“goWave by RHB” ជា​គេហទំព័រ​ផ្ដល់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ល្អ​បំផុត​មួយ​នៅ​កម្ពុជា​ចាប់ផ្ដើម​ដំណើរការ​ហើយ​

02-06-2021 5:29 pm 232

​ធនាគារ អ អេច ប៊ី ខេ​ម​បូឌា បាន​ទទួល​ការអនុញ្ញាត​ឱ្យ​ដាក់​ដំណើរការ​គេហទំព័រ​ផ្ដល់​ចំណេះដឹង​ផ្នែក​ហិរញ្ញ​វត្ថុ​ដ៏​ថ្មី​សន្លាង​មួយ​នៅក្នុង​ប្រទេស​កម្ពុជា នោះ​គឺ​កម្មវិធី “goWave by RHB”​។ “goWave by RHB”​ ជា​ប្រព័ន្ធ​មាតិកា​កម្មវិធី​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ឌីជីថល​គ្រប់​ជ្រុងជ្រោយ ដែល​បាន​បង្កើតឡើង​ដើម្បី​លើកកម្ពស់​បន្ថែមទៀត​នូវ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ក្នុងចំណោម​យុវជន​កម្ពុជា តាមរយៈ​អត្ថបទ​ខ្លីៗ​ដ៏​មាន​អត្ថប្រយោជន៍ រួម​ជាមួយ​វីដេអូ​ខាប់​ស៊ុល​។ ឧបរក​ណ៍​ហិរញ្ញវត្ថុ​នេះ​ទៀតសោត មាន​ការរីក​សាយភាយ​ទៅក្នុង​បណ្តុំ​ព័ត៌មាន​ឌីជីថល ដូចជា​តាមរយៈ​គេហទំព័រ​របស់ខ្លួន និង​តាម​ប្រព័ន្ធ​កម្មវិធី​បណ្តាញ​សង្គម​ផ្សេងៗ​ផងដែរ​។​

​បើ​តាម​ការលើកឡើងរ​បស់​លោក​Wong Kee Poh នាយក​ប្រតិបត្តិ​/​អគ្គនាយក​របស់​ធនា​គារ អ អេច ប៊ី ខេ​ម​បូឌា កម្មវិធី​“goWave by RHB” ធ្វើការ​ណែនាំ សម្របសម្រួល និង​ផ្តល់​អំណាច​ដល់​យុវជន​កម្ពុជា​ឆ្ពោះទៅរក​ការសម្រេច​បាន​គោលដៅ​ហិរញ្ញវត្ថុ​របស់​ពួកគេ​។ គំនិត​ផ្តួចផ្តើម​នេះ​កំពុង​ត្រូវបាន​រៀបចំឡើង​ជា​បី​ដំណាក់កាល ដោយ​ដំបូង​ចាប់ផ្តើម​ជាមួយ​នឹង​គេហទំព័រ​កម្មវិធី “goWave by RHB”​។ បន្ទាប់មក​នឹង​មាន​កម្មវិធី “goWave Lite Mobile App” ដែល​ផ្តល់​នូវ​ការរួម​បញ្ចូល​ប្រព័ន្ធ​ធនាគារ​ដែល​បាន​កែលម្អ​។ នៅ​ទីបំផុត​នឹង​មាន​ការផ្តល់ជូន​នូវ​ផលិតផល​ធនាគារ​មួយឈុត​ពេញ ដោយ​បំពេញ​ទាំងស្រុង​នូវ​សេវាកម្ម​គ្រប់​ជ្រុងជ្រោយ​ផ្តល់ជូន​សម្រាប់​ប្រជាជន​កម្ពុជា​វ័យក្មេង​។​

​លោក​Wong​បាន​បន្ថែមថា “​គំនិត​ផ្តួចផ្តើម​នេះ​លើកឡើង​អំពី​ទស្សនៈ​យល់​ឃើញ​រយៈពេល​វែង ឆ្ពោះទៅ​រក​ការរៀបចំ​យុវជន​ជំនាន់​ថ្មី ដោយ​ផ្តល់ឱ្យ​ពួកគេ​នូវ​ការអប់រំ មធ្យោបាយ និង​ដំណោះស្រាយ​ដែល​ចាំបាច់​ដើម្បី​ធ្វើ​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​នៅក្នុង​ជីវិត​មនុស្ស​ពេញវ័យរ​បស់​ពួកគេ​”​។ 

​គួរ​ជម្រាបជូន​ថា ក្នុងចំណោម​លក្ខណៈ​ពិសេស​និង​ប្រធានបទ​ជាច្រើន​ដែលមាន​ផ្តល់​ជូន​តាមរយៈ​កម្មវិធី “goWave by RHB” រួមមាន​៖ ហិរញ្ញវត្ថុ (Finance 101) ការ​សន្សំ​និង​ថវិកា (Save and Budget) បែបផែន​ជីវិត​រស់នៅ (Lifestyle) កម្ចី (Borrow) ការវិនិយោគ (Invest) ក៏​ដូច​ជា​មធ្យោបាយ​នានា​ដើម្បី​ជួយ​អ្នក​នៅ​ក្នុង​ការរៀបចំ​ផែនការ​ហិរញ្ញវត្ថុ​របស់​អ្នក​។ 

​ក្នុង​មុខងារ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​គ្រប់យ៉ាង​ក្នុង​ប្រព័ន្ធ​តែមួយ កម្មវិធី “goWave by RHB”​ អនុញ្ញាត​ឱ្យ​អ្នកប្រើប្រាស់​មាន​ទំនាក់ទំនង​ជាមួយ​កម្ម​វិធី​chatbot​ស្វ័យប្រវត្តិ តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ដោយ​ផ្តល់ឱ្យ​ពួកគេ​នូវ​ព័ត៌មាន​ថ្មីៗ​បំផុត​នៅលើ​គេហទំព័រ បណ្តាញ​សង្គម​ឌីជីថល និង​ការណែនាំ​អំពី​អំ​ណា​ន​ដែល​ពាក់ព័ន្ធ​។ លើស​ពី​នោះ​ទៅ​ទៀត សិក្ខាសាលា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ក៏​អាច​ត្រូវបាន​រៀបចំ​ធ្វើឡើង​ដោយ​អ្នកដឹកនាំ​គោល​គំនិត​គន្លឹះ​ក្នុង​បណ្តាញ​សង្គម ដើម្បី​ពិភាក្សា​អំពី​ប្រធានបទ​ហិរញ្ញ​វត្ថុ​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​និង​មាន​ប្រយោជន៍​។ 

​សរុបមក តាមរយៈ​ការ​បើកសម្ពោធ​កម្មវិធី​បណ្តាញសារព័ត៌មាន​សង្គម​តាម​អ៊ីនធឺណិត​ពិសេស​តែ​មួយ​គ្មាន​ពីរ កម្មវិធី “goWave by RHB” គឺជា​ប្រព័ន្ធ​កម្មវិធី​សហគមន៍​ឌីជីថល​ដែល​គូសបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​ធនា​គារ អ អេច ប៊ី ខេ​ម​បូឌា នៅ​ក្នុង​ការជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​នៅក្នុង​ផ្នែក​ឌីជីថល​នីយកម្ម ក្នុង​ក្របខណ្ឌ​វិស័យ​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។  សូមបញ្ជាក់ថា ​កម្មវីធីសម្ពោធនេះត្រូវបានប្រព្រឹត្តឡើងនៅថ្ងៃទី០២ ខែមិថុនា ហើយអ្នកចូលរួមទាំងអស់ស្ថិតក្នុងការទទួលខុសត្រូវដេាយការពាក់ម៉ាស់ និងរក្សាគម្លាតពីគ្នា។​ លោកអ្នក​អាច​ចូល​ទៅកាន់​គេហទំព័រ​“goWave by RHB” ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម តាមរយៈតំណភ្ជាប់ https://gowave.rhbgroup.com.kh/ និងទំព័រហ្វេសប៊ុក https://www.facebook.com/goWavebyRHB ៕

សូមទស្សនាវីដេអូនៃកម្មវិធីបើកសម្ពោធខាងក្រោម៖

 ពាក្យគន្លឹះ  ធនាគារRHBកម្មវិធីgoWave

ព័ត៌មានផ្សេងទៀត

Samsung Galaxy A32 5G​ និង Galaxy A32 !!! ​ស្មា​ត​ហ្វូន​មក​ថ្មី​ តម្លៃ​ហុងស៊ុយ​ ជាមួយ​សេវា 5G ​ដាក់លក់​ផ្លូវការ​ក្នុងប្រទេស​កម្ពុជា​ហើយ​…!​

ក្រុមហ៊ុនស្រា​បៀរ​ABC​នឹង​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ចិន​បែប​ពិសេស​អស្ចារ្យ​មួយ​នាពេល​មុខ​នេះ​

សៀវភៅ​​«​​កម្រង​កំណាព្យ​ពី​ដួងចិត្ត​»​​​បាន​ជម្រុញ​ការអាន​នៅ​កម្ពុជា​​​

ស្វាគមន៍ Samsung Galaxy A12 ទើប​នឹង​ចេញលក់​ក្នុងប្រទេស​កម្ពុជា ពិតជា​ឡូយ​លើស​ពី​ការរំពឹងទុក …!!

កាន់តែ​ទំនើប និង​អស្ចារ្យ​ទៅហើយ​…! សាម​សុង បាន​នាំយក​ទូ​ថែរក្សា និង​សម្អាត​សម្លៀក​បំពាក់ (AirDresser) ដ៏​ទំនើប និង​វៃឆ្លាត​បំផុត​នឹកស្មាន​មិន​ដល់​…!!

ឃើញ​ថា​អស្ចារ្យ​មែន​…! Galaxy Note 20 | 20 Ultra…​ជួយ​ឱ្យ​លោក​អ្នក​បំពេញ​ការងារ​កាន់តែ​ងាយស្រួល​…​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ការកម្សាន្ត​កាន់តែ​រីករាយ​គ្រប់ពេល​…!!

​ក្រុមហ៊ុន សាម​សុង បិទ​វគ្គ​បណ្តុះបណ្តាល Samsung Tech Institute សម្រាប់​ឆ្នាំ​២០២០​នៅ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស​!

ជម្រើស​ម៉ាស៊ីនត្រជាក់​ដ៏​វៃឆ្លាត​បំផុត​របស់ ​សាម​សុង​ ដែល​អាច​កម្ចាត់​មេរោគ ​បាក់តេរី ផ្តល់​ខ្យល់​បរិសុទ្ធ និង​សន្សំសំចៃ​ខ្ពស់បំផុត​ផ្តាច់​គេ​…!!​

គ្រីស្ទ​ម៉ាស់​ឆ្នាំ​ហ្នឹង​ត្រៀម​កាដូ​ជូន​ខ្លួន​ឯង និង​មនុស្ស​ជា​ទី​ស្រឡាញ់​ហើយ​នៅ​?

ទូ​ទឹកកក សាម​សុង ​Twin Cooling Plus™​ ជួយ​ឱ្យ​បន្លែ ផ្លែឈើ ត្រី​សាច់ កាន់តែ​ស្រស់​បានយូរ​លើស​ទូទឹកកក​ធម្មតា​ និង​រក្សា​រសជាតិ​ដើម​បានល្អ​បំផុត​…!​