន​អ្នកគាំទ្រ​នៅ​កីឡាដ្ឋាន​ឡើយ​នោះ​ឡើយ​។ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេ​សប៊ុក​របស់​សហព័ន្ធ​កីឡាបាល់ទា​ត់​កម្ពុជា​។​

​ទាក់ទង​នឹង​ជំនួប​រវាង​ក្រុម​ទាំងពីរ​នេះ លោក​Ryu Hirose គ្រូ​បង្គោល​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​លើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​០២ ខែ​មិថុនា​ម្សិលមិញ​ថា “​វា​ពិតជា​មាន​ការប្រកួតប្រជែង​ខ្លាំងណាស់ ដើម្បី​ទទួលបាន​លទ្ធផល​ដែល​យើង​ចង់បាន​នៅក្នុង​ពូ​ល​C​នេះ ប៉ុន្តែ​យើង​មិន​ដែល​បោះបង់​ឆន្ទៈ​ដើម្បី​ប្រជែង​នឹង​ក្រុម​ដទៃ​ទេ​”​។ 

​គ្រូ​បង្គោល​ក្រុម​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បន្ត​ថា “​យើង​បាន​ជ្រើសរើស​កីឡាករ​ថ្មី និង​ក្មេង​មួយចំនួន សម្រាប់​វគ្គ​ជម្រុះ​នេះ​ពីព្រោះ​គោលដៅ​ផ្សេង​ទៀត​របស់​យើង​គឺ SEA GAMES ។ យើង​ចង់ឱ្យ​ពួកគេ​មាន​ឱកាស​លេង និង​ទទួល​បទពិសោធន៍​ដ៏​មាន​តម្លៃ សម្រាប់​ពួកគេ និង​អនាគត​នៃ​បាល់ទាត់​កម្ពុជា​។ យើង​គិតថា ពូកគេ​មាន​សក្តានុពល​ក្នុង​ការប្រយុទ្ធ បើ​ប្រៀបធៀប​ជាមួយ​កីឡាករ​ដែល​មាន​បទពិសោធន៍​មួយចំនួន ពួកគេ​មាន​ទំនុកចិត្ត​ខ្ពស់​។ បា​រ៉ែ​ន​គឺជា​ក្រុម​ល្អ​ទាក់ទង​នឹង​សមត្ថភាព​រាងកាយ ប៉ុន្តែ​យើង​មិន​ស្ទាក់​ស្ទើរនឹង​ការ​ប្រជែង​ជាមួយ​ពួកគេ​ទេ​”​។​

​សូមបញ្ជាក់​ការប្រកួត​រវាង​ក្រុម​កម្ពុជា និង​ក្រុម​បា​រ៉ែ​ន​យប់​នេះ​នឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់​ពី​ទូរទស្សន៍​BTV និង​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។​

​ក្រៅ​ពី​ជំនួប​ជាមួយ​ម្ចាស់ផ្ទះ បា​រ៉ែ​ន ក្រុម​ជម្រើជាតិ​កម្ពុជា​នឹង​ត្រូវ​បន្ត​ជួប​២​ប្រកួត​ទៀត នៅ​ទឹកដី​បា​រ៉ែ​ន​នេះដែរ គឺ​ប៉ះ​ជាមួយ​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ាក់ នា​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២១ និង​១​ប្រកួត​ចុងក្រោយ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ជម្រើសជាតិ អ៊ីរ៉ង់ នា​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២១៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត

បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ដែល​ត្រូវ​ទៅ​ប្រកួត​ជម្រុះ​World Cup 2022

លោក​Honda នឹង​បន្ត​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​រហូត​ដល់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

U22 កម្ពុជា ចាញ់​ក្រុម U22 មី​យ៉ាន់​ម៉ា ដោយ​បាល់​ប៉េណាល់​ទី​

កម្ពុជា​ស្មើ​​ម្ចាស់​​​​​ផ្ទះហ្វីលីពីន ១-១ ក្នុងជំនួបស៊ីហ្គេម​​​លើកទី៣០

គោព្រៃ​​កម្ពុជា​​ពិតជា​មិនទាន់​មាន​​សមត្ថភាព​​គ្រប់គ្រាន់​​ត​ទល់នឹង​​អ៊ីរ៉ង់​បានទេ​

ក្រុមជម្រើសជាតិកម្ពុជា ធ្វើដំណើរទៅប្រទេសអ៊ីរ៉ង់ ត្រៀមប្រកួតវគ្គជម្រុះ FIFA World Cup

ថៃ​ប្រកាស​​ត្រៀមខ្លួន​​សហការ​​ជាមួយ​ប្រទេស​​អាស៊ាន​​ធ្វើជា​ម្ចាស់ផ្ទះWorld Cup

FIFA​​ប្រកាស​​​World Cup​​ឆ្នាំ​២០២២​​នឹង​ធ្វើឡើង​​តែ​៣២​​ក្រុម​ដដែល​

ប្រធាន​FIFA៖​​ទោះ​មាន​ច្រើន​​ក្រុម​​ចូលរួម តែ​ខ្ញុំ​រំពឹង​​World Cup ២០២២​​នឹង​រៀបចំ​​បានល្អ​

ប្រធាន​FIFA​​ជួប​លោក​​Trump​​ពិភាក្សា​ពី​ការ​រៀបចំ​​World Cup​​ឆ្នាំ​២០២៦