បញ្ចប់ការបិទខ្ទប់តែស្ថានភាពសេដ្ឋកិច្ចរបស់ពលរដ្ឋពិសេសអាជីវករមិនទាន់ល្អឡើងវិញទេ

31-05-2021 5:50 pm 554

ក្រោយពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលរួចមក ស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក៏ដូចជាអាជីវករពុំទាន់មានភាពល្អប្រសើរនៅឡើយទេ ពិសេសគឺអាជីវករ។ នេះបើតាមលោកង៉ែត ជូអ្នកជំនាញសេដ្ឋកិច្ច។ លោកថាមិនទាន់ល្អប្រសើរព្រោះខណពេលនេះគឺវាមានរយៈពេលខ្លីនៅឡើយ នៃការចាប់ផ្តើមដំណើរការសេដ្ឋកិច្ចឡើងវិញរបស់អាជីវករក្នុងការបើកលក់ដូរ។ យ៉ាងណាមិញអ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា បើទោះបីជាស្ថានភាពសេដ្ឋកិច្ចប្រជាពលរដ្ឋមិនទាន់មានភាពប្រសើរឡើងវិញ វាក៏ការល្អផងដែរដែលអនុញ្ញាតបើកអាជីវកម្មជាថ្មី។ 

សំឡេងលោកង៉ែត ជូ ៖ 

ដោយឡែកសម្រាប់អ្នកលក់ដូរតាមកញ្ច្រែង ឬហៅម៉្យាងទៀតថាអ្នកលក់តាមផ្សារក្រមួន ទោះបីជារដ្ឋបាលរាជធានីភ្នំពេញមិនទាន់អនុញ្ញតអោយប្រកបអាជីវកម្មរបស់ខ្លួនឡើងវិញក៏ដោយ ប៉ុន្តែមានការសម្របសម្រួលដល់ពួកគេផងដែរ។ អាជ្ញាធរមូលដ្ឋានបានជួយសម្រួលអោយពួកគេទៅលក់នៅក្នុងតំបន់វាល ឬតំបន់ទូលាយ រួមមានតាមចិញ្ចើមថ្នល់ផ្លូវជាតិ នៅលើដីឡូត៍ ប៉ុន្ដែអាជីវករត្រូវលក់ដោយរក្សាគម្លាតសុវត្ថិភាពពីគ្នារវាងអ្នកលក់និងអ្នកទិញ ។ 

សំឡេងលោកង៉ែត ជូ ៖ 

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ ដោយជំនួសមកវិញនូវវិធានការថ្មីសំដៅបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ចំពោះការបើកឱ្យដំណើរការលក់ដូរនៅក្នុងផ្សាររដ្ឋឡើងវិញក្នុងរាជធានីភ្នំពេញ គឺចាប់ផ្ដើមពីថ្ងៃទី២៤ខែឧសភា និងការបើកដំណើរការផ្សាររដ្ឋនៅក្នុងក្រុងតាខ្មៅខេត្ដកណ្ដាលគឺចាប់ផ្ដើមនៅថ្ងៃទី២៦ខែឧសភា ប៉ុន្ដែត្រូវអនុវត្ដតាមការណែនាំ៕ ដោយ៖ឈឹម សុភទ្ទ

ព័ត៌មានផ្សេងទៀត

បិទ​បញ្ចប់​ការបិទ​ខ្ទប់​ភូមិសាស្ត្រ ភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​

 ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​រំពឹងថា​សេដ្ឋកិច្ចកម្ពុជា​​នឹង​កើន​៦%​ក្នុង​ឆ្នាំក្រោយ​​

 អ្នកសេដ្ឋកិច្ច៖ ការបើកផ្សាររដ្ឋឡើងវិញផ្ដល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចនិងសង្គម

 រដ្ឋាភិបាលប្ដេជ្ញាប្រែក្លាយវិបត្ដិកូវីដជាឱកាសធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅស្ដារវិស័យសេដ្ឋកិច្ច

បញ្ចប់​ការបិទ​ផ្សារសេរី​ស្ទោង​និង​​បញ្ចប់ការបិទ​ខ្ទប់​ភូមិ​លាប​ទង ស្ថិតក្នុង​ស្រុក​ស្ទោង​ខេត្ដ​កំពង់ធំ​

 ​តើ​ការបញ្ចប់​វិធានការ​បិទ​ខ្ទប់​ក្រុង​ទ្រង់ទ្រាយ​ធំ​ជា​សញ្ញា​​បង្ហាញថា កម្ពុជា​អាច​គ្រប់គ្រង​ជំងឺ​កូវី​ដ​-១៩​បាន​?​

 ធនាគារពិភពលោក​កត់សម្គាល់ថា កម្ពុជា​វិវឌ្ឍ​ខ្លួន​បាន​កាន់តែ​ប្រសើរ​ជាង​មុន​

 ​ADB៖ សេដ្ឋកិច្ចកម្ពុជា​នឹង​ងើប​ឡើងវិញ​​ក្នុង​ឆ្នាំ​២០២១ ហើយ​កើន​ខ្ពស់​ក្នុង​ឆ្នាំ​២០២២​

 ពុំទាន់​មាន​ករណី​បិទ​ការនាំចេញ​ស្រូវ​ពី​ខេត្តតាកែវ​ទៅ​វៀតណាម​នោះទេ​

 អ្នក​លក់ដូរ​ក្នុង​ផ្សារ អ្នករត់ម៉ូតូឌុប​និង​ដឹកជញ្ជូន​នៅ​ភ្នំពេញ​នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង​កូវី​ដ​