លោកស្រីស៊ូជីបង្ហាញខ្លួនផ្ទាល់លើកដំបូងក្នុងតុលាការចាប់តាំងពីមានរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា

24-05-2021 6:00 pm 1662

លោកស្រីអ៊ុង សានស៊ូជីនៅថ្ងៃចន្ទសប្តាហ៍នេះបានបង្ហាញវត្តមានរបស់ខ្លួននៅក្នុងតុលាការ ជាលើកដំបូងចាប់តាំងពីរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា ទម្លាក់លោកស្រីចេញពីតំណែងកាលពីថ្ងៃទី១ខែកុម្ភៈកន្លងទៅ។ មេធាវី Thae Maung Maun បានប្រាប់ឱ្យដឹងថាលោកស្រីស៊ូជី អាយុ៧៥ឆ្នាំ មើលទៅមានសុខភាពល្អធម្មតា ហើយបានជួបពិភាក្សាផ្ទាល់ជាមួយក្រុមមេធាវីរបស់លោកស្រីប្រហែល៣០នាទីផងដែរ មុនពេលចូលបង្ហាញខ្លួននៅសវនាការ។ នេះបើតាមសារព័ត៌មានCNAចេញផ្សាយនៅថ្ងៃចន្ទទី២៤ ខែឧសភានេះ។

នៅក្នុងជំនួបពិភាក្សាជាមួយក្រុមមេធាវីលោកស្រីស៊ូជី បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋមីយ៉ាន់ម៉ាទាំងអស់មានសុខភាពល្អ និងថែរក្សាសុខភាព។ ជាមួយគ្នានេះលោកស្រីស៊ូជីក៏បានបញ្ជាក់ផងដែរថាគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រីអាចនឹងត្រូវរំលាយឆាប់ៗនេះផងដែរ។ ម្យ៉ាងគណបក្សនេះគឺបង្កើតឡើងសម្រាប់ប្រជាជនមីយ៉ាន់ម៉ា ដូចនេះសូមឱ្យវាស្ថិតក្នុងដួងចិត្តប្រជាជនជានិច្ចដរាប។ ព្រមជាមួយគ្នានេះលោកស្រី Min Min Soe បានបង្ហើបឱ្យដឹងថាសវនាការបន្ទាប់នឹងត្រូវបានធ្វើឡើងនៅថ្ងៃទី ៧ មិថុនាខាងមុខនេះ។ 

គួររំលឹកថាលោកស្រីស៊ូជីប្រឈមនិងការចោទប្រកាន់ពីបទល្មើសជាច្រើនរួមមានការជួញដូរឧបករណ៍ទាក់ទងខុសច្បាប់ លួចសន្លឹកឆ្នោត ការបំពានច្បាប់ការពារកិច្ចការសម្ងាត់រដ្ឋ បទស៊ីសំណូកសូកប៉ាន់ព្រមទាំងបទចោទប្រកាន់ដទៃទៀត។ លោកស្រីអ៊ុង សានស៊ូជីក៏ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាង៤ពាន់នាក់ដែលត្រូវបានចាប់ឃុំខ្លួនចាប់តាំងពីរដ្ឋប្រហារ៕ ដោយ៖​បឿ សុភា

 

ព័ត៌មានផ្សេងទៀត

ប្រព័ន្ធផ្សព្វផ្សាយយោធា​មី​យ៉ាន់​ម៉ា​ចោទ​ក្រុម​ឧទ្ទាម​ថា​បានសម្លាប់​កម្មករសំណង់​២៥​នាក់​

 លោកស្រីអ៊ុងសាន ស៊ូជីរងការចោទប្រកាន់ថ្មីមួយទៀតពីបទពុករលួយដីធ្លី

 ធ្លាក់​យន្តហោះ​យោធា​នៅ​មី​យ៉ាន់​ម៉ា​ស្លាប់​មនុស្ស​១២​នាក់​

 រដ្ឋមន្ត្រី​អាស៊ាន​ដាក់​សម្ពាធ​ឱ្យ​មី​យ៉ាន់​ម៉ា​​​ពន្លឿន​ការដោះស្រាយ​វិបត្តិ​

 ថៃ​ព្រួយបារម្ភ​ពី​អំពើហិង្សា​ដែល​មិនទាន់​បញ្ចប់​នៅ​មី​យ៉ាន់​ម៉ា​

 សហគមន៍អឺរ៉ុបគ្រោងដាក់ទណ្ឌកម្មជាលើកទី៣ដល់របបយោធាមីយ៉ាន់ម៉ា

 វិបត្ដិ​នៅ​មី​យ៉ាន់​ម៉ា​បន្ដ​គ្មាន​ដំណោះស្រាយ ខណៈ​យោធា​កាន់​អំណាច​ចូលដល់​ខែ​ទី​៤

 និស្សិតមីយ៉ាន់ម៉ាពហិកាមិនវិលត្រឡប់ទៅសាលារៀនដើម្បីប្រឆាំងរបបយោធា

មីយ៉ាន់ម៉ាបន្តផ្អាកជើងហោះហើរអន្តរជាតិរយៈពេលមួយខែទៀតដោយសារវិបត្តិកូវីដ-១៩

 គ្រូបង្រៀន​មី​យ៉ាន់​ម៉ា​ជាង​១២​ម៉ឺន​នាក់​ត្រូវបាន​ព្យួរ​ឈ្មោះ​ដោយសារ​ប្រឆាំង​រដ្ឋប្រហារ​