រដ្ឋាភិបាលប្ដេជ្ញាប្រែក្លាយវិបត្ដិកូវីដជាឱកាសធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅស្ដារវិស័យសេដ្ឋកិច្ច

20-05-2021 4:00 pm 919

លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាប្ដេជ្ញាប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការដ្ឋានកំណែទម្រង់កាន់តែស៊ីជម្រៅសំដៅកសាងប្រព័ន្ធសេដ្ឋកិច្ច និងសង្គមដែលកាន់តែរឹងមាំ និងមានភាពធន់ទៅនឹងវិបត្តិនាពេលអនាគត។ ការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ធ្វើឡើងនៅក្នុងសន្និសីទអន្តរជាតិលើក២៦ស្ដីពី អនាគតរបស់អាស៊ីក្រោមប្រធានបទ«ការរៀបចំសម័យថ្មីក្រោយវិបត្តិកូវីដ៖តួនាទីរបស់អាស៊ីក្នុងការស្ដារពិភពលោកឡើងវិញ»តាមប្រព័ន្ធវីដេអូថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។

ប្រមុខដឹកនាំកម្ពុជាបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលបាននឹងកំពុងរៀបចំ ហើយគ្រោងនឹងដាក់ចេញនូវផែនការស្ដារសេដ្ឋកិច្ចឡើងវិញពីវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៣ ក្នុងគោលបំណង«អូសទាញកំណើនសេដ្ឋកិច្ចឱ្យត្រឡប់ទៅខិតជិតសក្ដានុពលប្រកបដោយចីរភាព និងបរិយាបន្នកម្ម តាមរយៈការធានារក្សានូវសន្តិភាព សន្តិសុខ ស្ថិរភាពសង្គម និងសណ្ដាប់ធ្នាប់សាធារណៈលើគន្លងនៃប្រក្រតីភាពថ្មី។ 

សំឡេងលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន៖ 

បន្ថែមលើនេះ លោកនាយករដ្ឋមន្រ្តីថាកម្ពុជានឹងផ្ដល់អាទិភាពទៅលើ៣ចំណុចសំខាន់ៗគឺ៖ទី១. ស្ដារឡើងវិញ ទី២. កែទម្រង់ និងទី៣. កសាងភាពធន់។ លោកនាយករដ្ឋមន្ដ្រីពន្យល់លម្អិតទាំងបីចំណុចដូច្នេះ...

សំឡេងលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន៖ 

ដោយឡែក ក្នុងឱកាសសន្និសីទអន្តរជាតិលើកទី២៦ស្តីពី«អនាគតរបស់អាស៊ី»ក្រោមប្រធានបទ«ការរៀបចំសម័យថ្មីក្រោយវិបត្តិកូវីដ៖តួនាទីរបស់អាស៊ីក្នុងការស្ដារពិភពលោកឡើងវិញ»នេះដែរ លោកនាយករដ្ឋមន្រ្តីក៏បានបង្ហាញការយល់ឃើញថា អាស៊ីពិតជាតំបន់ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការត្រួសត្រាយផ្លូវដល់ការរៀបចំសម័យកាលថ្មីក្រោយវិបត្តិកូវីដ ជាមួយនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។ លោកបន្ថែមថា អាស៊ីគឺជាមជ្ឍមណ្ឌលសេដ្ឋកិច្ច ទីផ្សារនិងចំណុចតភ្ជាប់ដ៏សំខាន់ដែលមានសក្ដានុពលខ្ពស់ក្នុងការស្ដារ និងជំរុញកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចសកលលោក។ សេដ្ឋកិច្ចអាស៊ីនិងក្លាយជាក្បាលម៉ាស៊ីននៃការអូសទាញកំណើនសេដ្ឋកិច្ចសកលឱ្យងើបឡើងវិញឆាប់រហ័សពីវិបត្តិកូវីដ-១៩ ប្រកបដោយចីរភាព៕ ដោយ៖ស៊ូ សូរិយា 

ព័ត៌មានផ្សេងទៀត

ថវិកា​ជាង​៦០​លាន​ដុល្លារ​ត្រូវបាន​ផ្តល់​ដល់​ខេត្ត​ចំនួន​២២​ដើម្បី​រៀបចំ​ធ្វើ​ចត្តា​ឡី​ស័ក​

រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​រៀបចំ​គ្រប់គ្រង ផ្ដល់​គោរមងារ និង​ដកហូត​គោរម​ងារ​«​ឧកញ៉ា​»

 មានលក្ខខណ្ឌអ្វីខ្លះ ទើបពលរដ្ឋរងគ្រោះអំឡុងពេលបិទខ្ទប់អាចទទួលបានជំនួយសាច់ប្រាក់ពីរដ្ឋ?

រដ្ឋាភិបាល​សម្រេច​អនុវត្ត​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​នៅក្រោយពេល​បិទ​ខ្ទប់​

 របប​យោធា​ចាត់ទុក​រដ្ឋាភិបាល​ស្រមោល​មី​យ៉ាន់​ម៉ា​ជា​ក្រុម​ភេរ​វករ​

រដ្ឋាភិបាល​ស្រមោល​មី​យ៉ាន់​ម៉ា​បង្កើត​កងកម្លាំង​ការពារ​ប្រជាជន​

 រាជរដ្ឋាភិបាល​បញ្ជា​អភិបាល​រាជធានី​-​ខេត្ត ​ត្រូវ​ពិនិត្យ​រៀបចំ​ដាក់ចេញ​បម្រាម​គោចរ​ពី​ចន្លោះ​ម៉ោង​២០​ដល់​ម៉ោង​៣​ទៀបភ្លឺ​​

រដ្ឋាភិបាល​ណែនាំ​វិធានការ​ចាំបាច់​មួយ​ចំនួន​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩

​ឆ្នាំ​២០១៨-២០២០​រដ្ឋាភិបាល​ឧបត្ថម្ភ​ប្រាក់​ដល់​ស្ត្រី​សម្រាល​កូនជាង​២១​លាន​ដុល្លារ​

 រដ្ឋាភិបាល​ស្រមោល​មី​យ៉ាន់​ម៉ា​ទាមទារ​ឱ្យ​ដោះលែង​អ្នកទោសនយោបាយ​មុន​មាន​ការចរចា​