​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​រំពឹងថា​សេដ្ឋកិច្ចកម្ពុជា​​នឹង​កើន​៦%​ក្នុង​ឆ្នាំក្រោយ​​

27-05-2021 4:39 pm 211

លោក Yasuhisa Ojima តំណាង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បានឱ្យដឹងថា IMF រំពឹងថា សេដ្ឋកិច្ចកម្ពុជា​នឹង​កើនឡើង​៦​ភាគរយ​ក្នុង​ឆ្នាំ​២០២២ ខណៈ​ឆ្នាំនេះ​រំពឹង​កើន ៤.២​ភាគរយ​។ ការរំពឹង​របស់ IMF ខុសគ្នា​តែ​ប៉ុន្មាន​ប៉ុណោះ​ទៅនឹង​ការព្យាករណ៍​របស់​ធនា​គារ​អភិវឌ្ឍន៍អាស៊ី ដែលថា ៥,៥​ភា​រយ ក្នុង​ឆ្នាំ​២០២២​។

​លោក Yasuhisa Ojima តំណាង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បានឱ្យដឹងថា IMF រំពឹងថា សេដ្ឋកិច្ចកម្ពុជា​នឹង​កើនឡើង ៦​ភាគរយ​ក្នុង​ឆ្នាំ​២០២២ ខណៈ​ឆ្នាំ​២០២១​នេះ​រំពឹង​កើន ៤.២​ភាគរយ​។ ការលើកឡើង​របស់​តំណាង IMF នេះ​ធ្វើឡើង​ក្នុងឱកាស​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី វេទិកា​នៃ​ថ្នាក់ដឹកនាំ​ធនាគារ (CEO Forum) លើក​ទី​១​សម្រាប់​ឆ្នាំ​២០២១ ផ្តោតលើ​ប្រធានបទ​ស្តីពី «​ការប្រមើលមើល​ពី​ការ​ងើបឡើ​វិញ នៃ​សេដ្ឋកិច្ច​ពី​ជំងឺ​កូវី​ដ​-១៩ នៅ​កម្ពុជា​និង​នៅ​តំបន់​អាស៊ាន​» ដែល​រៀបចំឡើង​ដោយ​សមាគម​ធនាគារ​នៅ​កម្ពុជា និង​មាន​ការសហការ​ជាមួយ IMF តាម​ប្រព័ន្ធ​អន​ឡាញ (Zoom)​។​

​លោក Ojima បាន​បន្ថែមទៀតថា វិស័យ​ហិរញ្ញវត្ថុ​មើលទៅ​មាន​ស្ថិរភាព ដោយសារតែ​វិធានការណ៍​គោលនយោបាយ ជាមួយនឹង​ការបន្ធូរបន្ថយ​លក្ខខណ្ឌ​ហិរញ្ញវត្ថុ រួមមាន (LPCO, ទុនបម្រុង​កាតព្វកិច្ច​ទាប​) និង​អនុញ្ញាតឱ្យ​មាន​ការរៀប​ចំ​ឥណទាន​ឡើងវិញ រហូតដល់​ដំណាច់ឆ្នាំ​២០២១ ប៉ុន្តែ​ភាពមិនច្បាស់លាស់​នៅតែមាន​ចំពោះ​សេដ្ឋកិច្ច ជាពិសេស​ឥណទាន​ទៅលើ​វិស័យ​អចលនទ្រព្យ និង​សំណង់ ដែល​ឥណទាន​ខ្លះ​មិន​ស្ថិតក្នុង​ប្រព័ន្ធ​ធនាគារ និង​ភាពមិនច្បាស់លាស់​នៃ​វិស័យ​ទេសចរណ៍​។ លោក​បញ្ជាក់ថា ដរាបណា​ភាពមិនប្រាកដប្រជា​នៅតែមាន គោលនយោបាយ​កម្រិត​នៃ ការ​រឹតត្បិត​នៃ​ការបែងចែក​ចាយ​ដើមទុន​នឹង​ត្រូវបាន​ធានា ដោយ​ហេតុផល​ប្រុងប្រយ័ត្ន​បំផុត​។​

​សូមបញ្ជាក់ថា កន្លងទៅ​ថ្មីៗ​នេះ ធនាគារ​អភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា ADB បាន​ព្យាករណ៍​ថា សេដ្ឋកិច្ចកម្ពុជា​នឹង​កើនឡើង ៤,០​ភាគរយ នៅ​ឆ្នាំ​២០២១​នេះ និង ៥,៥​ភាគរយ ក្នុង​ឆ្នាំ​២០២២ ។ ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ចកម្ពុជា​នេះ ត្រូវបាន ADB អះអាងថា គឺ​ដោយសា​រការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ ដែល​ជួយ​ជំរុញ​តម្រូវការ​សម្រាប់​ការនាំចេញ​របស់​ប្រទេស​កម្ពុជា​។ 

​សម្រាប់​ការព្យាករណ៍​របស់​ធនា​គា​ពិភពលោក​វិញ ក្នុង​ឆ្នាំ​២០២១​នេះ កម្ពុជា​រំពឹង​នឹង​អាច​ស្ដារ​សេដ្ឋកិច្ច​ឱ្យ​កើនឡើង​វិញ​ក្នុង​រង្វង់​៤​ភាគរយ តាមរយៈ​ការធ្វើឱ្យ​ប្រសើរ​ឡើងវិញ​នូវ​បរិយាកាស​ពី​ខាងក្រៅ រួមជាមួយ​ការគាំទ្រ​ពី​រដ្ឋាភិបាល​បន្ថែមទៀត​។ ការព្យាករណ៍​គឺ​សម្អាង​ទៅលើ​ការសិក្សា​ស្រាវជ្រាវ​តាំងពី​មុន​ការ​ផ្ទុះឡើង​នូវ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​ក្នុង​ព្រឹត្ដិការណ៍​សហគម​ន៍​២០​កុម្ភៈ ដូច្នេះ​ក៏​មិនទាន់​ប្រាកដ​នៅឡើយ​ថា​កម្ពុជា​អាច​ធ្វើបាន​ឬក៏​យ៉ាងណាដែរ​៕ ដោយ​៖​សេង បារាំង​

 ពាក្យគន្លឹះ  IMFសេដ្ឋកិច្ចកម្ពុជា

ព័ត៌មានផ្សេងទៀត

 ​ADB៖ សេដ្ឋកិច្ចកម្ពុជា​នឹង​ងើប​ឡើងវិញ​​ក្នុង​ឆ្នាំ​២០២១ ហើយ​កើន​ខ្ពស់​ក្នុង​ឆ្នាំ​២០២២​

 វ៉ាក់សាំង​កូវី​ដ​-១៩ ជា​ក្តីសង្ឃឹម​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ងើប​ឡើងវិញ​

 ​ធនាគារពិភពលោក​៖​​សេដ្ឋកិច្ចកម្ពុជា​​នឹង​រើប​ឡើងវិញ​នៅ​ឆ្នាំ​២០២១​

 ​ផលប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង​​នឹង​ជា​សម្ពាធ​មួយផ្នែក​ទៀត​​ដល់​ការចំណាយ​របស់​រដ្ឋ​​

 ស្ថាប័ន​អន្ដរជាតិ​និង​រដ្ឋាភិបាល​ព្យាករ​ស្រដៀង​គ្នា​ពី​សេដ្ឋកិច្ច​កម្ពុជា​

​អ្នកជំនាញ​សេដ្ឋកិច្ច​ថា​​វិស័យ​២​អាចជួយ​ទ្រទ្រង់​​សេដ្ឋកិច្ចជាតិ​ក្រោយ​វិបត្តិកូ​វីដ​១៩​

 មេ​IMF​និង​​WHO​​ឲ្យ​ផ្ដោត​សំខាន់​​ការចំណាយ​​លើ​សុខភាព​​ដើម្បី​គ្រប់គ្រង​កូវី​ដ​-១៩

 ​​បញ្ហា​ប្រឈម​អ្វីខ្លះ​​​ទើប​កម្ពុជា​ទម្លាក់​ការព្យាករណ៍​​​កំណើនសេដ្ឋកិច្ច​មកនៅត្រឹម៦%?​​

អ្នកជំនាញ​៖​​វិស័យ​អចលនទ្រព្យ​​ពិ​តជា​ជួយ​លើកកម្ពស់​សេដ្ឋកិច្ចកម្ពុជា​និង​ការអភិវឌ្ឍ​​

 ADB​ព្រមាន​ពី​ហានិភ័យ​សេដ្ឋកិច្ចកម្ពុជា​ស្រុតចុះ​ក្រោយ​បាត់​EBA