មីយ៉ាន់ម៉ាបន្តផ្អាកជើងហោះហើរអន្តរជាតិរយៈពេលមួយខែទៀតដោយសារវិបត្តិកូវីដ-១៩

31-05-2021 10:32 am 157

ក្រសួងគមនាគមន៍និងដឹកជញ្ជូនមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យទី៣០ខែឧសភា បានប្រកាសពន្យារពេលផ្អាកការហោះហើរពាណិជ្ជកម្មអន្តរជាតិដល់ចុងខែមិថុនាដោយសារមានការរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងប្រទេស ។ ក្រសួងដដែលក៏បានប្រាប់ឱ្យដឹងដែរថា ការបន្តរយៈពេលនូវជើងហោះហើរក្នុងអន្តរជាតិចូលមកក្នុងប្រទេស គឺជាវិធានការណ៍បណ្តោះអាសន្នមួយដែលមានប្រកបដោយប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍របស់ខ្លួន។

សូមរំលឹកថាប្រទេសមីយ៉ាន់ម៉ាបានរកឃើញការឆ្លងជំងឺកូវីដ-១៩ដំបូងរបស់ខ្លួនកាលពីថ្ងៃទី ២៣ ខែមីនាឆ្នាំមុន។ យោងតាមតួលេខរបស់ក្រសួងសុខាភិបាលមីយ៉ាន់ម៉ាបានបញ្ជាក់ថាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩សរុបមានប្រមាណ១លាន៥សែនករណី ករណីស្លាប់មានចំនួនជាង៣ពាន់ករណី និងអ្នកជាសះស្បើយមានច្រើនជាង១លាន៣សែននាក់៕ ដោយ៖ បឿ សុភា

 

 

ព័ត៌មានផ្សេងទៀត

ប្រព័ន្ធផ្សព្វផ្សាយយោធា​មី​យ៉ាន់​ម៉ា​ចោទ​ក្រុម​ឧទ្ទាម​ថា​បានសម្លាប់​កម្មករសំណង់​២៥​នាក់​

 លោកស្រីអ៊ុងសាន ស៊ូជីរងការចោទប្រកាន់ថ្មីមួយទៀតពីបទពុករលួយដីធ្លី

 ធ្លាក់​យន្តហោះ​យោធា​នៅ​មី​យ៉ាន់​ម៉ា​ស្លាប់​មនុស្ស​១២​នាក់​

 រដ្ឋមន្ត្រី​អាស៊ាន​ដាក់​សម្ពាធ​ឱ្យ​មី​យ៉ាន់​ម៉ា​​​ពន្លឿន​ការដោះស្រាយ​វិបត្តិ​

 ថៃ​ព្រួយបារម្ភ​ពី​អំពើហិង្សា​ដែល​មិនទាន់​បញ្ចប់​នៅ​មី​យ៉ាន់​ម៉ា​

 សហគមន៍អឺរ៉ុបគ្រោងដាក់ទណ្ឌកម្មជាលើកទី៣ដល់របបយោធាមីយ៉ាន់ម៉ា

 វិបត្ដិ​នៅ​មី​យ៉ាន់​ម៉ា​បន្ដ​គ្មាន​ដំណោះស្រាយ ខណៈ​យោធា​កាន់​អំណាច​ចូលដល់​ខែ​ទី​៤

 និស្សិតមីយ៉ាន់ម៉ាពហិកាមិនវិលត្រឡប់ទៅសាលារៀនដើម្បីប្រឆាំងរបបយោធា

លោកស្រីស៊ូជីបង្ហាញខ្លួនផ្ទាល់លើកដំបូងក្នុងតុលាការចាប់តាំងពីមានរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា

 គ្រូបង្រៀន​មី​យ៉ាន់​ម៉ា​ជាង​១២​ម៉ឺន​នាក់​ត្រូវបាន​ព្យួរ​ឈ្មោះ​ដោយសារ​ប្រឆាំង​រដ្ឋប្រហារ​