និស្សិតមីយ៉ាន់ម៉ាពហិកាមិនវិលត្រឡប់ទៅសាលារៀនដើម្បីប្រឆាំងរបបយោធា

01-06-2021 5:53 pm 222

សាលារៀននៅមីយ៉ាន់ម៉ាត្រូវបានរបបយោធាអនុញ្ញាតឱ្យចាប់ផ្តើមបើកដំណើរការឡើងវិញជាលើកដំបូងនៅថ្ងៃអង្គារទី១ខែមិថុនា បន្ទាប់ពីត្រូវបានបិទអស់រយៈពេលជាងមួយឆ្នាំដោយសារការរីករាលដាលជំងឺកូវីដ-១៩ ក្រោយមកក៏បន្តបិទដោយសារមានរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៊ីវិល។ ប៉ុន្តែគ្រូនិងសិស្សជាច្រើននាក់ប្រឆាំងនឹងរបបយោធា ដោយបានធ្វើពហិកាមិនព្រមវិលត្រឡប់ទៅរកការងារបង្រៀន ឬចុះឈ្មោះចូលរៀនវិញនោះទេ បើទោះបីជាយោធាបានអំពាវនាវដល់បុគ្គលិកអប់រំឱ្យមានភាពអត់ធ្មត់ហើយបើកដំណើរការសាលាវិញក្តី។ ព្រមជាមួយគ្នានោះក្រុមសកម្មជនដែលតវ៉ាប្រឆាំងនឹងរបបយោធាមិនលើកទឹកចិត្តឱ្យឪពុកម្តាយចុះឈ្មោះហើយបញ្ជូនកូនទៅសាលានោះទេ ដោយចោទប្រកាន់ថាសកម្មភាពទាំងនោះគឺជាការគោរពនិងគាំទ្ររបបយោធា។

គ្រូបង្រៀននៅសាលារដ្ឋទាំងអស់នាំគ្នាស្លៀកពាក់ឯកសណ្ឋានបៃតងនិងសដែលត្រូវបានកំណត់ដោយក្រសួងអប់រំ បានលេចធ្លោឡើងនៅក្នុងសកម្មភាពបាតុកម្មទ្រង់ទ្រាយធំដោយចូលរួមជាមួយកម្មករផ្លូវ ដែក វេជ្ជបណ្ឌិត និងមន្រ្តីរាជការស៊ីវិលតាមដងផ្លូវ។ បើទោះបីជាថ្នាក់សាកលវិទ្យាល័យមួយចំនួនបានត្រលប់ចូលរៀនវិញហើយក៏ដោយ ប៉ុន្តែការធ្វើពហិការបានបញ្ជាក់ឱ្យឃើញថានិស្សិត ព្រមសាស្ត្រាចារ្យបង្រៀនភាគច្រើនគឺអវត្តមាន។ និស្សិតសិក្សាដេប៉ាតឺម៉ង់ភាសាអង់គ្លេសម្នាក់នៅសាកលវិទ្យាល័យមួយក្នុងទីក្រុងម៉ាវឡាំយីន (Mawlamyine)បាននិយាយថាមួយថ្នាក់រៀនមានសិស្សជិត១០០នាក់ តែគ្មានមិត្ដភក្ដិណាម្នាក់ទៅសាលានោះឡើយ ដូចនេះខ្ញុំក៏សម្រេចចិត្តមិនទៅដែរ។

យោងតាមកាសែត Global New Light of Myanmar បានអោយដឹងថានៅសាលាមួយ ជិតរដ្ឋធានីណៃពិដោ មាននិស្សិតមួយក្រុមបានសម្តែងបទចំរៀងមួយក្នុងការបើកពិធី«ចុះឈ្មោះចូលរៀនថ្នាក់ជាតិ»នៅចំពោះមុខរដ្ឋមន្រ្តីក្រសួងអប់រំ។ ប៉ុន្តែនៅវិទ្យាល័យមួយនៅកណ្តាលតំបន់Central Sagaing region បានសរសេរពាក្យស្លោកនិង លាបពណ៌ក្រហមពាសពេញនៅខាងមុខអាគារ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដដែលបានបង្ហាញពាក្យស្លោកទាំងនោះមានន័យថា« យើងមិនចង់បានគ្រូជាអ្នកបម្រើយោធាទេ...យើងមិនចង់បានគ្រូដែលជាជនក្បត់»។

គួរកត់សម្គាល់ថានិស្សិតសាកលវិទ្យាល័យជាកត្តាជំរុញដ៏សំខាន់នៃសកម្មភាពនយោបាយក្រោមការដឹកនាំរបស់យោធាដែលមានអាយុជិត៥ទសវត្សរ៍មកហើយ។ ប៉ុន្តែកាលនោះក៏មានការប្រឆាំងខ្លាំងណាស់ដែរ ដោយបណ្តាលឱ្យមានការបង្ក្រាបយ៉ាងឃោឃៅនូវបុគ្គលប្រឆាំងជាសាធារណៈ។ នៅពេលនោះមាននិស្សិតជាច្រើន ត្រូវបានគេសម្លាប់ចាប់ដាក់គុកឬបណ្តេញចេញហើយសាកលវិទ្យាល័យត្រូវបានបិទទ្វារអស់រយៈពេលជាច្រើនឆ្នាំ។ 

គួររំលឹកថាមានគ្រូបង្រៀនមីយ៉ាន់ម៉ាជាង១២៥.០០០នាក់ត្រូវបានព្យួរពីបទប្រឆាំងរដ្ឋប្រហារ។ គិតចាប់តាំងពីមានភាពវឹកវរដោយសាររដ្ឋប្រហារយោធាមកទល់នឹងពេលនេះមនុស្សជាង៨៤០នាក់ហើយត្រូវបានយោធាសម្លាប់យ៉ាងឃោឃៅនៅក្នុងការតវ៉ា ជាមួយគ្នានេះអង្គការ Save the Childrenបានរាយការណ៍ថាថ្មីនេះយ៉ាងហោចកុមារចំនួន១៥នាក់បានស្លាប់ដែលមានអាយុក្រោម ១៦ ឆ្នាំ ហើយមនុស្សចំនួន៤៤០៩នាក់ត្រូវបានចាប់ឃុំខ្លួនរួមទាំងមេដឹកនាំស៊ីវិលលោកស្រីអ៊ុង សានស៊ូជី និងមេដឹកនាំកំពូលៗរបស់លោកស្រីផងដែរ៕ ដោយ៖ បឿ សុភា

 

ព័ត៌មានផ្សេងទៀត

ប្រព័ន្ធផ្សព្វផ្សាយយោធា​មី​យ៉ាន់​ម៉ា​ចោទ​ក្រុម​ឧទ្ទាម​ថា​បានសម្លាប់​កម្មករសំណង់​២៥​នាក់​

 លោកស្រីអ៊ុងសាន ស៊ូជីរងការចោទប្រកាន់ថ្មីមួយទៀតពីបទពុករលួយដីធ្លី

 ធ្លាក់​យន្តហោះ​យោធា​នៅ​មី​យ៉ាន់​ម៉ា​ស្លាប់​មនុស្ស​១២​នាក់​

 រដ្ឋមន្ត្រី​អាស៊ាន​ដាក់​សម្ពាធ​ឱ្យ​មី​យ៉ាន់​ម៉ា​​​ពន្លឿន​ការដោះស្រាយ​វិបត្តិ​

 ថៃ​ព្រួយបារម្ភ​ពី​អំពើហិង្សា​ដែល​មិនទាន់​បញ្ចប់​នៅ​មី​យ៉ាន់​ម៉ា​

 សហគមន៍អឺរ៉ុបគ្រោងដាក់ទណ្ឌកម្មជាលើកទី៣ដល់របបយោធាមីយ៉ាន់ម៉ា

 វិបត្ដិ​នៅ​មី​យ៉ាន់​ម៉ា​បន្ដ​គ្មាន​ដំណោះស្រាយ ខណៈ​យោធា​កាន់​អំណាច​ចូលដល់​ខែ​ទី​៤

មីយ៉ាន់ម៉ាបន្តផ្អាកជើងហោះហើរអន្តរជាតិរយៈពេលមួយខែទៀតដោយសារវិបត្តិកូវីដ-១៩

លោកស្រីស៊ូជីបង្ហាញខ្លួនផ្ទាល់លើកដំបូងក្នុងតុលាការចាប់តាំងពីមានរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា

 គ្រូបង្រៀន​មី​យ៉ាន់​ម៉ា​ជាង​១២​ម៉ឺន​នាក់​ត្រូវបាន​ព្យួរ​ឈ្មោះ​ដោយសារ​ប្រឆាំង​រដ្ឋប្រហារ​