អ្នកសេដ្ឋកិច្ច៖ ការបើកផ្សាររដ្ឋឡើងវិញផ្ដល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចនិងសង្គម

24-05-2021 6:36 pm 202

ផ្សាររដ្ឋទាំងអស់នៅរាជធានីភ្នំពេញដែលបានបិទជិត១ខែកន្លងទៅនេះ បានចាប់ផ្ដើមបើកដំណើរការឡើងវិញនៅថ្ងៃទី២៤ឧសភានេះ ប៉ុន្ដែចំពោះផ្សារដែលមិនរៀបរយ ផ្សារក្រមួនជាដើម នៅតែបន្ដបិទដដែលដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩។ ការបើកដំណើរការផ្សាររដ្ឋឡើងវិញក្នុងរាជធានីភ្នំពេញ លោកឆេង គីមឡុង នាយកមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងជាអ្នកជំនាញផ្នែកសេដ្ឋកិច្ច បានលើកឡើងថាជារឿងល្អព្រោះវាអាចផ្តល់ផលប្រយោជន៍ដល់សង្គមនិងសេដ្ឋកិច្ច។ នោះមានន័យថាប្រជាពលរដ្ឋអាជីវករដែលមានតូបនៅក្នុងផ្សារអាចបើកដំណើរការរកប្រភពចំណូលរបស់ខ្លួនវិញដើម្បីផ្គត់ផ្គងជីវភាពរស់នៅប្រចាំថ្ងៃ។ មួយវិញទៀតប្រជាពលរដ្ឋដែលនៅជុំវិញផ្សារនោះ អាចមានលទ្ធភាពទៅទិញទំនិញដែលជាតម្រូវការរបស់ខ្លួនបាន។

សំឡេងលោកឆេង គីមឡុង៖

ក្នុងនោះដែរការដែលមិនទាន់អោយបើកដំណើរការផ្សារក្រមួនឬផ្សារមិនរៀបរយឡើងវិញ លោកឆេង គីមឡុងគូសបញ្ជាក់ថា ដោយសារតែផ្សារតូចៗទាំងនោះមិនទាន់មានការរៀបចំអោយមានលក្ខណត្រឹមត្រូវតាមវិធានការសុខាភិបាល។ លោកបានបន្តថា អាជ្ញាធរនៅតាមមូលដ្ឋានគួរតែរៀបចំឡើងវិញចំពោះបញ្ហានេះ...

សំឡេងលោកឆេង គីមឡុង៖ 

ទន្ទឹមនឹងការគាំទ្រលើការបើកឡើងវិញ លោកឆេង គីមមឡុងក៏គាំទ្រផងដែរចំពោះចំណាត់ការបិទផ្សារទូទាំងរាជធានីភ្នំពេញកន្លងមក ព្រោះជាវិធានការទប់ស្គាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ហើយបើមិនធ្វើដូច្នេះផលប៉ះពាល់នឹងមានកាន់តែធ្ងន់ធ្ងរ...

សំឡេងលោកឆេង គីមឡុង៖ 

គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី២៣ ខែមេសា ឆ្នា២០២១ បានសម្រេចបិទផ្សារទាំងអស់ក្នុងរាជធានីភ្នំពេញដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩។ ការសម្រេចបែបនេះត្រូវបានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញពន្យល់ថា ធ្វើឡើងដោយសារតែអ្នកឆ្លងជំងឺកូវីដនៅតាមផ្សារនានាក្នុងទីក្រុងភ្នំពេញមានចំនួនកើនឡើងគួរឱ្យព្រួយបារម្ភ៕ ដោយ ៖ ឈឹម សុភទ្ទ

 ពាក្យគន្លឹះ  ផ្សាររដ្ឋសេដ្ឋកិច្ច

ព័ត៌មានផ្សេងទៀត

 រោងចក្រ​ចម្រាញ់​រ៉ែ​មាស​ស្ដង់ដារ​អន្ដរជាតិ​ដំបូង​គេ​នៅ​កម្ពុជា​នឹង​​ដំណើរការ​ចាប់ពី​ថ្ងៃ​ទី​២១​មិថុនា​

លោក​ឃួង ស្រេង​គ្រោង​ពង្រីក​ការលក់ដូរ​តាម​ផ្សារ​រដ្ឋ​នៅ​ភ្នំពេញ​ឱ្យ​ធំ​ជាង​មុន​

 បញ្ចប់ការបិទខ្ទប់តែស្ថានភាពសេដ្ឋកិច្ចរបស់ពលរដ្ឋពិសេសអាជីវករមិនទាន់ល្អឡើងវិញទេ

លោក​ឃួង ស្រេង​៖​ព្រោះតែ​បារម្ភ​ក្រោយពេល​បើក​ផ្សារ​ទើប​អាជ្ញាធរ​ស្នើ​ឱ្យ​គោរព​វិធានការ​ណែនាំ​

 ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​រំពឹងថា​សេដ្ឋកិច្ចកម្ពុជា​​នឹង​កើន​៦%​ក្នុង​ឆ្នាំក្រោយ​​

ផ្សារ​រដ្ឋ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ​នឹង​ត្រូវ​បើក​ឡើង​វិញ​នៅ​ថ្ងៃទី​២៤​ឧសភា​ខាងមុខ​

 រដ្ឋាភិបាលប្ដេជ្ញាប្រែក្លាយវិបត្ដិកូវីដជាឱកាសធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅស្ដារវិស័យសេដ្ឋកិច្ច

ផ្សារ​រដ្ឋ​ទាំងអស់​ក្នុង​ក្រុង​តាខ្មៅ​ត្រូវ​បន្ដ​បិទ​រយៈពេល​១​សប្ដាហ៍​ទៀត​

ផ្សារ​រដ្ឋ និង​ផ្សារ​គ្មាន​របៀបរៀបរយ​ទាំងអស់​នៅ​ភ្នំពេញ​ត្រូវ​បន្ត​បិទ​ដល់​ថ្ងៃទី​២១​ឧសភា​

 ធនាគារពិភពលោក​កត់សម្គាល់ថា កម្ពុជា​វិវឌ្ឍ​ខ្លួន​បាន​កាន់តែ​ប្រសើរ​ជាង​មុន​